Powered by Blogger.

Monday, June 27, 2016

vannak

របៀប ២យ៉ាង អ្នកលក់ស៊ីភ្នែកជញ្ជីង


ជាធម្មតាទេ ល្បែងតែងតែមានល្បិច។ រកស៊ីតិច ឬច្រើនក៏ចង់ចំណេញច្រើន។ អ្នកលក់ចង់ លក់របស់ ធ្វើយ៉ាងណាឲ្យដាច់ ហើយចំណេញច្រើន។ អ្នកទិញខ្លះ បើគាត់ធ្លាប់ជាអ្នកលក់ គេនឹងដឹងថា អ្នកលក់បំបាត់ភ្នែកជញ្ជីងយ៉ាងណា។ ដើម្បីដឹងថា អ្នកលក់បំបាត់ភ្នែកជញ្ជីង ឬស៊ីភ្នែកជញ្ជីងនៅពេលលក់របស់យ៉ាងណានោះ ត្រូវប៉ាន់ សូមអញ្ជើញ សិក្សាស្វែងយល់ របៀប ២យ៉ាង អ្នកលក់ស៊ីភ្នែកជញ្ជីង ដូចខាងក្រោម៖
ទី១៖ កំណត់កជញ្ជីង
អ្នកលក់ខ្លះ ដូចជាអ្នកលក់ត្រី អ្នកលក់សាច់ជ្រូក អ្នកលក់សាច់គោ អ្នកលក់ផ្លែឈើ អ្នកលក់បន្លែ និងអ្នកលក់ ឬទិញរបស់ ឬទំនិញជាច្រើនទៀត បានស្វែងរកវិធីយ៉ាងណា ដើម្បីថ្លីរបស់ ឬទំនិញឲ្យ ចំណេញ ចាប់ពី៣ខាំ រហូត ដល់រាប់គីឡូ ទៅតាមប្រភេទនៃរបស់ ឬទំនិញនោះ។ បើទំនិញ ឬរបស់កាន់តែច្រើន គេស៊ីភ្នែកជញ្ជីងកាន់តែច្រើនដែរ។ ដូច្នេះ គេធ្វើដូចម្តេច ដើម្បីកំណត់ភ្នែកជញ្ជីងឲ្យស៊ីបាន? បើយោងតាមអ្នកលក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា មុនពេលយកជញ្ជីងទៅថ្លឹង គេត្រូវយកជញ្ជីងនោះ ទៅឲ្យអ្នកចេះសេរេកវាជញ្ជីង ជាមុនសិន ដែលត្រូវចំណាយប្រាក់ប្រហែលជា ៥០០០រៀល ទៅ ១០,០០០ រៀល។ នៅត្រង់កជញ្ជីង មានឬស័រ ដែលទន់ ដែលងាយឲ្យគេកំណត់ឬស័រនោះ ដើម្បីស៊ីភ្នែកជញ្ជីងតាមចិត្ត ដូចជា ស៊ីប៉ុន្នានខាំ ឬគីឡូ ជាដើម។ ពេលគេសេរេកជញ្ជីងហើយ អ្នកទិញមិនអាចមើលដឹងឡើយ ព្រោះទ្រនិញជញ្ជីង គឺគ្មានអ្វីប្រែប្រួលខុសពីទ្រនិញជញ្ជីងធម្មតាឡើយ គឺចង្អុលចំលេខ ០ (មុនពេលថ្លឹង) ដូចគ្នា។
ទី២៖ ទម្ងន់ប៉ុណ្ណេះ ប្រាប់អ្នកទិញថាប៉ុណ្ណោះ
អ្នកលក់មួយចំនួន បានដាក់មុខជញ្ជីងបែមករកខ្លួនគេតែម្តង ដល់ពេលថ្លឹងរបស់ ឬទំនិញនោះ គេនឹងឆ្លើយប្រាប់អ្នកទិញថា ប៉ុណ្ណេះ ឬប៉ុណ្ណោះ តាមតែចិត្តគេចង់ចំណេញ។ គេធ្វើអញ្ចឹងបាន ដោយសារពេលខ្លះ អ្នកទិញមានភាពជឿទុកចិត្តអ្នកលក់ ឬអ្នកទិញរបស់នឹងការទិញរបស់ផ្សេងៗ ដោយមិនបានពិនិត្យមើល ភ្នែកជញ្ជីងពេលកំពុងថ្លឹងនោះឡើយ។
ជាសរុបរួមមក ពេលខ្លះបើទោះជាអ្នកដឹងថា អ្នកលក់ស៊ីភ្នែកជញ្ជីងយ៉ាងណា ក៏អ្នកលក់នៅតែអាចបំបាត់ភ្នែកជញ្ជីងបានដែរ ព្រោះអ្នកលក់គេមានជំនាញយ៉ាងបិនប្រសប់ ក្នុងការកិបគេងរាប់សិបឆ្មាំមកហើយ ហើយម្យ៉ាងវិញទៀត អ្នកក៏មិនសូវជាយកចិត្តទុកដាក់លើរឿងនោះប៉ុន្មានដែរ។

ប្រភព៖ http://trovpan.com
Read More
vannak

ហេតុអ្វី​មនុស្ស​ដែល​ឆ្លាត ​តែង​ខ្វះ​ស្នេហា ជឿ​ឬ​អត់?

តើអ្នកមានដែលឆ្ងល់ទេថា ហេតុអ្វីស្នេហាវាមិនងាយស្រួលកើតមានសោះ សម្រាប់មនុស្សដែលឆ្លាតវៃនោះ? វាប្រហែលជាមានមូលហេតុអ្វី ដែលធ្វើឲ្យពួកគេពិបាកនឹងមានស្នេហាហើយ? ខាងក្រោមនេះ ជាអ្វីដែលអ្នកត្រូវដឹង៖

១) តែងយកការងារសំខាន់ជាងគេ៖ ពួកគេតែងតែចំណាយពេលវេលាជាច្រើននៃជីវិតគេលើការងារ ហើយអ្វីដែលពួកគេឲ្យតម្លៃខ្លាំងនោះគឺការងារតែប៉ុណ្ណោះ។ ហេតុនេះហើយ ទើបស្នេហាមិនអាចក្លាយជាអ្វីដែលពួកគេជ្រើសរើសសម្រាប់ជីវិតនោះទេ។

២) ស្រេកឃ្លានភាពជោគជ័យជាងស្នេហា៖ ជាការពិតណាស់ ពួកគេខិតខំ ធ្វើការ ហើយតែងរំពឹងទទួលបានភាពជោគជ័យ ខ្លាំងជាងស្នេហា។ រាល់ការខិតខំរបស់គេ នឹងធ្វើឲ្យគេស្រេកឃ្លានភាពជោគជ័យ ហើយស្នេហាគឺមិនមានអ្វីអស្ចារ្យសម្រាប់គេឡើយ។

៣) គិតអ្វីហើយធ្វើបែបនោះ៖ ពួកគេឆ្លាតក្នុងការដឹងរឿងអ្វីគ្រប់យ៉ាង ហើយគេដឹងថា ធ្វើអ្វីខុស និងអ្វីត្រូវ។ ប្រសិនបើពួកគេមានស្នេហា បើមានកំហុសអ្វីមួយកើតឡើងគេនឹងបង្ហាញចេញមកភ្លាម ៗ ដែលជាហេតុ នាំឲ្យពួកគេមានស្នេហាដែលមិនសូវថិតថេរយូរ ដោយសារតែការគិតអ្វីភ្លាមៗ ដោយមិនខ្លាចចិត្តដៃគូ។

៤) ដោយសារតែគេចង់នៅម្នាក់ឯង៖ មនុស្សឆ្លាតភាគច្រើន តែងមានគំនិតក្នុងការសម្រេចធ្វើអ្វីផ្សេង ៗ បានដោយខ្លួនឯង។ រីឯគំនិតអ្នកដទៃ គេមិនសូវជាចង់បាន ខ្លាំងនោះទេ។ ហេតុនេះហើយទើបគេសម្រេចចិត្តថានៅម្នាក់ឯង ព្រោះពួកគេមានសមត្ថភាពគ្រប់គ្រាន់ធ្វើអ្វីសម្រាប់ខ្លួនឯងទាំងអស់៕


ប្រភព៖ www.bizkhmer.com
Read More

Wednesday, June 22, 2016

vannak

ស្រលាញ់បងលើសហើយ Full MV


Read More

Tuesday, June 21, 2016

vannak

មើល​យ៉ាង​ណា​ ទើប​ដឹង​ថា​អ្នក​ស្រលាញ់​មនុស្ស​ខុស?



មិនថាអ្នក ស្រលាញ់រូបគេកម្រិតណាទេ ពេលខ្លះអ្នកប្រហែលជាមានអារម្មណ៍ថា ស្នេហានេះដូចជាមិនសក្ដិសមនឹងបន្តតទៅទៀតទេ។ រឿងទាំងនេះវាអាចបណ្ដាលមកពីអ្នកសម្លឹងដៃគូខុស ដោយមិនដឹងខ្លួន។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹងថា អ្នកស្រលាញ់មនុស្សខុសឬត្រូវ៖

១) មានអារម្មណ៍ថាខ្លួនលែងមានតម្លៃ៖ ស្នេហាគឺមិនធ្វើឲ្យអ្នកឈឺចាប់ទេ តែបើអ្នកគិតថាខ្លួនឯងកាន់តែមិនល្អទៅហើយ នោះអ្នកត្រូវត្រិះរិះម្ដងទៀតពីស្នេហានោះ។ បើមនុស្សដែលអ្នកស្រលាញ់ពិតជាស័ក្ដិសមជាដៃគូដ៏ត្រឹមត្រូវនោះ គេតែងតែធ្វើឲ្យអ្នកស្រលាញ់អ្វីដែលខ្លួនឯងមានជានិច្ច។

២) គិតថាអ្នកមិនមែនជាខ្លួនឯងតទៅទៀត៖ ប្រសិនបើនរណាម្នាក់ពិតជាស្រលាញ់អ្នកដោយស្មោះនិងពិតប្រាកដ ពួកគេនឹងទទួលយកអ្វីដែលអ្នកមាន។ អ្នកនឹងមិនមានអារម្មណ៍ស្មុគស្មាញច្រើន ដើម្បីកែប្រែអ្វីសម្រាប់ផ្គាប់ចិត្តដៃគូរបស់អ្នកទេ។ ដូចនេះបើអ្នកគិតថា អ្នកកំពុងផ្លាស់ប្ដូរ ហើយដៃគូអ្នកតែងតែមិនពេញចិត្តអ្វីដែលអ្នកមាន នោះបង្ហាញថាអ្នកជ្រើសរើសដៃគូខុសហើយ។

៣) អ្នកតែងមានអារម្មណ៍ភ័យខ្លាច៖ ប្រសិនបើអ្នកស្ថិតនៅជាមួយដៃគូស្នេហាដែលស្រលាញ់អ្នកស្មោះអស់ពីចិត្តនោះ គេនឹងធ្វើឲ្យមានអារម្មណ៍ថាស្ងប់សុខទាំងកាយនិងចិត្តតែម្ដង។ តែបើគេតែងផ្ដល់អារម្មណ៍ឲ្យអ្នកភ័យខ្លាច តាមរយៈការប្រើប្រាស់សម្ដី និងកាយវិការមិនសមរម្យ អ្នកគួរចាកចេះពីមនុស្សបែបនោះទៅទើបល្អ។

៤) អ្នកតែងគិតថាចង់ត្រលប់រកអ្នកចាស់៖ នេះដោយសារតែអារម្មណ៍ដែលអ្នកទទួលបានពីស្នេហាថ្មី វាមិនល្អគ្រប់គ្រាន់ដូចដែលអ្នកធ្លាប់មានកាលពីមុន។ អាចថាអ្នកតែងទទួលបានអារម្មណ៍មួយដែលអ្នកមិនចង់បាន ហើយវាមិនអាចឲ្យអ្នកបន្តស្នេហានោះទៅមុខបានទៀតទេ៕

ប្រភព៖  www.bizkhmer.com
Read More
vannak

មូលហេតុ​ទាំង​៣​យ៉ាង​​ដែល​​មនុស្ស​ប្រុស​គួរ​តែ​យំ​


ការពិតទៅមនុស្សប្រុសមិនហ៊ាននឹងបង្ហូរទឹកភ្នែកចុះឡើយ នៅពេលពួកគេមានការរំជួលចិត្តអ្វីមួយ។ វាបានក្លាយទៅជារឿងសមញ្ញាមួយទៅហើយ ដែលអ្នកមិនប្រទះឃើញបុរសណាយំនោះ។ ទោះបីយំក៏មិនមែនដោយសារតែរឿងពិបាកចិត្តដែរ គឺដោយសារតែការសប្បាយចិត្តខ្លាំងពេក។ ប៉ុន្តែមិនមែនបានន័យថាបុរសទាំងអស់គឺមិនអាចយំនោះទេ។ ខាងក្រោមនេះជាមូលហេតុដែលបុរសត្រូវតែយំខ្លះ៖

១) អាចជួយបំបាត់ទុក្ខ៖ ក្នុងជីវិតប្រចាំថ្ងៃនេះមិនថាអ្នកណាក៏ដោយតែងមានថ្ងៃខ្លះជួបប្រទះរឿងសប្បាយចិត្ត និងមិនសប្បាយចិត្ត ។ ក្រៅពីការសំងំគិតម្នាក់ឯង ការយំក៏ជាវិធីមួយជួយសម្រួលដល់ការពិបាកចិត្តនានាផងដែរ ។ ភាពតានតឹងនេះ អាចនឹងកម្ចាត់បានតាមវិធីជាច្រើនដូចជាការតាំងសមាធិ ការហាត់ប្រាណ រួមទាំងការយំផងដែរ។

២) ជាវិធីរំសាយកំហឹងដ៏ល្អ៖ នៅពេលដែលបុរសមានកំហឹងនឹងអ្វីមួយភាគច្រើនអាចថាពួកគេចូលចិត្ត វាយកម្ទេច របោះរបរផ្សេងៗសម្រាប់រំសាយកំហឹងក៏ថាបាន។ ប៉ុន្តែប្រសិនបើពួកគេអាចយំ កំហឹងទាំងនោះក៏អាចនឹងធូរស្រាល ហើយអ្នកក៏មានពេលវេលាគ្រប់គ្រាន់ក្នុងការគិតរកដំណោះស្រាយទៅមុខផងដែរ។

៣) យំដើម្បីបង្ហាញពីសេចក្ដីស្រលាញ់៖ ការយំគឺមិនមែនតំណាងអោយតែអ្វីដែលអាក្រក់នោះទេ វាក៏ជាសញ្ញាមួយដែលបង្ហាញពី សេចក្ដីត្រេកអរ និងសុភមង្គលរបស់មនុស្សម្នាក់ទៅកាន់អ្នកដទៃផងដែរ។ ឧទាហរណ៍ នោះគឺថាអ្នកយំនៅពេលដែលកូនរបស់អ្នកបានចាប់កំណើតលើភពផែនដី ហើយទឹកភ្នែកនោះគឺបង្ហាញពីសេចក្ដីត្រេកអរដែលអ្នកមានទៅលើរូបគេ។ លើសពីនេះវាក៏បង្ហាញពីសេចក្ដីស្មោះត្រង់ របស់មនុស្សម្នាក់ផងដែរ៕


ប្រភព៖ www.bizkhmer.com
Read More

Sunday, June 19, 2016

vannak

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដឹង​ថា​ អ្នក​ស្រលាញ់​គេ​​លើស​ហើយ?






















ពេលដែលអ្នកមានស្នេហា អ្នកប្រហែលមិនដឹងថា ខ្លួនឯងងប់ងុលនឹងគេកម្រិតណាទេ ហើយអ្វីដែលអ្នកដឹងបានត្រឹមថា អ្នកមិនអាចរស់បានបើគ្មានគេ។ តើអ្នកមានដែលគិតទេថា អ្នកកំពុងតែស្រលាញ់គេជ្រុល ឬយ៉ាងណា? ខាងក្រោមនេះជាវិធីសាស្ត្រដើម្បីដឹងថាអ្នកអ្នកស្រលាញ់គេជ្រុលហើយ៖

១) ពេលអ្នកលើកតម្កើងគេហួសហេតុពេក៖ វាអាចនឹងហួសព្រំ ដែន នៅពេលដែលអ្នកលើកតម្កើង និងព្យាយាមសរសើរគេគ្រប់ពេលគ្រប់វេលាបែបនេះ។ ពួកគេនឹងមានអារម្មណ៍ថា ទើសទាល់ប្រសិនបើអ្នកបង្ហាញការស្រលាញ់ជ្រុលជ្រួសខ្លាំងពេក ជាពិសេសការលើកតម្កើងសង្សាររបស់ខ្លួន នៅមុខអ្នកដទៃហួសហេតុនេះតែម្ដង។

២) តែងគិតពីខ្លួនឯងបន្ទាប់ពីគេរហូត៖ ពេលដែលគិតពីអ្នកដទៃមុន អ្នកប្រាកដជាភ្លេចគិតពីខ្លួនឯង។ ពេលដែលអ្នកគិតពីសង្សារខ្លាំងបែបនេះ វាបង្ហាញថាអ្នកឈានដល់ដំណាក់កាលងប់ងុលនឹងស្នេហាហើយ។

៣) អ្នកទុកមិត្តភក្ដិចោល៖ វាច្បាស់ណាស់ថាអ្នកកំពុងតែស្រលាញ់សង្សារខ្លួនហួសហេតុ នៅពេលអ្នកទុកមិត្តភក្ដិចោលបែបនេះ។ អ្នកមិនអាចបោះបង់ចោលមិត្តដែលរួមរស់ជាមួយអ្នកពីគ្រាមុនចោល ដើម្បីបាននៅជិតសង្សារនោះទេ។

៤) អ្នកប្រច័ណ្ឌខុសរឿង៖ ស្នេហាពិតគឺតែងតែជឿជាក់គ្នាជានិច្ច ហើយវាគ្មានឱកាសនឹងបោកប្រាស់គ្នាទេ ប្រសិនបើស្នេហាអ្នកប្រកបដោយការគោរពនិង ភាពស្មោះត្រង់រវាងគ្នា។ តែបើអ្នកតែងតែឆែកទូរស័ព្ទដៃ វែកញែករឿងមិនបានការ ខឹងពេលដែលជិតស្និទ្ធជាមួយមិត្តភ័ក្ដិ នោះបង្ហាញថាអ្នកស្រលាញ់គេជ្រុលពេកហើយ។

៥) អ្នកព្យាយាមគ្រប់គ្រងអ្វីទាំងអស់៖ ស្នេហាគឺទាមទារការសម្រេចចិត្តទាំងសងខាង ការព្រមព្រៀងទាំងសងខាង ការបញ្ចេញយោបល់ទាំងសងខាង ។ តែបើមានតែម្ខាងជាអ្នកសម្រេចចិត្ត នោះវាបង្ហាញពីសេចក្ដីលំអៀង ហើយស្នេហាមិនត្រូវការការលំអៀងខ្លាំងបែបនេះទេ៕


  ប្រភព៖ www.bizkhmer.com
Read More

Tuesday, June 14, 2016

vannak

ហេតុផល​ដែល​ជំរុញ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ហ៊ាន​ប្រថុយ​នឹង​អ្វី​ៗគ្រប់​បែប​យ៉ាង​​






















តើអ្នកមានដែលឆ្ងល់ ពីមនុស្សមួយចំនួន ដែលពួកគេមានភាពក្លាហានគ្រប់គ្រាន់ក្នុងការធ្វើអ្វីមួយដែលអ្នកដទៃមិនហ៊ានធ្វើ ដូចជាការឡើងភ្នំខ្ពស់ៗ ឬក៏ការលោតពីតំបន់ភ្នំខ្ពស់ៗ ជាដើម។ ខាងក្រោមនេះ នឹងបង្ហាញពីហេតុផលដែលជំរុញឲ្យមនុស្សម្នាក់ៗចូលចិត្តប្រថុយនឹងធ្វើអ្វីមួយ៖

១) ការសប្បាយចិត្ត៖ នៅពេលដែលអ្នកសប្បាយចិត្ត អ្នកតែងតែពេញចិត្តក្នុងការធ្វើអ្វីគ្រប់បែបយ៉ាង។ យោងទៅតាមលោកសាស្ត្រាចារ្យNoreena Hertz មកពីសកលវិទ្យាល័យLondon បានបង្ហាញថា៖« នៅពេលអ្នកសប្បាយចិត្ត អ្នកកាន់តែមានទំនុកចិត្តក្នុងការជម្នះឧបសគ្គ និងកាន់តែក្លាយជាមនុស្សស្មោះត្រង់។»

២) អ្នកមានសែន DRD4ពីកំណើត៖ លោកស្រីសាស្ត្រាចារ្យ Camelia M. Kuhnen បានបង្ហាញថា៖ «ចំពោះអ្នកដែលមានសែនប្រភេទDRD4 គឺជាមនុស្សដែលហ៊ានប្រថុយធ្វើអ្វីគ្រប់បែបយ៉ាងច្រើនជាង២៥ភាគរយបើប្រៀបធៀបទៅអ្នកដែលគ្មានសែននេះ។»

















ប្រភព៖www.bizkhmer.com
Read More