Tuesday, May 3, 2016

vannak

៦​ចំណុច​ដែល​សុភាព​បុរស​តែងតែធ្វើ​​​​ នៅ​ពេល​ពួក​គេ​មាន​ស្នេហា


ស្ត្រីមួយចំនួនតែងតែគិតថានៅលើលោកនេះគ្មានឡើយសុភាពបុរស។
 តាមពិតទៅបើអ្នកសង្កេតពីអត្តចរិតនិងអាកប្បកិរិយា របស់ពួកគេនោះ អ្នកនឹងដឹងថា តើពួកគេគួរអោយគោរពយ៉ាងណាចំពោះដៃគូស្នេហាពួកគេនោះ។ នេះជាអ្វីដែលអ្នកគួរដឹង៖

១) ស្រលាញ់និងគោរពអ្វីដែលសង្សារមាន៖ ពួកគេតែងតែអោយតម្លៃនិងគោរពដៃគូស្នេហាជាទីបំផុត។ ភាគច្រើនពួកគេផ្ដោតសំខាន់ទៅលើអត្តចរិតជាងសំបកខាងក្រៅរបស់នាង។

២) ប្ដេជ្ញាស្រលាញ់នាងដោយស្មោះស្ម័គ្រ៖ គេមិនមែនជាមនុស្សបោកប្រាស់ក្ដីស្នេហា ឬក៏ចង់បំពានទៅលើនារីដែលខ្លួនស្រលាញ់ទេ។ ពួកគេព្យាយាមយ៉ាងណារក្សាស្នេហានោះអោយបានយូរអង្វែង ដោយប្រើប្រាស់ភាពស្មោះត្រង់និងការជួយគ្នាទៅវិញទៅមក។

៣) តែងតែការពារនាងទាំងផ្លូវកាយនិងចិត្ត៖ មិនមែនបង្ហាញថានារីទាំងនោះមិនអាចការពារខ្លួនឯងបានទេ តែពួកគេចង់នៅទីនោះដើម្បីនាង។ ធ្វើយ៉ាងណាអោយនាងមានអារម្មណ៍ថានៅជាមួយអ្នក គឺមិនបាច់មានការភ័យខ្លាចអ្វីទាំងអស់។

៤) មានទំនួលខុសត្រូវចំពោះទង្វើខ្លួនឯង៖ ពួកគេមិនខ្លាចនឹងទទួលស្គាល់ពីកំហុសដែលពួកគេមានទេ។ ទោះបីជាពាក្យថាសុំទោសហាក់ដូចជាធ្ងន់ធ្ងរសម្រាប់បុរស តែគេនឹងធ្វើវា ដើម្បីបញ្ជាក់ពីទំនួលខុសត្រូវ។

៥) និយាយចេញមកនូវអ្វីដែលគេកំពុងគិត៖ ពួកគេនឹងមិនស្ទាក់ស្ទើរឡើយក្នុងការនិយាយអ្វីមួយដែលគេមិនពេញចិត្តទៅកាន់នារីជាទីស្រលាញ់។ វាមិនមែនជារឿងអាក្រក់ឡើយក្នុងការនិយាយបែបនេះ តែគេពិតជាខ្វាយខ្វល់ពីនាងទើបគេធ្វើបែបនេះ។ មនុស្សប្រុសដែលមិនដែលជំទាស់នោះគឺមិនមែនជាបុរសពិតទេ។

៦) តែងតែការពារស្នេហារបស់ពូកគេ៖ មនុស្សប្រុសពិតនឹងមិនចុះញ៉មសម្ដីមាក់ងាយរបស់អ្នកដទៃមកលើស្នេហារបស់ខ្លួនឡើយ។ គេនឹងឆ្លើយតបទៅអ្នកទាំងនោះវិញ ដោយគ្មានខ្លាចញញើត៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :