Thursday, May 26, 2016

vannak

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

ទោះបីអ្នកគឺជាបងប្អូនបង្កើតនឹងគ្នាមែន ប៉ុន្តែអ្នកនឹងមានបុគ្គលិកលក្ខណៈខុសៗគ្នា ដោយសំអាងលើអ្នកដែលកើតមុន និងកើតក្រោយ។ ខាងក្រោមនេះនឹងបង្ហាញពីបុគ្គលិកលក្ខណៈរវាងកូនច្បង កូនកណ្ដាល និងកូនពៅ៖

១) កូនច្បង៖ អ្នកគឺជាមនុស្សដែលមានភាពជាអ្នកដឹកនាំក្នុងខ្លួនពីកំណើតមកតែម្ដង មិនត្រឹមតែប៉ុណ្ណោះអ្នកមានមហិច្ឆតា ខ្ពស់ ម៉ត់ចត់និងមានទំនួលខុសត្រូវខ្លាំងបំផុតចំពោះអ្វីដែលខ្លួនធ្វើ។ យោងតាមការសិក្សាស្រាវជ្រាវរបស់ប្រទេសន័រវែសក្នុងឆ្នាំ២០០៧បានឲ្យដឹងថា៖ «កូនច្បងគឺមានប្រាជ្ញាវាងវៃជាងកូនបន្ទាប់រហូតដល់ទៅ៣ដង។» ភាគច្រើននៃកូនច្បង ពួកគេប្រកបការងារជាវិស្វករ អ្នកច្បាប់ អ្នកគ្រប់គ្រង និងអ្នកស្រាវជ្រាវ។
២) កូនកណ្ដាល៖ អ្នកគឺជាមនុស្សរួសរាយរាក់ទាក់ តែងមានចិត្តទូលាយ ងាយចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន ស្រលាញ់ភាពស្មើគ្នា តែពេលខ្លះក៏ពិបាកនិយាយគ្នាផងដែរ។ ដោយសារតែពួកគេជាកូនពៅ គ្មានសិទ្ធិធំដូចជាកូនច្បង ហើយក៏មិនល្អដូចកូនពៅ ទើបធ្វើឲ្យមនុស្សដែលជាកូនកណ្ដាលមិនសូវជាខ្វាយខ្វល់ពីអ្វីច្រើន ហើយចូលចិត្តនៅកណ្ដាល។ ពួកគេចូលចិត្តរាប់អាននិងមានទំនោរទៅលើមិត្តភ័ក្ដិខ្លាំងណាស់ ព្រោះឪពុកម្ដាយរបស់គេភាគច្រើន ផ្ដោតសំខាន់តែកូនច្បងនិងកូនពៅតែប៉ុណ្ណោះ។ ភាគច្រើននៃកូនកណ្ដាល ពួកគេប្រកបការងារជា អ្នកការទូត ធ្វើការងារសង្គម គ្រូបង្រៀន និង អន្តរការី (អ្នកចរចា)។
៣) កូនពៅ៖ អ្នកគឺជាមនុស្សដែលគួរឲ្យស្រលាញ់ ចូលចិត្តទាមទារចំណាប់អារម្មណ៍ពីអ្នកដទៃ ចូលចិត្តសប្បាយ មានមនោសញ្ចេតនាខ្ពស់ និង ចូលចិត្តដើរផ្សងព្រេង។ ពួកគេទទួលបានការស្រលាញ់និងការយកចិត្តទុកដាក់ខ្លាំងពីឪពុកម្ដាយ ដោយសារតែពួកគេជាកូនចុងក្រោយ ដូចនេះ មិនសូវទទួលបានការដាក់វិន័យតឹងរ៉ឹងពីឪពុកម្ដាយដូចបងៗទេ។ ភាគច្រើននៃកូនពៅ ពួកគេប្រកបការងារជា តួកុន អ្នកកំប្លែង តារា អ្នកកីឡា និងអ្នកជំនាញផ្នែកលក់ និងទីផ្សារផងដែរ៕
ប្រភព៖ www.realsimple.com

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :