Sunday, June 19, 2016

vannak

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដឹង​ថា​ អ្នក​ស្រលាញ់​គេ​​លើស​ហើយ?






















ពេលដែលអ្នកមានស្នេហា អ្នកប្រហែលមិនដឹងថា ខ្លួនឯងងប់ងុលនឹងគេកម្រិតណាទេ ហើយអ្វីដែលអ្នកដឹងបានត្រឹមថា អ្នកមិនអាចរស់បានបើគ្មានគេ។ តើអ្នកមានដែលគិតទេថា អ្នកកំពុងតែស្រលាញ់គេជ្រុល ឬយ៉ាងណា? ខាងក្រោមនេះជាវិធីសាស្ត្រដើម្បីដឹងថាអ្នកអ្នកស្រលាញ់គេជ្រុលហើយ៖

១) ពេលអ្នកលើកតម្កើងគេហួសហេតុពេក៖ វាអាចនឹងហួសព្រំ ដែន នៅពេលដែលអ្នកលើកតម្កើង និងព្យាយាមសរសើរគេគ្រប់ពេលគ្រប់វេលាបែបនេះ។ ពួកគេនឹងមានអារម្មណ៍ថា ទើសទាល់ប្រសិនបើអ្នកបង្ហាញការស្រលាញ់ជ្រុលជ្រួសខ្លាំងពេក ជាពិសេសការលើកតម្កើងសង្សាររបស់ខ្លួន នៅមុខអ្នកដទៃហួសហេតុនេះតែម្ដង។

២) តែងគិតពីខ្លួនឯងបន្ទាប់ពីគេរហូត៖ ពេលដែលគិតពីអ្នកដទៃមុន អ្នកប្រាកដជាភ្លេចគិតពីខ្លួនឯង។ ពេលដែលអ្នកគិតពីសង្សារខ្លាំងបែបនេះ វាបង្ហាញថាអ្នកឈានដល់ដំណាក់កាលងប់ងុលនឹងស្នេហាហើយ។

៣) អ្នកទុកមិត្តភក្ដិចោល៖ វាច្បាស់ណាស់ថាអ្នកកំពុងតែស្រលាញ់សង្សារខ្លួនហួសហេតុ នៅពេលអ្នកទុកមិត្តភក្ដិចោលបែបនេះ។ អ្នកមិនអាចបោះបង់ចោលមិត្តដែលរួមរស់ជាមួយអ្នកពីគ្រាមុនចោល ដើម្បីបាននៅជិតសង្សារនោះទេ។

៤) អ្នកប្រច័ណ្ឌខុសរឿង៖ ស្នេហាពិតគឺតែងតែជឿជាក់គ្នាជានិច្ច ហើយវាគ្មានឱកាសនឹងបោកប្រាស់គ្នាទេ ប្រសិនបើស្នេហាអ្នកប្រកបដោយការគោរពនិង ភាពស្មោះត្រង់រវាងគ្នា។ តែបើអ្នកតែងតែឆែកទូរស័ព្ទដៃ វែកញែករឿងមិនបានការ ខឹងពេលដែលជិតស្និទ្ធជាមួយមិត្តភ័ក្ដិ នោះបង្ហាញថាអ្នកស្រលាញ់គេជ្រុលពេកហើយ។

៥) អ្នកព្យាយាមគ្រប់គ្រងអ្វីទាំងអស់៖ ស្នេហាគឺទាមទារការសម្រេចចិត្តទាំងសងខាង ការព្រមព្រៀងទាំងសងខាង ការបញ្ចេញយោបល់ទាំងសងខាង ។ តែបើមានតែម្ខាងជាអ្នកសម្រេចចិត្ត នោះវាបង្ហាញពីសេចក្ដីលំអៀង ហើយស្នេហាមិនត្រូវការការលំអៀងខ្លាំងបែបនេះទេ៕


  ប្រភព៖ www.bizkhmer.com

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :