Sunday, June 12, 2016

vannak

បន្ទាប់​ពី​បែកបាក់​ស្នេហា​តើ​រាងកាយ​របស់​អ្នក​ផ្លាស់ប្ដូរ​យ៉ាង​ណា​ខ្លះ?



មានមនុស្សតិចណាស់ ដែលគិតថាការបែកបាក់ស្នេហា គឺនាំឲ្យអ្នកទទួលបានផលល្អ លុះត្រាតែអ្នកគឺជាអ្នកចាប់ផ្ដើមការសុំបែកគ្នាប៉ុណ្ណោះ។ ការពិតទៅ ការបែកបាក់នេះគឺពិតជាប៉ះពាល់ខ្លាំងណាស់ដល់សុខភាពរបស់អ្នកទៅទៀតប្រសិនបើស្នេហានោះគឺអ្នកទាំងពីរបានបង្កើតឡើងដោយសុទ្ធតែចិត្តមែននោះ។ ខាងក្រោមនេះ នឹងបង្ហាញអំពីផលប៉ះពាល់ នៅពេលដែលអ្នកបានបែកបាក់ស្នេហា៖

១) ទម្ងន់នឹងផ្លាស់ប្ដូរ៖ មនុស្សមួយចំនួន នឹងសង្កេតឃើញពីការផ្លាស់ប្ដូរនៃទម្ងន់របស់ពួកគេ។ អ្នកអាចស្គម ដោយសារតែអ្នកមិនមានអារម្មណ៍ក្នុងការបរិភោគអាហារផ្សេងៗ ហើយអ្នកខ្លះទៀតក៏ចេះតែនឿយហត់ ហើយឃ្លាន ដែលជាហេតុនាំឲ្យពួកគេនៅមិនសុខហើយឃ្លានខុសធម្មតា។

២) មិនបានសម្រាក៖ ជំងឺគេងមិនលក់នេះ តែងតែកើតមានឡើងចំពោះអ្នកដែលបែកបាក់ស្នេហា។ ការគិតរបស់អ្នកទាំងអស់គឺពោរពេញទៅដោយការបែកបាក់ ព្រមទាំងការខូចចិត្ត ហេតុនេះទើបអ្នកមិនអាចធ្មេចភ្នែកសម្រាកបាន។

៣) មានអារម្មណ៍ថាឈឺពេញរាងកាយ៖ យោងតាមការសិក្សាមួយពី the Journal of Neurophysiology បានបង្ហាញថា៖ « ការបែកបាក់ស្នេហា អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាឈឺពេញរាងកាយក្នុងនោះក៏មានអាការៈឈឺក្បាល ឈឺពោះ និងចង់ក្អួតផងដែរ។» ការឈឺចាប់ទាំងនេះគឺដោយសារតែ ការខ្វាយខ្វល់ច្រើនពេក ការតានតឹងអារម្មណ៍ និងការគិតច្រើនដែលប៉ះពាល់ខ្លាំងដល់ខួរក្បាលរបស់អ្នក។

៤) ប្រព័ន្ធការពាររាងកាយមានការចុះខ្សោយ៖ អ្នកនឹងសង្កេតឃើញថាប្រព័ន្ធការពាររាងកាយរបស់អ្នកនឹងកាន់តែចុះខ្សោយជាលំដាប់ ដោយសារតែភាពតានតឹងដែលអ្នកមាន។ ពេលនោះហើយដែលអ្នកអាចមានជំងឺនានាមកបៀតបៀនខ្លួន ដូចជាផ្ដាសាយធំ គ្រុនរងា និង អស់កម្លាំងល្ហិតល្ហៃ ព្រម ទាំងជំងឺប្រចាំកាយដែលអ្នកធ្លាប់មាននោះផងដែរ៕


ប្រភព៖www.powerofpositivity.com

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :