Thursday, May 19, 2016

vannak

7 សំនួរដែលនឹងផ្លាស់ប្ដូររបត់ជីវិតរបស់អ្នក ប្រសិនបើអ្នកហ៊ានឆ្លើយ

នៅ​វេលា​ចុង​ក្រោយ​នៃ​ថ្ងៃ​ ឬ​សប្ដាហ៍​នីមួយៗ​គឺ​ជា​ពេល​វេលា​ដ៏​សំខាន់​ដែល​យើង​ត្រូវ​​ឆ្លុះ​បញ្ចាំង​ ពី​ខ្លួន​ ឬ​និយាយ​ចំ​គឺ​មើល​ថា​ខ្លួន​ឯង​បាន​ធ្វើ​អ្វី​ខ្លះ។ ដោយ​គ្មាន​ការ​ពិនិត្យ​ឡើង​វិញ​ដ៏​តូច​នេះ​ ការ​រីក​ចំរើន​ផ្នែក​ស្មារ​តី​របស់​យើង​នឹង​ថបថយ។ ដើម្បី​អោយ​ស្មារតី និង​ការ​តាំង​ចិត្ត​របស់​អ្នក​ឆ្ពោះ​ទៅ​កាន់​ជោគជ័យ​នៅ​តែ​ដើរ​ទៅ​មុខ​ដោយ​ រលូន អ្នក​គួរ​តែ​សួរ​ខ្លួន​ឯង​ ៧ សំនួរ​ខាង​ក្រោម​នេះ៖
១៖ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ល្អ
សំនួរ​ដែល​ងាយ​ដើម្បី​ចាប់​ផ្ដើម​គឺ​សួរ​ពី​ចំណុច​វិជ្ជមាន​ដែល​អ្នក​បាន ​ធ្វើ​គិត​​មក​ត្រឹម​ពេល​នេះ។ ធ្វើ​ល្អ​ក្នុង​ន័យ​នេះ​គឺ​សំដៅ​លើ​ការងារ​ដែល​អ្នក​ធ្វើ​បាន​ដោយ​ជោគជ័យ​ ជាមួយ​នឹង​លទ្ធផល​ជា​ទី​ពេញ​ចិត្ត ទង្វើ​ក្នុង​សង្គម​ដែល​អ្នក​​​ចូល​រួម​ដោយ​វិជ្ជមាន​ចំពោះ​ខ្លួន​អ្នក​ និង​មនុស្ស​ដទៃ។
២៖ អ្វី​ទៅ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ?
ប្រាកដ​ណាស់​ពេញ​មួយ​ថ្ងៃ​ ឬ​មួយ​សប្ដាហ៍ អ្នក​​ធ្វើ​កិច្ចការ​ជា​ច្រើន ក្នុង​នោះ​កិច្ចការ​ខ្លះ​អ្នក​ធ្វើ​បាន​ល្អ ខ្លះ​ធ្វើ​មិន​បាន​ល្អ។ យើង​រាប់​បញ្ចូល​ទាំង​ទំនាក់ទំនង​ក្នុង​គ្រួសារ មិត្តភ័ក្ដិ ឬ​គូស្នេហ៍ តើ​អ្វី​ខ្លះ​ដែល​យើង​បាន​ឆ្លង​កាត់​? ពិនិត្យ​មើល​ឡើង​វិញ​ហើយ​សួរ​ខ្លួន​ឯង តើ​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​​មាន​ចន្លោះ​ប្រហោង​ណា​ដែល​យើង​អាច​ធ្វើ​បាន​ ល្អ​ជាង​នោះ​ទេ?
៣៖ ហេតុ​អ្វី​កិច្ចការ​ទាំង​នេះ​ប្រឈម​នឹង​បញ្ហា​ខ្លាំង?
ក្រោយ​ពី​យល់​ និង​ទទួល​​ពី​ទង្វើ​របស់​ខ្លួន វា​ជា​ពេល​វេលា​ឆ្ពោះ​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ។ មាន​តែ​នៅ​ពេល​ដែល​អ្នក​ស្វែង​យល់​​ដឹង​ពី​ឫស​គល់​ដែល​នាំ​អោយ​មាន​បញ្ហា​ទេ ទើប​អ្នក​អាច​ដោះ​ស្រាយ​វា​បាន។
៤៖ ខ្ញុំ​បាន​ខិត​មក​កៀក​នឹង​គោល​ដៅ​ជីវិត​របស់​ខ្ញុំ​បាន​ដោយ​របៀប​ណា?
សំនួរ​នេះ​គឺ​ដើម្បី​រំឭក​យើង​ថា មិន​​ថា​សកម្មភាព​តូចតាច​បែប​ណា​ទេ គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​គឺ​សុទ្ធ​តែ​សំខាន់។ ពេល​ខ្លះ​យើង​គ្រាន់​តែ​ត្រូវ​ការ​មុជ​ក្បាល ឈ្មុះឈ្មុល​បន្តិច​ទៀត​តែ​ប៉ុណ្ណោះ​ដើម្បី​ឃើញ​លទ្ធផល។
៥៖ រឿង​ពី​យ៉ាង​ដែល​ខ្ញុំ​ពេញ​ចិត្ត​ពី​ពិសោធន៍​គឺ​ជា​អ្វី?
ពេល​ដែល​អ្នក​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង ស្វែង​យល់​ពី​ហេតុ​ផល​ដែល​អ្នក​មាន​អារម្មណ៍​​​ថា​វា​ជា​រឿង​សំខាន់ ហេតុ​អ្វី​វា​សំខាន់​សម្រាប់​អ្នក។ ជា​ការពិត ហេតុ​ផល​ដែល​អ្នក​មាន​អារម្មណ៍​ថា ​សកម្មភាព ឬ​លទ្ធផល​មួយ​សំខាន់​ចំពោះ​អ្នក​ អារម្មណ៍​នេះ​វា​ជួយ​អ្នក​អោយ​យល់​ពី​ខ្លួន​ឯង​លើស​ពី​ឥទ្ធិលពល​នៃ​សកម្មភាព ​នោះ​ទៅ​ទៀត។
៦៖ អ្វី​ទៅ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​ធំ​បំផុត​របស់​ខ្ញុំ?
គិត​ឡើង​វិញ​ពី​សកម្មភាព​ដែល​បាន​ទាញ​អ្នក​ចេញ​ពី​ការ​ធ្វើ​រឿង​សំខាន់ៗ​ ដែល​អ្នក​អាច​ធ្វើ​បាន។ ការ​ស្វែង​យល់​ពី​រឿង​ដែល​មាន​ប្រយោជន៍ និង​អត់​ប្រយោជន៍ ព្រម​ទាំង​យល់​ច្បាស់​ពី​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​ និង​មិន​ចូល​ចិត្ត​ធ្វើ​ អាច​ជួយ​រុញ​ច្រាន​អ្នក​ឆ្ពោះ​ទៅ​កាន់​ជោគជ័​យ​កាន់​តែ​លឿន។
៧៖ អ្វី​ទៅ​ដែល​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្កប់ស្កល់?
ពេល​សួរ​សំនួរ​នេះ​ អ្នក​ត្រូវ​ព្យាយាម​ផ្ដោត​លើង​​រឿង​ទាំង​ឡាយ​ដែល​ផ្ដល់​​ភាព​ស្កប់ស្កល់​ដល់ ​អ្នក​សម្រាប់​រយៈ​ពេល​វែង មិន​មែន​ដើម្បី​ក្ដី​រីករាយ​មួយ​ពេល​ខ្លី​ទេ។ ពេល​ដែល​អ្នក​អាច​ឆ្លើយ​នឹង​សំនួរ​នេះ​បាន​ហើយ អ្នក​នឹង​អាច​ចាប់​ផ្ដើម​ស្វែង​រក​វិធី​ដែល​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​ របស់​អ្នក​នាពេល​អនាគត​បាន៕
តើ​សំនួរ​ណា​ខ្លះ​ដែល​ប្រិយមិត្ត​អ្នក​អាន The Phnom Penh Times អាច​ឆ្លើយ​នឹង​ខ្លួន​ឯង​បាន?

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :