Sunday, June 12, 2016

vannak

ភាព​ខុស​គ្នា​​៤យ៉ាង​រវាង​បុរស​ស្រលាញ់​អ្នក​ត្រឹម​តែ​ជា​សង្សារ​និង​បុរស​​ចង់​បាន​អ្នក​ជា​គូ​អនាគត

ជាការពិតណាស់រវាងបុរស ដែលចង់បានអ្នកត្រឹមតែជាសង្សារនិងបុរសដែលចង់បានអ្នកជាគូអនាគត គឺតែងតែងសម្ដែងសកម្មភាពខុសៗគ្នា។ ហេតុដូចនេះហើយ អ្នកត្រូវចេះសង្កេតមើលនិងកំណត់ឲ្យបានច្បាស់ថាតើបុរសមួយណាដែលពិតជាត្រូវការហើយស្រលាញ់
អ្នកដោយស្មោះនោះ។

ខាងក្រោមនេះជាអ្វី ដែលអ្នកត្រូវដឹង៖

១) បុរសចង់បានអ្នកត្រឹមជាសង្សារ៖ ពួកគេតែងលើកប្រធានបទណាដែលគ្មានប្រយោជន៍អ្វីសោះ មកនិយាយ ហើយពេលខ្លះក៏ជីកកកាយរឿងរ៉ាវចាស់ៗរបស់អ្នកជាមួយនឹងសង្សារចាស់ទៀតផង។

បុរសចង់បានអ្នកជាគូអនាគត៖ រាល់ការសន្ទនាជាមួយគ្នា ភាគច្រើនគេតែងសួរនាំអ្នកពីរឿង ដែលមានប្រយោជន៍ ដូចជាអ្វីខ្លះដែលជាចំណង់ចំណូលចិត្ត អ្វីខ្លះដែលនាងមិនចូលចិត្ត អ្វីខ្លះដែលនាងតែងតែធ្វើ។ ការសួរបែបនេះបញ្ជាក់ថា រូបគេពិតជាខ្វាយខ្វល់ណាស់ពីអ្វីដែលអ្នកត្រូវការ ហើយមានចិត្តចង់រស់នៅជាមួយអ្នកជារៀងរហូត។

២) បុរសចង់បានអ្នកត្រឹមជាសង្សារ៖ ពួកគេមិនដែលសាកសួរពីជីវិតក្រុមគ្រួសារអ្នកទេ មិនដែលមានគម្រោងដើម្បីជួបក្រុមគ្រួសារអ្នក ហើយមិនដែលបង្ហាញពីគោលបំណងអ្វីច្បាស់លាស់ទាល់តែសោះ សម្រាប់ពេលអនាគត។

បុរសចង់បានអ្នកជាគូអនាគត៖ មិនថាមានរឿងអ្វីកើតឡើង ពួកគេតែងសាកសួរពីក្រុមគ្រួសាររបស់អ្នក តើគ្រួសារអ្នកត្រូវការមនុស្សដូចម្ដេច តើគេត្រូវកែប្រែអ្វីខ្លះដើម្បីមានឱកាសបានចូលជាសមាជិកគ្រួសារអ្នកដែរ។

៣) បុរសចង់បានអ្នកត្រឹមជាសង្សារ៖ ពេលអ្នកមានកំហុសអ្វីមួយ ពួកគេតែងប្រើប្រាស់ពាក្យសម្ដីទ្រគោះបោះបោក ប្រើប្រាស់ពាក្យមិនសមរម្យ ហើយចូលចិត្តទម្លាក់កំហុសមកលើរូបអ្នកទាំងស្រុង ដើម្បីឲ្យមើលឃើញថាគេជាមនុស្សដែលសមនឹងឈ្នះ។

បុរសចង់បានអ្នកជាគូអនាគត៖ ទោះបីជាមានបញ្ហាឬ មានជម្លោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏គេមិនដែលហាមាត់ប្រើប្រាស់ពាក្យមិនគប្បីទៅលើអ្នកជាដាច់ខាត ។ គេដោះស្រាយជម្លោះនិងវិវាទដោយសន្តិវិធី ព្រោះគេមិនចង់ឲ្យមនុស្សទាំងសងខាងទទួលបានផលលំបាកពីវានោះទេ។

៤) បុរសចង់បានអ្នកត្រឹមជាសង្សារ៖ ពេលពួកគេណាត់ជួបអ្នកចេញទៅក្រៅ គេតែងផ្ដោតសំខាន់លើសម្រស់ខាងក្រៅនិងការតុបតែងខ្លួនរបស់អ្នក។ ប្រសិនបើអ្នកតុបតែងមិនស្អាត ឬមិនស័ក្ដិសមនិងតម្រូវការនោះទេ ពួកគេនឹងសម្ដែងអាការៈមិនពេញចិត្តដាក់អ្នកភ្លាម។

បុរសចង់បានអ្នកជាគូអនាគត៖ ពួកគេតែងយល់ថាមនុស្សម្នាក់ៗមានសម្រស់ផ្ទាល់ខ្លួនរបស់គេ ហើយតែងទទួលយកអ្វីគ្រប់បែបយ៉ាងដែលសង្សាររបស់ខ្លួនមាន៕


ប្រភព៖ www. lifehack.org

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :