Monday, June 27, 2016

vannak

របៀប ២យ៉ាង អ្នកលក់ស៊ីភ្នែកជញ្ជីង


ជាធម្មតាទេ ល្បែងតែងតែមានល្បិច។ រកស៊ីតិច ឬច្រើនក៏ចង់ចំណេញច្រើន។ អ្នកលក់ចង់ លក់របស់ ធ្វើយ៉ាងណាឲ្យដាច់ ហើយចំណេញច្រើន។ អ្នកទិញខ្លះ បើគាត់ធ្លាប់ជាអ្នកលក់ គេនឹងដឹងថា អ្នកលក់បំបាត់ភ្នែកជញ្ជីងយ៉ាងណា។ ដើម្បីដឹងថា អ្នកលក់បំបាត់ភ្នែកជញ្ជីង ឬស៊ីភ្នែកជញ្ជីងនៅពេលលក់របស់យ៉ាងណានោះ ត្រូវប៉ាន់ សូមអញ្ជើញ សិក្សាស្វែងយល់ របៀប ២យ៉ាង អ្នកលក់ស៊ីភ្នែកជញ្ជីង ដូចខាងក្រោម៖
ទី១៖ កំណត់កជញ្ជីង
អ្នកលក់ខ្លះ ដូចជាអ្នកលក់ត្រី អ្នកលក់សាច់ជ្រូក អ្នកលក់សាច់គោ អ្នកលក់ផ្លែឈើ អ្នកលក់បន្លែ និងអ្នកលក់ ឬទិញរបស់ ឬទំនិញជាច្រើនទៀត បានស្វែងរកវិធីយ៉ាងណា ដើម្បីថ្លីរបស់ ឬទំនិញឲ្យ ចំណេញ ចាប់ពី៣ខាំ រហូត ដល់រាប់គីឡូ ទៅតាមប្រភេទនៃរបស់ ឬទំនិញនោះ។ បើទំនិញ ឬរបស់កាន់តែច្រើន គេស៊ីភ្នែកជញ្ជីងកាន់តែច្រើនដែរ។ ដូច្នេះ គេធ្វើដូចម្តេច ដើម្បីកំណត់ភ្នែកជញ្ជីងឲ្យស៊ីបាន? បើយោងតាមអ្នកលក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា មុនពេលយកជញ្ជីងទៅថ្លឹង គេត្រូវយកជញ្ជីងនោះ ទៅឲ្យអ្នកចេះសេរេកវាជញ្ជីង ជាមុនសិន ដែលត្រូវចំណាយប្រាក់ប្រហែលជា ៥០០០រៀល ទៅ ១០,០០០ រៀល។ នៅត្រង់កជញ្ជីង មានឬស័រ ដែលទន់ ដែលងាយឲ្យគេកំណត់ឬស័រនោះ ដើម្បីស៊ីភ្នែកជញ្ជីងតាមចិត្ត ដូចជា ស៊ីប៉ុន្នានខាំ ឬគីឡូ ជាដើម។ ពេលគេសេរេកជញ្ជីងហើយ អ្នកទិញមិនអាចមើលដឹងឡើយ ព្រោះទ្រនិញជញ្ជីង គឺគ្មានអ្វីប្រែប្រួលខុសពីទ្រនិញជញ្ជីងធម្មតាឡើយ គឺចង្អុលចំលេខ ០ (មុនពេលថ្លឹង) ដូចគ្នា។
ទី២៖ ទម្ងន់ប៉ុណ្ណេះ ប្រាប់អ្នកទិញថាប៉ុណ្ណោះ
អ្នកលក់មួយចំនួន បានដាក់មុខជញ្ជីងបែមករកខ្លួនគេតែម្តង ដល់ពេលថ្លឹងរបស់ ឬទំនិញនោះ គេនឹងឆ្លើយប្រាប់អ្នកទិញថា ប៉ុណ្ណេះ ឬប៉ុណ្ណោះ តាមតែចិត្តគេចង់ចំណេញ។ គេធ្វើអញ្ចឹងបាន ដោយសារពេលខ្លះ អ្នកទិញមានភាពជឿទុកចិត្តអ្នកលក់ ឬអ្នកទិញរបស់នឹងការទិញរបស់ផ្សេងៗ ដោយមិនបានពិនិត្យមើល ភ្នែកជញ្ជីងពេលកំពុងថ្លឹងនោះឡើយ។
ជាសរុបរួមមក ពេលខ្លះបើទោះជាអ្នកដឹងថា អ្នកលក់ស៊ីភ្នែកជញ្ជីងយ៉ាងណា ក៏អ្នកលក់នៅតែអាចបំបាត់ភ្នែកជញ្ជីងបានដែរ ព្រោះអ្នកលក់គេមានជំនាញយ៉ាងបិនប្រសប់ ក្នុងការកិបគេងរាប់សិបឆ្មាំមកហើយ ហើយម្យ៉ាងវិញទៀត អ្នកក៏មិនសូវជាយកចិត្តទុកដាក់លើរឿងនោះប៉ុន្មានដែរ។

ប្រភព៖ http://trovpan.com

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :