ប្រព័ន្ធនឹងប្រើ សម្រាប់ប្រតិបត្តិការផ្ទេរមូលនិធិអន្តរគ្រឹះស្ថានធនាគារ
និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើជាប្រាក់រៀល
ដែលនឹងអាចឲ្យអតិថិជនទទួលបានមូលនិធិភ្លាមៗ (Real Time) ។
ការដាក់ឲ្យដំណើរការប្រព័ន្ធនេះនឹងរួមចំណែកជំរុញការប្រើប្រាស់ប្រាក់រៀល
និងការទូទាត់សងប្រាក់ជាអេឡិចត្រូនិក
ព្រមទាំងធ្វើឲ្យសកម្មភាពទូទាត់ទាំងក្នុងវិស័យឯកជននិងរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព
ឆាប់រហ័ស និងមានសុវត្ថិភាព អតិថិជនអាចទទួលបានសាច់ប្រាក់ទាន់ពេលវេលា
និងមានតម្លាភាពខ្ពស់ដែលធ្វើឲ្យអតិថិជនកាន់តែមានជំនឿទុកចិត្តលើសេវានិងប្រព័ន្ធធនាគារនៅក្នុងប្រទេសកម្ពុជា
ព្រមទាំងលើកកម្ពស់ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅកម្ពុជា ។
ប្រព័ន្ធនេះនឹងដាក់ឲ្យដំណើរការជាបឋម (Soft Launch) ចាប់ពីថ្ងៃទី២២ ស្អែក នេះតទៅ៕
