Tuesday, May 17, 2016

vannak

កម្ពុជា​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​សមាគម​អ្នកវាយតម្លៃ​អាស៊ាន AVA លើក​ទី ១៩

​កាលពី​ព្រឹក​មិញ​នេះ​លោក​បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញវត្ថុ បាន​ចូលរួម​បើក​កិច្ចប្រជុំ​សមាគម​អ្នកវាយតម្លៃ​អាស៊ាន AVA លើក​ទី ១៩ ដែល ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បាន​ដំណើរការ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី ៧ ខែឧសភា ឆ្នាំ​២០១៦ នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ដោយមាន​សមាជិក​ចំនួន ៨ ប្រទេស​ចូលរួម ។
​នេះ​ជា​លើក​ទី ១ ហើយ​ដែល​កម្ពុជា​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ សមាគម អ្នកវាយតម្លៃ អាស៊ាន នេះ​បន្ទាប់ពី​កម្ពុជា​បាន​ក្លាយជា​សមាជិក AVA តាំងពី​ឆ្នាំ ២០០៩ មក ។
​លោក​បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន បាន​ថ្លែងថា គោលបំណង​នៃ​អង្គសមាជ​លើក​ទី ១៩ នេះ គឺ​ដើម្បី​ផ្ដល់នូវ​យុន្ដ​កាល​នៃ​ការចែករំលែក​ព័ត៌មាន និង បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ក្នុងចំណោម​តំណាង​មកពី​វិស័យ​សាធារណៈ​ឯកជន ស្ថាប័ន​វិជ្ជាជីវៈ អ្នកស្រាវជ្រាវ មជ្ឈដ្ឋាន​សិក្សា និង ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម ដែល​ពាក់ព័ន្ធ​នឹង​ការវាយតម្លៃ លើ​ប្រធាន «​អាស៊ាន​តែមួយ​ស្ដង់ដារ​វាយតម្លៃ​តែមួយ​» ។
​លោក​បន្តថា ការបង្កើត​ស្ដង់ដារ​វាយតម្លៃ​អាស៊ាន ពុំមែន​ជា​កិច្ចការ​ដ៏​ងាយស្រួល​ឡើយ ដែល​តម្រូវ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​ពេលវេលា និង កម្លាំងចិត្ត ដើម្បី​ឈានទៅដល់​កិច្ចព្រមព្រៀង អនុវត្ត​ជា​សាកល​សម្រាប់​សមាជិក​អាស៊ាន​ទាំងអស់ ដែល​ស្ថិតនៅក្នុង​ដំណាក់កាល​ផ្សេងគ្នា ទាំង​ការអភិវឌ្ឍន៍​ក្នុង​គ្រប់​ខណ្ឌ​ច្បាប់ និង​បទបញ្ញត្តិ ។
​លោក​បន្ថែមថា អង្គប្រជុំ​នេះ​នឹង​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និត​ ក្នុងចំណោម​សមាជិក​ទាំងអស់ ក្នុងការ​រួមគ្នា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​នៅក្នុង​វិស័យ​វាយតម្លៃ ក៏ដូចជា​ការលើកកម្ពស់​សមាគម​អ្នកវាយតម្លៃ​អាស៊ាន ឲ្យ​ក្លាយទៅជា សមាគម​តែមួយ​នៅក្នុង​តំបន់ និង ឆាក​អន្ដរជាតិ ។​ ​ជាមួយគ្នានេះ​ផងដែរ លោក គីម ហ៊ាង ប្រធាន​សមា​គន៍​អ្នក​វាយ​តំលៃ​អាស៊ាន​បាន​មានប្រសាសន៍ថា សមាគម​សេដ្ឋកិច្ច​អាស៊ាន គឺ​ស្ថាប័ន​សេដ្ឋកិច្ច និង នយោបាយ​ដែល​កំពុង​ស្ទុះ​ឡើង និង ជា​កម្លាំងចលក​មួយ​យ៉ាងសំខាន់​ក្នុង​បរិបទ​សេដ្ឋកិច្ច និង នយោបាយ ដោយ​សមាគម​ទាំងមូល​មាន​ប្រជាជន​សរុប​ទាំងអស់​ចំនួន ៦០០ លាន​នាក់ និង ទំហំ​តម្លៃ​ទីផ្សារ​សរុប​មាន​ចំនួន ២,៦ ពាន់​លាន​ដុល្លារ​អាមេរិក និង កំណើន​ជា​មធ្យម​ចំនួន ៤,៩  ។​
​ជាការ​រំពឹង​នៅ​ឆ្នាំ ២០១៦ នេះ សមាគម​អាស៊ាន គឺជា​ទីផ្សារ​ដែល​កំពុង​ងើបឡើង និង ទាក់ទាញ​ការវិនិយោគ​ជា​សាកល និង ដើរតួនាទី​ជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ កំណើនសេដ្ឋកិច្ច​អាស៊ី ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :