Tuesday, May 3, 2016

vannak

នេះជាអ្វី​ដែល​ស្វាមី​គួរ​ធ្វើ​ដើម្បី​អោយ​ភរិយា​កាន់​តែ​សប្បាយ​ចិត្ត

ក្រុម​គ្រួសារ​អាច​មាន​សុភមង្គល​ទៅ​បាន​ក៏​អាស្រ័យ​ទៅ​លើ​ការ​ ចេះ​យល់​ចិត្ត​គ្នា​​នឹង​ការ​ដឹង​ពី​អ្វី​ដែល​ម្ខាង​ទៀត​ចង់​បាន។ ​​អ្នក​​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​រឿង​តូច​ៗ​ជា​ច្រើន​ដែល​នឹក​ស្មាន​មិន​ដល់ ​ក៏​អាច​ធ្វើ​អោយ​ភរិយា​របស់​អ្នក​សប្បាយ​ចិត្ត​ផង​ដែរ។ ក្នុង​នោះ​មាន​៖

១) ត្រូវ​បង្ហាញ​ថា​ស្វាមី​ក៏​អាច​ធ្វើ​កិច្ចការ​របស់​ភរិយា​បាន​ដែរ៖ ប្រាកដ​ណាស់​ថា​ស្វាមី​និង​ភរិយា​គឺ​​មាន​ការ​បែង​ចែក​តួនាទី​ដ៏​សំខាន់​រៀង ​ៗ​ខ្លួន​​សម្រាប់​គ្រួសារ។ ប៉ុន្តែ​ក្នុង​ការ​ធ្វើ​អោយ​​ដៃ​គូ​ម្ខាង​ទៀត​​កាន់​តែ​សប្បាយ​ចិត្ត អ្នក​ក៏​អាច​ជួយ​សម្រាល​ការងារ​ខ្លះ​ដែល​មិន​មែន​ជា​តួនាទី​របស់​ខ្លួន​ក៏​ បាន​។

២) ត្រូវ​ចេះ​ស្ដាប់​ពី​ការ​ខ្វល់ខ្វាយ​របស់​នាង​៖ វា​អាច​ជា​រឿង​មួយ​ល្អ​ដែល​អ្នក​អាច​ប្រើ​ពេល​ខ្លះ​ក្នុង​ការ​ស្ដាប់​ពី​ បញ្ហា​របស់​នាង។ ចូរ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ស្ដាប់​នាង ​ព្រោះ​នាង​ពិត​ជា​ត្រូវ​ការ​អ្នក​​អោយ​ដឹង​ពី​ការ​ខ្វល់ខ្វាយ​ដែល​នាង​មាន។ ​

៣) បង្ហាញ​ការ​អរគុណ​ដែល​នាង​ខិតខំ​ធ្វើ​ជា​ប្រពន្ធ​ល្អ​ម្នាក់​៖ វា​អាច​នឹង​​មិន​ចាំ​បាច់​ខ្លាំង​ក្នុង​ការ​ធ្វើ​បែប​នេះ​ ​តែ​អ្នក​ត្រូវ​ដឹង​ថា​វា​ក៏​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​ការ​អរគុណ​របស់​ អ្នក​ដល់​រូប​នាង។ នាង​នឹង​មាន​កម្លាំង​ចិត្ត​ ​ហើយ​នឹង​មិន​នឿយ​ហត់​​នោះ​ឡើយ​ពេល​នៅ​ជាមួយ​អ្នក​។​

៤) ព្យាយាម​ធ្វើ​អោយ​ក្ដី​ស្រមៃ​របស់​នាង​ក្លាយ​ជា​ការ​ពិត៖ ការ​ធ្វើ​បែប​នេះ​បង្ហាញ​ថា​អ្នក​ពិត​​ជា​ខ្វាយខ្វល់​លើ​រូប​នាង​ ហើយ អ្នក​​តែង​នៅ​ទី​នោះ​ដើម្បី​បំពេញ​​បំណង​របស់​នាង​ជានិច្ច។​

៥) សរសើរ​និង​អបអរសាទរ​ជោគជ័យ​របស់​នាង៖ វា​ប្រហែល​មិន​ពិបាក​ទេ​ដោយ​គ្រាន់​តែ​សរសើរ​ភរិយា​របស់​ខ្លួន​ពេល​នាង​ទទួល​បាន​ជោគជ័យ​។

៦) ប្រាប់​នាង​ថា​អ្នក​ពិត​ជា​ស្រលាញ់​នាង​ខ្លាំង​ណាស់៖ តួនាទី​ដ៏​សំខាន់​មួយ​ទៀត​គឺ​ថា​អ្នក​គួរ​ប្រាប់​នាង​ថា​អ្នក​នៅ​​តែ​ ស្រលាញ់​នាង​រៀងរាល់​ថ្ងៃ។ នាង​មិន​បាន​នៅ​ក្នុង​ចិត្ត​អ្នក​ទេ​ ដូច្នេះ​ដើម្បី​បង្ហាញ​អោយ​ដឹង​កាន់​តែ​ច្បាស់​ អ្នក​គួរ​ឧស្សាហ៍​ប្រាប់​នាង​ពី​ពាក្យ​នេះ​ទៅ។

៧) ​កុំ​ខ្លាច​ក្នុង​ការ​សូមទោស​នាង៖ ពេល​អ្នក​សាង​កំហុស​អ្វី​មួយ​ដែល​អាច​អោយ​នាង​ពិបាក​ចិត្ត​​អ្នក​ត្រូវ​ សូមទោស។ ការ​សូមទោស​នេះ​មិន​មែន​បង្ហាញ​ថា​អ្នក​ណា​ឈ្នះ​ឬ​ចាញ់​នោះ​ទេ​​ តែ​វា​បង្ហាញ​ពី​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :