Thursday, May 26, 2016

vannak

រឿង​បួន​យ៉ាង ​​ដែល​អ្នក​មិន​គួរ​ភ្លេច​ដាច់ខាត​ក្នុង​ឆាក​ជីវិត​របស់​អ្នក

អ្វីដែលសំខាន់ជាងគេក្នុងមួយជីវិតរបស់មនុស្សគឺរស់នៅអោយសប្បាយ។ អស់រយៈពេលជាច្រើនឆ្នាំ ជីវិតម្នាក់ៗសុទ្ធតែមានការផ្លាស់ប្ដូរ។ មនុស្សរាល់គ្នាចំណាយពេលជាច្រើនក្នុងការងារ។ តើអ្វីទៅដែលសំខាន់ជាងគេនោះ?
១) សុខភាពគួរតែឈរលំដាប់ទីមួយ៖ ដូចសុភាសិតមួយបានពោលថា «សុខភាពជាទ្រព្យសម្បត្តិពិតប្រាកដ មិនមែនមាសពេជ្រនោះទេ»។  ការមានសុខភាពល្អទាំងផ្លូវកាយនឹងផ្លូវចិត្តគឺជាវិធីមួយដែលអាចជួយអ្នកសម្រេចកិច្ចការក្នុងជីវិតបាន។ ម៉្យាងវិញទៀតវាជួយអោយអ្នកគេចផុតពីជំងឺផ្សេងៗ។
២) ទំនាក់ទំនង៖ អ្នកណាក៏ទទួលបានក្តីស្រឡាញ់ដែរ។ ក៏ប៉ុន្តែអ្នកមិនអាចទទួលហើយ រួចក៏គ្រវែងចោលនោះទេ ពោលគឺអ្នកត្រូវមើលថែវា។ មនុស្សជាច្រើនជួបបញ្ហានេះក៏ព្រោះថា ពួកគាត់មិនយោគចិត្តទុកដាក់នឹងវា។
៣) ភាពវិជ្ជមានចំពោះខ្លួនឯង៖ បើអ្នកមិនមានភាពវិជ្ជមានចំពោះខ្លួនឯងទេ អ្នកនឹងខ្វល់ពីអ្វីដែលអ្នកដទៃគិត។ ហើយវាធ្វើឲ្យការគិតរបស់អ្នកដទៃធ្ងន់ជាងអ្វីដែលអ្នកគិតចំពោះខ្លួនឯង។ នៅពេលអ្នកមានគំនិតល្អចំពោះខ្លួនឯង វានឹងធ្វើឲ្យអ្នកមានទំនុកចិត្ត និង មានកម្លាំងចិត្តក្នុងការធ្វើកិច្ចការផ្សេងៗប្រកបដោយជោគជ័យ។
៤) កុំភ្លេចក្តីសុបិន និង គោលបំណងរបស់អ្នក៖ សាកស្រមៃមើល បើថ្ងៃនេះជាថ្ងៃចុងក្រោយក្នុងជីវិតរបស់អ្នក តើអ្នកនឹងធ្វើអ្វី?ជីវិតគឺខ្លីណាស់។ វាពិតជា មានការពិបាកក្នុងការស្វែងរកផ្លូវដែលសង្គមជាអ្នកអោយតម្លៃលើភាពជោគជ័យរបស់អ្នក។ ដូច្នេះហើយ អ្នកត្រូវដឹងថាមិនមែនសង្គមជាម្ចាស់សុបិន ឬ ជាអ្នកកំណត់ផ្លូវដែលអ្នកត្រូវតែដើរនោះទេ ពោលគឺអ្នកជាម្ចាស់សុបិនខ្លួនឯង៕

ប្រែសម្រួលដោយ៖ អឹុង មួយយូ

ប្រភព៖ www.powerofpositivity.com

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :