អ្នកត្រូវតែមានជំនឿ។
ជោគជ័យពិតជាត្រូវការពេលវេលាយូរជាងការរំពឹងទុករបស់អ្នក។
វាទាមទារការខឹតខំលើសពីអ្វីដែលអ្នកគិត។ ដើម្បីទទួលបានជោគជ័យ
វាពិតជាពិបាកជាងការស្មានរបស់អ្នក
ប៉ុន្តែសញ្ញាណខាងក្រោមនេះបញ្ជាក់ថា
ជោគជ័យរបស់អ្នកគឺប្រាកដជាមកដល់។
១៖ អ្នកមានគំរោង
អ្នកប្រាកដជាមិនចាប់ផ្ដើមធ្វើអ្វីមួយដោយមិនមានគំរោងជាក់
លាក់នោះទេ។
មនុស្សជោគជ័យមានទស្សនៈវិស័យច្បាស់លាស់ចំពោះអ្វីដែលគេកំពុងបោះ
ជំហានសំដៅទៅ។ ពួកគេមានគោលដៅរយៈពេលវែង និងរយៈពេលខ្លី
ហើយតែងតែពិនិត្យមើលគោលដៅនោះជាប់ជានិច្ច។
ពួកគេអនុវត្តគំរោងរបស់ពួកគេប្រចាំថ្ងៃ។
ជំហានទីមួយឆ្ពោះទៅជោគជ័យគឺ ចាប់ផ្ដើមអនុវត្តគំរោងរបស់អ្នក។
២៖ អ្នកធ្វើការពេលអ្នកផ្សេងលេង
ជោគជ័យកើតឡើងពីការលះបង់។ ពេលដែលអ្នកផ្សេងកំពុងលេង កម្សាន្ត
មនុស្សជោគជ័យគឺកំពុងធ្វើការ។ ពួកគេដឹងថា
ពេលដែលអ្នកផ្សេងកំពុងលេង
នោះគឺជាឱកាសរបស់ពួកគេដើម្បីធ្វើអោយខ្លួនឯងដាច់ចេញពីមនុស្ស
ស្វែងរកត្រឹមលទ្ធផលមធ្យមក្នុងជីវិត។
ជោគជ័យមិនអាចកើតឡើងដោយគ្មានការខិតខំ
និងធ្វើការអោយលើសពីអ្វីដែលគេមើលឃើញធម្មតានោះទេ។
ប្រសិនបើអ្នកធ្វើការនៅពេលអ្នកផ្សេងដើរកម្សាន្ត
អ្នកមានឱកាសទទួលជោគជ័យលឿនជាងការរំពឹងទុករបស់អ្នក។
៣៖ អ្នកអានជារៀងរាល់ថ្ងៃ
ការអានជាមូលដ្ឋានដើម្បីឆ្ពោះទៅជោគជ័យ។
ប្រវត្តិនៃបុគ្គលជោគជ័យធំៗ
ធ្វើអោយជំនឿចិត្តរបស់អ្នកកាន់តែទូលំទូលាយពីអ្វីដែលអាចនឹងកើត
ឡើង។ ការអានអាចពង្រីកចំណេះដឹង ជំនឿ
និងទស្សនរបស់អ្នកទៅលើអ្វីដែលអាចនាំអ្នកឆ្ពោះទៅរកជោគជ័យ។
ប្រសិនបើអ្នកអានរាល់ថ្ងៃ អ្នករីកចម្រើនរាល់ថ្ងៃ
ហើយជោគជ័យរបស់អ្នកគឺនៅមិនឆ្ងាយទេ។
៤៖ អ្នកមានគ្រូ ឬអ្នកណែនាំ
ការណែនាំពិតជាសំខាន់ណាស់សម្រាប់ដំណើរឆ្ពោះទៅជោគជ័យ។ គ្រូ
ឬអ្នកណែនាំល្អបំផុតសម្រាប់អ្នកគឺ
មនុស្សដែលទទួលជោគជ័យលើអ្វីដែលអ្នកប្រាថ្នាចង់ធ្វើ។
ប្រសិនបើអ្នកមានការណែនាំពីមនុស្សដែលមានបទពិសោធន៍
នោះជោគជ័យរបស់អ្នកនឹងរត់មករកអ្នកកាន់តែលឿន។
៥៖ អ្នកក្រោកពីគេងមកជាមួយនឹងភាពស្រស់ស្រាយ
របៀបដែលអ្នកក្រោកពីគេងមក
គឺជាសញ្ញាញនៃពេលវេលាពេញមួយថ្ងៃរបស់អ្នក។
មនុស្សជោគជ័យប្រហែលមិនមែនតែងតែមានទម្លាប់ក្រោកពីព្រឹកនោះទេ
ប៉ុន្តែពួកគេក្លាយជាមនុស្សក្រោកពីព្រឹកដើម្បីទទួលបានជោគជ័យ។
ពួកគេក្រោកពីព្រឹកដើម្បីរៀបចំស្មារតី និងរាងកាយ។ ពួកគេអាន
និងពិនិត្យគំរោងសម្រាប់ថ្ងៃនីមួយៗ។
ប្រសិនបើអ្នកអាចចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកប្រកបដោយប្រសិទ្ធភាព
ឥទ្ធិពលនៃការបង្កើតជោគជ័យប្រាកដជានាំទៅរកលទ្ធផលល្អ។
៦៖ អ្នកស្រលាញ់ការងារដែលអ្នកធ្វើ
ចំណង់ និងក្ដីស្រលាញ់
ជាកត្តាវាស់វែងលើទឹកចិត្តដែលអាចគ្រប់គ្រងបានទាំងស្រុង
ឬទទេស្អាត។ ចណង់ និងក្ដីស្រលាញ់
គឺជាចលនាករដែលរុញអ្នកអោយទៅមុខពេលដែលអ្នកផ្សេងបោះបង់។ ចំណង់
គឺជាវេទមន្ត។ ប្រសិនបើអ្នកមានចំណង់បន្តជោគជ័យរបស់អ្នក
អ្នកនឹងធ្វើគ្រប់យ៉ាងដើម្បីសម្រេចគោលដៅរបស់អ្នក។
ប្រសិនបើអ្នកមានចំណង់ដែលគ្រប់គ្រងបានយ៉ាងរឹងមាំសម្រាប់ការងារ
របស់អ្នក អ្នកត្រូវទៅមុខជានិច្ច។
ជោគជ័យរបស់អ្នកនៅជិតបង្កើយជាងការគិតរបស់អ្នក។
៧៖ អ្នកធ្វើសកម្មភាពដ៏សម្បើម
សកម្មភាពដ៏សម្បើមនឹងជម្នះអស់របាំងនៃអ្វីដែលបានរៀបរាប់មក
នេះ។ ប្រសិនបើអ្នកធ្វើសកម្មភាពដ៏សម្បើម
នោះអ្នកនឹងទទួលបានលទ្ធផលដ៏សម្បើម។
ប្រសិនបើមានផ្លូវឆ្ពោះទៅជោគជ័យដោយគ្មានបញ្ហាចោទ
នោះគ្មានអ្វីក្រៅពីការធ្វើសកម្មភាពដ៏សម្បើមដើម្បីទាញជោគជ័យអោយ
រត់មករកអ្នកកាន់តែលឿននោះទេ។
កុំបោះបង់អោយសោះ! ជាការពិតណាស់ មន្ទិល ភាពភ័យខ្លាច
និងការមិនប្រាកដចំពោះជោគជ័យ
អាចធ្វើអោយអ្នកដើរដល់ចំណុចបាក់បែកមួយ។ ពេលខ្លះអ្នកមានមន្ទិលថា
កិច្ចការដែលអ្នកកំពុងធ្វើមិនមែនជាអ្វីដែលសម្រាប់មនុស្សដូច
ជា អ្នកធ្វើបាននោះទេ។
ការបូជារបស់អ្នកនឹងទទួលបានរង្វាន់ត្រលប់មកវិញ។ ពុះពាឧបសគ្គ
និងទ្រាំការឈឺចាប់
ហើយផ្តោតលើហេតុផលដែលអ្នកត្រូវតែធ្វើកិច្ចការនេះ។
តើសញ្ញាណខាងលើនេះមួយណាដែលអ្នកមិនទាន់បានធ្វើ ហើយពេលណាទើបអ្នកចាប់ផ្ដើមធ្វើ?
