Sunday, May 29, 2016

vannak

ភួង សុខសាណា និងឃួន ឡាបូរ៉ាវី ស៊ុតឲ្យ​កម្ពុជា​ឈ្នះទីម័រ ២ -០

ជម្រើសជាតិយកឈ្នះ ទីម័រខាងកើត ២-០ ក្នុងជំនួបសាកជើងកម្ដៅសាច់ដុំនៅពហុកីឡដ្ឋានជាតិមុនចេញដំណើរទៅជម្រុះក្នុងពាន Asian Cup។

ចប់តង់ទី១ កម្ពុជានាំមុខទីម័រខាងកើត ១-០ ដែលស៊ុតដោយ ខ្សែប្រយុទ្ធ ការពារជាតិ ភួង សុខសាណា នៅនាទីទី ១០។ ក្រោយស៊ុតឲ្យទស្សនិកជនហ៊ោពេញស្តាត ខ្សែប្រយុទ្ធកូនមួយរូបនេះត្រូវបានប្ដូរចេញនាទីទី ២៣ ជំនួសមិត្តរួមក្រុម ច្រឹង ពលរដ្ឋ នៅពេលមានរបួសជង្គង់ឆ្វេងដោយប៉ះទង្គិចនឹងកីឡាករទីម័រខាងកើត។ ខ្សែប្រយុទ្ធ ភ្នំពេញក្រោន កែវ សុខផេង មានឱកាសដែរ តែធ្វើមិនបានសម្រេច ហើយ ខ្សែការពារបឹងកេតអង្គរ សុខ សុវណ្ណ មានឱកាសទាត់មុខទីរបស់ ទីម័រ ប៊ិះបានគ្រាប់ទី២ តែផ្លាតប៉ះខ្សែការពារ ទីម័រ នាំឲ្យបាល់ខុសទី។ ទីផុត អាជ្ញាកណ្ដាលផ្លុំកញ្ចែរ បញ្ចប់តង់ទី១។

ចូលតង់ទី២បានត្រឹមពីរនាទី ចាន់ វឌ្ឍនាកា ដែលដូរជំនួស កែវ សុខផេង បញ្ជូនបាល់ហ្វ្រីឃីក ឲ្យ ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី តែតនាំមុខនាទីទី ៤៧។ ក្រុមទាំងពីរបង្កើតឱកាសរៀងខ្លួន តែមិនអាចទម្លុះសំណាញ់ចំពោះរយៈដែលនៅសល់ ហើយ កម្ពុជាជាអ្នកឈ្នះ ២-០ នៅពហុកីឡដ្ឋានជាតិ។

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :