តើអ្នកដែលឆ្ងល់ដែរឬទេថាហេតុអ្វីបានជាអ្នកដទៃមិនសូវចង់និយាយជាមួយអ្នក មិនចង់ដើរលេង
ជាមួយអ្នក ឬនិយាយឲ្យខ្លីគឺមិនសូវចូលចិត្តអ្នក? នេះប្រហែលជាមានអ្វីដែលទាក់ទងជាមួយហេតុ
ផលខាងក្រោមនេះ៖
១) ធ្វើដូចជាបញ្ជាគេ៖ កាលអ្នកចូលចិត្តបញ្ជាអ្នកដទៃឲ្យធ្វើនេះធ្វើនោះ ប្រៀបដូចជាពួកគេជាបុគ្គលិករបស់អ្នកអ៊ីចឹងនោះ វាធ្វើឲ្យពួកគេមិនចូលចិត្តអ្នកឡើយ។
២) បន្ទោសអ្នកដទៃ៖ អ្នកមិនមានភាពទទួលខុសត្រូវខ្ពស់នោះទេ ប្រសិនបើអ្នកមិនចេះទទួលស្គាល់
ពីកំហុសរបស់ខ្លួនឯងហើយចេះតែបន្ទោសគេផ្សេងរហូតនោះ ហើយក៏គ្មាននរណាម្នាក់ចូលចិត្តអ្នកដែរ។
៣) ចូលចិត្តអួត៖ គ្មាននរណាម្នាក់សរសើរអ្នកចំពោះរឿងហ៊ឺហាបែបនេះនោះទេ អ្នកគួរធ្វើជាមនុស្ស
ម្នាក់ដែលមិនសូវឲ្យតម្លៃទៅលើសម្ភារៈនិយម វាល្អជាជាង។
៤) ពូកែរំខាន៖ អ្នកគួរតែដឹងថាពេលណាអ្នកគួរលេងសើចច្រើន ឬពេលណាមិនគួរ ព្រោះកាលដែល
អ្នកនិយាយលេងសើចច្រើន វាអាចជាការរំខានមួយទៅដល់អ្នកជុំវិញខ្លួនអ្នក។
៥) និយាយរិះគន់ច្រើន៖ គ្មាននរណាម្នាក់ចូលចិត្តស្ដាប់ពាក្យរិះគុណរបស់អ្នករាល់ថ្ងៃនោះទេ ហើយ
បើអ្នកនិយាយក្នុងន័យស្ថាបនា វាមិនសូវជាថ្វីនោះទេ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.inc.com