Friday, May 6, 2016

vannak

តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​អត់ទោស​ឲ្យ​អ្នក​ដទៃបាន?

   នរណាៗក៏ធ្លាប់ធ្វើខុស ហេតុនេះយើងគួរតែអត់ទោសដល់ពួកគេឲ្យបានច្រើនជាពិសេសនៅពេលដែលគេមានអារម្មណ៍ថា ដឹងខ្លួនខុស។ តែពេលខ្លះយើងហាក់បីដូចជាមានការលំបាកក្នុងការអនុវត្តផ្ទាល់ដោយសារតែនៅក្នុងចិត្តយើងនៅតែមានកំហឹងនៅឡើយ យ៉ាងណាមិញវាអាចបង្ក្រាបបានដោយវិធីទាំង៤ខាងក្រោម៖

១) ធ្វើការសម្រេចចិត្តឲ្យច្បាស់លាស់៖ វាប្រាកដណាស់ដែលថាយើងអាចសម្រេចចិត្តខុសនៅពេលដែលយើងកំពុងតែមានកំហឹង ដូច្នេះចូរអ្នកកុំសម្រេចចិត្តនៅពេលដែលអ្នកកំពុងខឹងឲ្យសោះ។

២) យល់ពីតម្លៃនៃការអត់ទោស៖ ការខឹងគុំកួននាំមកតែសេចក្ដីវិនាសតែប៉ុណ្ណោះទេ ហើយការដែលអត់ទោសឲ្យអ្នកដទៃបានអាចធ្វើឲ្យអ្នករស់នៅក្នុងសេចក្ដីសុខយ៉ាងពិតប្រាកដបាន។

៣) រំលឹកពីរឿងល្អៗ៖ ពេលខ្លះគេប្រហែលជាមិនមានចេតនានោះទេ គេអាចធ្វើទៅដោយសារតែការភ្លេចគិតមួយឆាវ ដូចនេះអ្វីដែលអ្នកគួរធ្វើគឺរំលឹកឡើងវិញពីរឿងល្អៗដែលគេបានធ្វើចំពោះអ្នក។

៤) បំបាត់ចោលនូវការយល់ច្រឡំ៖ បើសិនជាអ្នកឆ្ងល់ សង្ស័យ អ្នកគួរតែព្យាយាមសួរត្រង់ៗហើយមិនគួរធ្វើការសន្មតអ្វីមួយដោយខ្លួនឯងនោះទេ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :