ប្រសិនបើអ្នកនិយាយ និងបញ្ចេញកាយវិការត្រឹមត្រូវ អ្នកនឹងអាចទាញការចាប់អារម្មណ៍ និងធ្វើអោយគេចងចាំអ្នកបាន។
ខាងក្រោមនេះជាទិកនិកធ្វើអោយអ្នកដទៃចងចាំអ្នកពេលដែលជួបគ្នាលើកដំបូង៖
១៖ ត្រូវតែធ្វើជាមនុស្សនិយាយស្ដីអោយបានច្រើន
តាមពិតទៅបើគ្រាន់តែឈរ
ឬអង្គុយស្ដាប់គេនិយាយពេលជួបគ្នាពិតជារឿងងាយស្រួល
ប៉ុន្តែប្រសិនបើអ្នកធ្វើបែបនោះកុំសង្ឃឹមថាគេនឹងចងចាំអ្នក
អោយសោះ។
អ្នកមិនត្រូវមានអារម្មណ៍ខ្លាចក្នុងការនិយាយ និងសួរសំនួរទេ
អ្វីដែលអ្នកគួរធ្វើគឺនិយាយពីរឿងរបស់អ្នក
ចែករំលែកពីគំនិតរបស់អ្នក។
២៖ ត្រូវនិយាយគំនិតផ្ទុយពីគេ បង្ហាញពីគំនិតពិតរបស់អ្នក
មនុស្សជាច្រើនជៀសវាងការនិយាយអ្វីដែលផ្ទុយ
បញ្ច្រាសពីគំនិតគេ ជាពិសេសពេលដែលជួបគ្នាលើកដំបូង
ព្រោះពួកគេចង់ធានាសុវត្ថិភាពដើម្បីអោយច្បាស់ថាអ្នកគ្រប់គ្នា
ចូលចិត្តពួកគេ។
ប៉ុន្តែប្រសិនបើអ្នកចង់អោយគេចងចាំអ្នក
អ្នកប្រហែលជាត្រូវហ៊ាននិយាយពាក្យទាំងនោះ
តែច្បាស់ណាស់មិនមែននិយាយធ្វើអោយគេអាម៉ាស់ ឬបង្ករឿងនោះទេ។
៣៖ ធ្វើខ្លួនអោយខុសពីធម្មតាបន្តិច
លោក Reisinger សរសេរថា ធ្វើខុសទម្លាប់បន្តិចគឺជារឿងងាយស្រួលទេ ប៉ុន្តែត្រូវព្យាយាមធ្វើក្នុងន័យវិជ្ជមាន។
អ្នកនិពន្ធរូបនេះបានលើកឧទាហរណ៍ថា
ពេលខ្លះអ្នកអាចឆ្លើយបែបកំប្លែងទៅនឹងសំនួរដែលគេសួរអ្នកថា
សុខសប្បាយទេ? ឬអ្នកអាចណែនាំខ្លួនបែបគួរអោយអស់សំណើច។
៤៖ ប្រើកាយវិការដោយភាពជឿជាក់
Rob Riker និយាយថា កាយវិការដែលប្រកបដោយភាពជឿជាក់មានឥទ្ធិពលជាងរូបរាងទៅទៀត ដើម្បីធ្វើអោយអ្នកដទៃចងចាំអ្នក។
ដើម្បីធ្វើរឿងនេះបានស្ថានិក The Social Winneer
រូបនេះផ្ដល់ដំបូន្មានថា ត្រូវចាប់ដៃគេអោយណែន ឈរអោយត្រង់
និងសម្លឹងភ្នែកគេអោយចំទាំងពេល ស្ដាប់ និងនិយាយ។
៥៖ ត្រូវចេះធ្វើអោយគេចូលអារម្មណ៍
លោក Reisinger បានសរសេរសម្រង់សម្ដីចេញពីអ្នកនិពន្ធ និងកវី Maya
Angelous ថា “ខ្ញុំបានរៀនដឹងថា
មនុស្សនឹងភ្លេចអ្វីដែលអ្នកបាននិយាយ
មនុស្សនឹងភ្លេចអ្វីដែលអ្នកបានធ្វើ
ប៉ុន្តែមនុស្សនឹងមិនភ្លេចពីអារម្មណ៍ដែលអ្នកបានបង្កឡើងចំពោះ
គេទេ”។
៦៖ ស្ដាប់គេដោយយកចិត្តទុកដាក់
នៅខាងដើមក្នុងអត្ថបទនេះបានសរសេរថា
អ្នកគួរតែនិយាយអោយបានច្រើន
ហើយមិនត្រូវអង្គុយផ្អែកខ្នងចាំតែស្ដាប់ទេ។
ប៉ុន្តែពេលដែលអ្នកស្ដាប់ត្រូវតែស្ដាប់ដោយការចាប់អារម្មណ៍។
អ្នកសារព័ត៌មាន Becky Blanton និយាយថា “មនុស្សដែលគួរអោយចងចាំ
និងមានប្រជាប្រិយបំផុតនៅលើលោកនេះគឺ
អ្នកដែលផ្ដល់ការចាប់អារម្មណ៍ពេញលេញ និងមិនបែកចែក”។
រឿងនេះមិនងាយស្រួលដូចនិយាយទេ
មនុស្សជាច្រើនពេលដែលគិតដល់អ្វីដែលត្រូវនិយាយបន្ទាប់ទៀតតែងតែ
ងាកចេញពីការសន្ទនា ហើយទើបងាកមកនិយាយបន្ត។
