Tuesday, June 7, 2016

vannak

៨​ចំណុច​អ្នក​ត្រូ​វមាន​ដើម្បី​ក្លាយ​ជា​អ្នក​លក់​ដ៏​ពូកែ

អ្នក​បាន​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​រាប់​ពី​ការ​ស្រាវជ្រាវ ទស្សនវិស័យ​នៃ​ពាណិជ្ជកម្ម​របស់​អ្នក លក្ខខណ្ឌ​ប្រកួតប្រជែង និង​អ្វី​ដែល​អ្នក​អាច​ផ្ដល់​ជូន​ជា​ពិសេស​សម្រាប់​អតិថិជន។​ ប្រសិន​បើ​អ្នក​ធ្វើ​រឿង​ធំៗ​អស់​ហើយ ប៉ុន្តែ​អ្នក​នៅ​មាន​អារម្មណ៍​ថា ហាក់​មិន​ទាន់​ស្ថិត​ក្នុង​កម្រិត​មួយ​នៃ​ការ​ពេញ​ចិត្ត​របស់​អ្នក ដូច្នេះ​យើង​ចាប់​ផ្ដើម​ពិនិត្យ​មើល​រឿង​តូចៗ​ខ្លះ​ដែល​អាច​ជា​កត្តា​ផ្លាស់ ​ប្ដូរ​​នៅ​ក្នុង​លទ្ធផល​អាជីព​របស់​អ្នក។


១៖ ចេះ​បង្កើត​សំណើច​ខ្លះ
ការ​លក់​ជាញឹកញាប់​គឺ​ជាប់​ជាមួយ​នឹង​មន្ទិល និង​ការ​រិះគិត​យ៉ាង​ល្អិត​ល្អន់។​ យ៉ាង​ណា​ប្រសិន​បើ​អ្នក​អាច​បញ្ចូល​សំណើច​បន្តិច​ទៅ​ក្នុង​ការ​សន្ទនា​វា​ នឹង​ជួយ​បន្ថែម​ភ្លើង​ខៀវ ហើយ​វា​នឹង​ជួយ​ដល់​បទបង្ហាញ​របស់​អ្នក​កាន់​តែ​រស់​រវើក និង​មាន​លក្ខណៈ​ជា​ការ​សន្ទនា​រវាង​មនុស្ស​ និង​មនុស្ស។
២៖ ជំហាន​បន្ទាប់
អ្នក​លក់​ភាគ​ច្រើន​មិន​បាន​​កំណត់​ជំហាន​បន្ទាប់​នៅ​ក្នុង​ដំណើរការ​ លក់។ ជា​ញឹកញាប់​អតិថិជន​មិន​ស្រេច​ចិត្ត​ ឬ​ចុះ​កិច្ចសន្យា​ទិញ​អំឡុង​ពេល​អ្នក​ធ្វើ​បទ​បង្ហាញ​លក់​នោះ​ទេ។ ដូច្នេះ​វា​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​កំណត់​គំរោង​បន្ទាប់​ពី​ការ​ធ្វើ​ បទបង្ហាញ​។
៣៖ ភាព​ស្មោះត្រង់
ពេល​ខ្លះ​អតិថិជន​គិត​ថា អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​គឺ​​វត្ថុ​មួយ ប៉ុន្តែ​មិន​មែន​វត្ថុ​ល្អ​តែង​តែ​លក់​ដាច់​​សម្រាប់​គ្រប់​អតិថិជន​ទេ។ ពេល​ខ្លះ​អ្នក​ត្រូវ​តែ​ស្មោះ​ត្រង់ ហើយ​ហ៊ាន​ពន្យល់​ពី​ទស្សនៈ​របស់​អ្នក​ថា​តើ​ហេតុ​អ្វី​បាន​ជា​របស់​មួយ ឬ​សេវា​កម្ម​មួយ​ផ្សេង​ទៀត​ត្រឹមត្រូវ​សម្រាប់​អតិថិជន​របស់​អ្នក​ជាង ទោះ​បី​ជា​ផលិត​ផល​របស់​អ្នក​មាន​មែន​ជា​​អ្វី​ដែល​ត្រូវ​នឹង​តម្រូវការ​ ជាក់​ស្ដែង​នោះ​ក៏​ដោយ។
៤៖ សួរនាំ​ដោយ​រម្យទម
ការ​លក់​មួយ​ចំនួន​បរាជ័យ​នៅ​ពេល​អ្នក​លក់​មិន​បាន​ស្ដាប់ និង​សួរ​សំនួរ​ដោយ​រម្យទម​មុន​ពេល​ណែនាំ​ពី​ផលិតផល។ កត់សម្គាល់​ពី​លក្ខណៈ​ពេសេស និង​ស្វែង​យល់​ពី​អ្វី​ដែល​ធតិថិជន​ចង់​បាន​អាច​នឹង​ក្លាយ​ជា​កត្តា​វាស់វែង ​ពី​លទ្ធផល​នៃ​ការ​លក់​របស់អ្នក។
៥៖ ផ្សំផ្គុំ​អ្វី​ដែល​ត្រូវ​បង្ហាញ​
បទបង្ហាញ​លក់​ភាគ​ច្រើន​គឺ​ជា​ការ​សន្ទនា​រវាង​មនុស្ស​ពីរ​នាក់​ដើម្បី​ ស្វែង​យល់​ពី​ផលិតផល​ឬ​សេវាកម្ម​មួយ​ថា​តើ​ត្រូវ​​នឹង​តម្រូវ​ការ​ឬ​អត់។ ភាគច្រើន អ្នក​ចេញ​លក់​ដំបូង​ផ្ដោត​សំខាន់​ខ្លាំង​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ត្រូវ​និយាយ ពួក​គេ​ភ្លេច​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ក្នុង​ការ​សន្ទនា​ពិត​ប្រាកដ​មួយ។
៦៖ ស្រាវជ្រាវ​
ការ​លក់​ល្អ​ត្រូវ​ភ្ជាប់​នឹង​ការ​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន និង​បុគ្គល​ដែល​ត្រូវ​ជួប។ ស្វែង​យល់​ពី​​ចំណុច​ដែល​ក្រុមហ៊ុន​​ ឬ​ក្រុម​របស់​គេ​កំពុង​ប្រឈម ចំណុច​ខ្លាំង ខ្សោយ តម្រូវការ កាត់​បន្ថយ ឬ​រក​អោយ​ឃើញ​​បុគ្គលិ​កដែល​​យើង​ត្រូវ​ជួប។
៧៖ យល់​ពី​បញ្ហា​របស់​​អ្នក​ប្រើប្រាស់
ផលិតផល ឬ​សេវាកម្ម​ដែល​អ្នក​ផ្ដល់​ទៅ​កាន់​អតិថិជន​កាន់​តែ​ច្រើន​និង​មាន​ប្រភព​ ខុសៗគ្នា​ បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ​ក៏​ខុសៗ​គ្នា​ដែរ​។ ទោះ​អ្នក​មិន​មែន​ជា​បុគ្គលិក​បច្ចេកទេស ប៉ុន្តែ​ដើម្បី​​ជំរុញ​អោយ​អាជីពលក់​របស់​អ្នក​ទៅ​មុខ​កាន់​តែ​លឿន អ្នក​ត្រូវ​តែ​ព្យាយាម​ស្ដាប់ និង​ស្វែង​យល់​ពី​បញ្ហា​ដែល​អតិថិជន​មាន។
៨៖ បញ្ជាក់​អ្វី​ដែល​អ្នក​កំពុង​លក់​ពិត​ជា​ប្រើការ​បាន​
ភស្ដុតាង​គឺ​ជា​​បំណែក​សំខាន់​បំផុត​ដែល​អ្នក​មាន​នៅ​ក្នុង​ការ​លក់ ដូច្នេះ​ការ​ដែល​អ្នក​អាច​បញ្ជាក់​អោយ​​ឃើញ​ថា ផលិតផល ឬ​សេវាកម្ម​ដែល​អ្នក​កំពុង​លក់​ពិត​ជា​ដំណើរការ ឬ​ប្រើការ​បាន​ប្រកប​ដោយ​ប្រយោជន៍​គឺ​ជា​កូនសោ​ដ៏​សំខាន់។ ទាំង​នេះ​អ្នក​ត្រូវ​ការ​កត្តា​ពិត​ជាក់លាក់ និង​ទិន្នន័យ៕

ប្រភព៖ INC

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :