Sunday, June 12, 2016

vannak

ហេតុ​អ្វី​បាន​ជា​បរាជ័យ​ ជា​ជម្រើស​មួយ​ល្អ​ជាង​កាល​ដែល​មិន​សាក​ល្បង?



មានមនុស្សច្រើនណាស់ដែលមិនហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ ដោយសារតែភាពភ័យខ្លាច ខ្លាចនូវភាព
បរាជ័យ តែមានមនុស្សតិចណាស់ដែលជ្រើសរើស វិធីសាកល្បងហើយទទួលបានបរាជ័យព្រោះពួក
គេគិតថាវាគ្រាន់បើជាជាងការដែលសុខចិត្តនៅស្ងៀម។ ខាងក្រោមនេះ ជាមូលហេតុដែលបញ្ជាក់ថា ការសាកល្បងគឺពិតជាអាចនាំអ្នកទៅកាន់ភាពជោគជ័យបាន ទោះបីជាឥឡូវនេះអ្នកបរាជ័យក៏ដោយ


១) គ្មានភាពជោគជ័យពេញមួយជីវិតទេ៖ គ្មាននរណាម្នាក់រស់នៅជាមួយភាពជោគជ័យរហូតនោះ
ទេ ដូចនេះអ្នកត្រូវតែសាកល្បងធ្វើអ្វីដែលខ្លួនគិតថាត្រឹមត្រូវ ទោះបីជាចុងក្រោយអ្នកបរាជ័យក៏ដោយ
 ព្រោះថានេះគឺជាជំហាន មិនយូរមិនឆាប់ការខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្ដល់លទ្ធផលជាទីពេញចិត្ត
មកដល់អ្នក។

២) បទពិសោធន៍៖ ការសាកល្បង នឹងនាំឲ្យអ្នកបានជួបនូវបទពិសោធន៍ថ្មីៗផ្សេងៗគ្នា មិនថាល្វីង
 ផ្អែមឬជូរចត់ក៏ដោយ តែអ្នកត្រូវចាំផងដែរថា អ្នកមិនអាចទិញបទពិសោធន៍បាននោះទេ ដូចនេះវាក៏
មានតម្លៃគ្រប់គ្រាន់ដើម្បីឲ្យអ្នកសាកល្បងនោះដែរ។

៣) ឆាប់រកឃើញភាពជោគជ័យ៖ នៅពេលដែលអ្នកប្រឡូករឹតតែច្រើន អ្នកនឹងបានដឹងថាតើរឿងវា
យ៉ាងម៉េច អ្នកក៏នឹងអាចដឹងរឿងដែលអ្នកមិនធ្លាប់បានដឹងផងដែរ នោះអ្នកប្រាកដជាទទួលបានចំណេះដឹងថ្មីប្លែកៗជាងមុនបានច្រើន៕


ប្រភព៖ www.success.com

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :