Monday, May 2, 2016

vannak

មេរៀន​ជីវិត​សំខាន់ៗ​៣​យ៉ាង​ ដែល​យើង​ត្រូវ​រៀន​សូត្រ​នៅ​ពេល​ដាច់យ៉ៃ

ការគ្មានលុយធ្វើអោយយើងយល់ដឹង នូវភាពខុសគ្នានៃលំហូរទឹកប្រាក់។ ការយល់ឃើញ ភាពខុសគ្នាយ៉ាងធំរវាង សភាពដែលមើលទៅហាក់ជាមានលុយ និងនៅពេលអ្នកមានលុយពិតប្រាកជ។ អ្វីដែលសំខាន់នោះ នៅពេលដាច់លុយ ឬ ដាច់យ៉ៃ ពិតជា​ផ្តល់​ការលំបាកយ៉ាងខ្លាំងដល់មនុស្សគ្រប់គ្នា ប៉ុន្តែវាក៏ផ្តល់មេរៀនសំខាន់ៗផងដែរ​៖

១) រស់នៅបែបធម្មតា ៖ នៅពេលដែលយើងដាច់លុយ នោះនឹង​ ដឹងថាការចំណាយលុយពាក់កណ្តាលនៃប្រាក់ខែទៅលើការរបស់របផ្សេងៗ គឺជារឿងដែលមិនសមទាត់តែសោះ។ នៅពេលដាច់លុយទើបយើងដឹងពីសារៈសំខាន់នៃការរស់នៅបែបធម្មតា ដែលមិនចំណាយប្រាក់ច្រើនលើភាពហ៊ឺហាអត់ប្រយោជន៍។

២) មានតែអ្នកទេ ដែលអាចដោះស្រាយបញ្ហារបស់ខ្លួនបាន ៖ នៅពេលមើលត្រឡប់ទៅក្រោយវិញ យើងគិតថាជិវិត អាចនឹងល្អជាងនេះបើសិនបានបំពេញកុំសាងកំហុសណាមួយដែលនាំឲ្យអន្តរាយដល់ខ្លួន ព្រោះនៅពេលដែលជួបបញ្ហាពិតប្រាកដ គ្មាននរណាម្នាក់អាចជួយយើងបានឡើយ។ ​ក្នុងស្ថានភាពនេះ គឺមានតែខ្លួនយើងប៉ុណ្ណោះទើបអាចជួយខ្លួនឯងបាន។

៣) កុំពឹងផ្អែកទៅលើប្រាក់ចំណូលតែមួយ ៖  មិនគួរពឹងលើប្រាក់ខែតែមួយមុខនោះទេ គឺគួរតែឆ្លៀតរកនេះរកនោះបន្ថែមទៀត ដើម្បីអាចសន្សំលុយកាក់ឲ្យបានច្រើន។ ការព្យាយាមរកលុយបន្ថែមទៀតនេះ នឹងជួយឲ្យយើងសល់លុយសម្រាប់ធ្វើអ្វីដែលសំខាន់ និង ដោះស្រាយបញ្ហាផ្សេងៗបន្ទាន់៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :