Tuesday, May 17, 2016

vannak

រៀនសូត្រ​ពី​​​គំនិត​សំខាន់ៗ១០យ៉ាង​​របស់​​​បុគ្គល​ល្បីៗ​ក្នុង​​លោក ​​​​ដើម្បី​ជា​គន្លឹះ​​សាង​ភាព​ជោគជ័យ​នៅ​ឆ្នាំ​២០១៦​

១) ​«​សុបិន​​មិន​អាច​ក្លាយ​ជា​ការពិត​ ​ដោយសារតែ​វេទមន្ត​នោះ​ទេ។ ​​វា​អាច​កើត​ឡើង​បាន​​ ​តាមរយៈ​ការ​​បង្ហួរ​ញើស ​ការ​តាំងចិត្ត ​និង ការ​ខិតខំ​ប៉ុណ្ណោះ​​»។​ ​—ដោយ ​​Colin Powell

២) ​«​បើ​ជឿជាក់​ថា​ ​​ខ្លួន​អាច​ធ្វើ​បាន ​​មាន​ន័យ​ថា​ ​អ្នក​ដើរ​បាន​ពាក់កណ្តាល​ផ្លូវ​ហើយ​»។ ​—ដោយ Theodore Roosevelt

៣) ​«​ទោះ​ធ្វើ​អ្វី​ក៏​ដោយ ​គឺ​ត្រូវ​ក្លាយ​ជា​មនុស្ស​ល្អ​ម្នាក់​»។ —ដោយ Abraham Lincoln

៤) ​«​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ ​​ជា​មួយ​អ្វី​ដែល​អ្នក​មាន ​និង ​នៅ​ទីតាំង​ដែល​អ្នក​កំពុង​ឈរ​»។ —ដោយ Theodore Roosevelt

៥) ​«​កុំ​ចំណាយ​លុយ​ណា​ ​ដែល​អ្នក​មិន​ទាន់​រកបាន​»។ —ដោយThomas Jefferson

​៦) ​«​២០​ឆ្នាំ​​ក្រោយ​ ​អ្នក​នឹង​សោកស្តាយ​ចំពោះ​អ្វី​ដែល​អ្នក​​មិន​បាន​ធ្វើ»។ —ដោយMark Twain

៧) ​«​ជីវិត​ប្រៀប​ដូច​ជា ​ការ​ជិះកង់​។ ​បើ​អ្នក​អាច​​​រក្សា​លំនឹង​បាន​ ​​នោះ​អ្នក​​ក៏​អាច​​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​ដែរ​»។ —ដោយAlbert Einstein

៨) ​«​កុំ​​បារម្ភ​រឿង​បរាជ័យ ​ប៉ុន្តែ​ត្រូវ​​ខ្វល់​ចំពោះ​ឱកាស​ដែល​បាត់បង់​ ​ដោយសារតែ​អ្នក​មិន​សាកល្បង​»។ —ដោយ Jack Canfield

៩) ​«​មិន​មែន​ខ្ញុំ​បរាជ័យ​ទេ ​ខ្ញុំ​គ្រាន់តែ​រក​ឃើញ​វិធី​១០ ០០០​ផ្សេង​គ្នា​ ​ដែល​មិន​ទាន់​ដំណើរការ​ប៉ុណ្ណោះ​»។ —ដោយ Thomas Edison

១០) ​«​វិធី​តែ​ម្យ៉ាង​គត់ ​ដើម្បី​ធ្វើ​រឿង​ដ៏​អស្ចារ្យ ​គឺ​ត្រូវ​ស្រលាញ់​ការងារ​ដែល​អ្នក​ធ្វើ​»។​ —ដោយSteve Jobs

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :