អ្នកប្រដាល់ថៃ Super Chai បានយកឈ្នះកីឡាករកម្ពុជា ធី តុងហ៊ី
មកពីក្លឹបសាលវ័នកីឡាដោយពិន្ទុដាច់ក្រោយពីប្រកួតគ្នាស្វិតស្វាញពេញ ៥
ទឹកកាលពីប្រលប់ថ្ងៃសៅរ៍កន្លងទៅនេះ ខណៈដែលកីឡាករកម្ពុជាមួយរូបទៀតគឺ អ៊ុំ ចំរើន មកពីក្លឹបតាឡីដំរីមានរិទ្ធ បានយកឈ្នះកីឡាករថៃ Tahan EK ដោយពិន្ទុដូចគ្នា ។
ដូច្នេះកីឡាករថៃ Super Chai និងកីឡាករកម្ពុជា អ៊ុំ ចំរើន បានឡើងទៅប្រកួតដណ្តើមតំណែងជើងឯកនៅថ្ងៃទី២៨ ឧសភា ខាងមុខនេះ។រីឯកីឡាករកម្ពុជា ធី តុងហ៊ី និងកីឡាករថៃ Tahan Ek ប្រកួតគ្នាដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ ៣។
សូមបញ្ជាក់ថាទោះបីជា អ៊ុំ ចំរើន បានឈ្នះដោយពិន្ទុ ប៉ុន្តែមានលក្ខណៈស្វិតស្វាញ និងជក់ចិត្តខ្លាំង។Tahan Ek បានទទួលរងនូវកណ្តាប់ដៃ និងស្នៀតទាត់វាយចេញយ៉ាងច្រើនពី ចំរើន ប៉ុន្តែគេនៅតែអាចទ្រាំតស៊ូបានល្អរហូត ៥ ទឹកពេញទើបបរាជ័យ ហើយតាមការសង្កេត និងទស្សនាជាក់ស្តែង អ៊ុំ ចំរើន មានប្រៀបចំនួន ៤ ទឹកដាច់។
ចំពោះ ធី តុងហ៊ី វិញន្តគឺចាញ់ពិន្ទុកីឡាករថៃ Super Chai ដាច់គឺ ៥-០ ដែរ ប៉ុន្តែគ្មានលក្ខណៈតឹងតែងទេ។ តុងហ៊ី ហាក់បីដូចជាគ្មានសមត្ថភាពអ្វីដែលអាចវាយតដៃជាមួយ Super Chai បាននោះឡើយ ខណៈថៃរូបនេះទំនងជាបន្ធូរដៃឲ្យខ្លះ ដែលធ្វើឲ្យ តុងហ៊ី បានរួចផុតពីការចាញ់ដោយសន្លប់៕