Tuesday, May 17, 2016

vannak

ចង់​ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ ​គួរ​អនុវត្ត​វិធី​​ងាយៗ​ទាំង​៥​យ៉ាង​នេះ​!​

ភ្នែក​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់ ​ក្នុង​ចំណោម​សរីរាង្គ​ផ្សេងៗ​ទៀត​របស់​មនុស្ស​ ​ព្រោះ​បើ​ភ្នែក​មាន​បញ្ហា​ហើយ ​អ្នក​ប្រាកដ​ជា​ ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​អ្វី​ផ្សេងៗ​មិន​ខាន​។ ​ដូច្នេះ​ហើយ​ត្រូវ​ព្យាយាម​ថែទាំ​ឲ្យ​បាន​ល្អ​បំផុត​។ ខាងក្រោម​នេះ ​ជា​​​វិធី​សាមញ្ញ​មួយ​ចំនួន​ដើម្បី​​ ​ថែរក្សា​ភ្នែក​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​៖
១) ​ ​រក្សា​គំលាត​ពេល​​​មើល​ទូរទស្សន៍ ឬ កុំព្យូទ័រ​៖ ​សូម ​កុំ​ព្យាយាម​សម្លឹង​មើល​ទូរទស្សន៍​​ឬ​កុំព្យូទ័រ​​ជិត​ពេក​ ​ព្រោះ​ពន្លឺ​របស់​វា​អាច​ ​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក​ដោយ​ងាយ​បំផុត​។ ​ដូច្នេះ​ហើយ​គួរ​ព្យាយាម​រក្សា​គំលាត​ឲ្យ​បាន​សមស្រប​នៅ​ពេល​សម្លឹង​មើល​ ឧបករណ៍​ទាំង​នេះ ​​ហើយ​កុំ​ព្យាយាម​​នៅ​ពី​មុខ​វា​រាប់​ម៉ោង​ឲ្យ​សោះ​។
២) ​​មិន​ត្រូវ​ប្រើ​ដៃ​​​​​ទៅ​ញីភ្នែក​ដោយ​ផ្ទាល់​ឡើយ៖ ​មនុស្ស​ភាគច្រើន​នៅ​ពេល​មាន​អារម្មណ៍​ថា ​មាន​អ្វី​ចូល​ ​​ឬ ​ ​ឈឺ​ដោយ​ប្រការ​ណាមួយ​ ​គឺ​តែង​យក​ដៃ​របស់​ពួកគេ​ទៅ​ញីភ្នែក​ដោយ​ផ្ទាល់​តែ​ម្តង​។ ប៉ុន្តែ​ដៃ​របស់​ពួកគេ​គឺ​សម្បូរ​ទៅ​ដោយ​បាក់តេរី ​និង មេរោគ​ជាច្រើន​ ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភ្នែក​។ ​ដូច្នេះ​ហើយ​ ​គួរ​ត្រៀម​ក្រណាត់​ ​ឬ កន្លែង​ទន់​​ដែល​ស្អាត ​ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេងៗ ។
៣) ​​​​​ គួរ​បរិភោគ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន​៖ ​​បន្លែ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ ​សុខភាព​របស់​មនុស្ស​ទូទៅ។ ​អ្វី​ដែល​ពិសេស​នោះ ​វា​ក៏​ជួយ​​​ដល់​ភ្នែក​របស់​អ្នក​ឲ្យ​បំពេញ​ការងារ​បាន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ ​គួរ​ព្យាយាម​បរិភោគ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។
៤) ​​ត្រូវ​ប្រើ​ប្រាស់​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​​នៅ​ពេល​ចេញ​ក្រៅ​៖ ​នៅ​ពេល​ចេញ​ទៅ​ក្រៅ​ម្តងៗ​ ​អ្នក​គួរ​តែ​ប្រើប្រាស់​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​ជា​ប្រចាំ​ ​ព្រោះ​ថា​កម្តៅ​ថ្ងៃ​ខ្លាំង​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​ភ្នែក​របស់​ អ្នក​​។ ​​​
៥)​​ទុក​ពេល​ឲ្យ​ភ្នែក​សម្រាក​ខ្លះ​៖ ​​​​​អ្នក​មិន​គួរ​ ព្យាយាម​ប្រើ​ភ្នែក​របស់​អ្នក​ឲ្យ​ធ្វើ​ការ​រហូត​នោះ​ឡើយ ​ជា​ពិសេស​ធ្វើ​ការ​ជាមួយ​នឹង​កុំព្យូទ័រ ​ឬ ​ឧបករណ៍​ផ្សេង​ដែល​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​ភ្នែក​។ ក្នុង​ន័យ​នេះ​ ​អ្នក​គួរ​ទុក​ចន្លោះ​ពេល​សមស្រប​ណា​មួយ​ ​ដើម្បី​ឲ្យ​ភ្នែក​របស់​អ្នក​បាន​សម្រាក​ខ្លះ​ ​​ជៀសវាង​ការ​ធ្វើការ​រហូត​ដែល​នាំ​ឲ្យ​ចុះ​ខ្សោយ​ឆាប់​រហ័ស​៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :