Wednesday, May 18, 2016

vannak

ធ្វើ​យ៉ាង​ម៉េចទើប​ធ្វើ​ឱ្យ​កូន​របស់​អ្នក​មាន​ទម្លាប់​​អាន​សៀវភៅតាំង​ពី​ក្មេង?

ការអានមានអត្ថប្រយោជន៏ ដូចជា ជួយបង្កើនពាក្យដល់ក្មេង ជួយឱ្យការសរសេរកាន់តែល្អ ហើយការអានក៏ត្រូវបានគេដឹងដែរថា អាចជួយដល់ការចងចាំថែមទៀតផង។ ដូច្នេះហើយ ឪពុកម្តាយគួរតែបង្ហាត់បង្រៀនកូនៗឱ្យមានទម្លាប់អានតាំងពីក្មេង។ ខាងក្រោមនេះនឹងបង្ហាញវិធីដែលអ្នកអាចជំរុញកូនអ្នកឱ្យចង់អានបាន។

១) នាំកូនរបស់អ្នកទៅបណ្ណាល័យ៖ ចូរនាំកូនរបស់អ្នកទៅបណ្ណាល័យឱ្យបានទៀងទាត់។ ឧទាហរណ៏៖ អ្នកនាំកូនអ្នករៀងរាល់ថ្ងៃអាទិត្យ។ អ្នកអាចចុះឈ្មោះចូលជាសមាជិកដើម្បីអានសៀវភៅក្នុងបណ្ណាល័យបាន។ ម៉្យាងវិញទៀត អ្នកអាចជួយជ្រើសរើសសៀវភៅដែលសមស្របឱ្យកូនរបស់អ្នក។

២) ព្រេងនិទានមុនពេលចូលគេង៖ ក្មេងភាគច្រើនមិនចូលគេងភ្លាមៗនោះទេ។ ដូច្នេះហើយ អ្នកអាចគេងជាមួយពួកគេ នឹងប្រើប្រាស់ពេលវេលានោះដើម្បីនិទានរឿងព្រេងនិទាន។ មិនត្រឹមដែលរឹតចំណងរវាងកូននឹងកូនរបស់អ្នកទេ តែថែមទាំងជួយបង្កើនចំណង់នៃការអានដល់កូនរបស់អ្នកថែមទៀតផង។

៣) ចែករំលែកសៀវភៅដែលអ្នកចូលចិត្ត៖ តើអ្នកនៅចាំបានទេសៀវភៅដែលអ្នកចូលចិត្តបំផុត? តើអ្នកមានរក្សាទុកដែរឬទេ? បើសិនជាមាន អ្នកអាចចែករំលែកសៀវភៅទាំងនោះ និងប្រាប់ពីហេតុផលថា ហេតុអ្វីបានជាអ្នកស្រឡាញ់វា ព្រោះថាកូនរបស់អ្នកអាចនឹងចាប់អារម្មណ៏។

៤) កន្លែងរក្សាទុកសៀវភៅ៖ អ្នកអាចឱ្យកូនរបស់អ្នកទិញសៀវភៅដែលពួកគេចង់ទិញ និងបង្រៀនពួកគេឱ្យចេះរក្សាទុក។ ការដែលមានរក្សាទុកសៀវភៅបានត្រឹមត្រូវអាចធ្វើឱ្យពួកគេមានអារម្មណ៏ល្អទៅនឹងការអាន៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :