Tuesday, May 24, 2016

vannak

ទម្លាប់​ដ៏មាន​ប្រសិទ្ធភាព​ទាំង​៨​ដែល​ជួយ​លោក​ Bill​ ​Gates​ ឲ្យ​មាន​បំផុត​លើ​ផែន​ដី



តើ​​លោក​ Bill Gates ក្លាយ​ជា​​បុរស​មាន​ជាង​គេ​លើ​ផែន​ដី​ដោយ​មាន​ទ្រព្យ​ប្រមាណ​៨០​ពាន់​លាន​ ដុល្លារ​បាន​ដោយ​របៀប​ណា? នៅ​ចំ​កន្លែង​ត្រូវ​ជាមួយ​នឹង​ផលិតផល​ត្រូវ​ចំយុគ​នៃ​កំណើត​កុំព្យូទ័រ​​ផង​ នោះ​គឺ​ជា​ធាតុ​ផ្សំ​យ៉ាង​សំខាន់។ ប៉ុន្តែ​មាន​​មធ្យោបាយ​ឆ្លាតវៃ និង​ទម្លាប់​ជីវិត​របស់​លោក​មួយ​ចំនួន​ដែល​​​គេ​អាច​រៀន​សូត្រ​តាម​បាន​ ដើម្បី​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​។
គេហទំព័រ​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន GOBankingRates ថ្មីៗ​នេះ​បាន​ចុះ​ផ្សាយ​ពី​​ទម្លាប់ និង​បទពិសោធន៍​ដែល​​ធ្វើ​អោយ​លោក Gates ជោគជ័យ និង​កសាង​សំណាង​របស់​លោក។ យើង​មើល​ទាំង​អស់​គ្នា​តើ​ទម្លាប់​ណា​ខ្លះ​ដែល​យើង​កំពុង​តែ​ធ្វើ​ដែរ?
១៖ លោក​តែង​តែ​រៀន​សូត្រ
លោក Gates ល្បី​ឈ្មោះ​ដោយសារ​បោះបង់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Harvard ប៉ុន្តែ​ហេតុ​ផល​តែ​មួយ​គត់​នៃ​ការ​បោះបង់​នេះ​គឺ​ដោយ​សារ​លោក​ និង​ Paul Allen មាន​ឱកាស​ចាប់​ផ្ដើម​ក្រុមហ៊ុន​ Software ផ្ទាល់​ខ្លួន។ តាម​ពិត​លោក Gates ស្រលាញ់​ការ​សិក្សា ហើយ​ឧស្សា​ហ៍​​ចូល​អង្គុយ​​ក្នុង​ថ្នាក់​ដែល​លោក​មិន​បាន​ចុះឈ្មោះ។​ នោះ​ជា​រឿង​ដែល​លោក​មាន​ទម្លាប់​ដូច​នឹង​លោក Steve Jobs ដែល​ជាប់​គាំង គេង​នៅ​លើ​កម្រាល​ឥដ្ឋ ក្រោយ​មក​​​បោះបង់​ Reed College  ដូច្នោះ​ហើយ​​លោក​អាច​ចូល​រៀន​ថ្នាក់​ដែល​ធ្វើ​អោយ​លោក​ចាប់​អារម្មណ៍​បាន​ ។
២៖ លោក​អាន​រឿង​គ្រប់​ប្រភេទ​
លោក​ចូល​ចិត្ត​អាន​សៀវភៅ​គ្រប់​ប្រភេទ ហើយ​លោក​ក៏​ធ្លាប់​បាន​​បញ្ចេញ​ឈ្មោះ​សៀវភៅ​ដែល​លោក​ចូល​ចិត្ត​អាន​បំផុត​ ប្រចាំ​ឆ្នាំ​ផង​ដែរ។ ការ​ដែល​លោក​ចូល​ចិត្ត​អាន​ពេក​ ក្នុង​គ្រួសារ​លោក​ធ្លាប់​បាន​បង្កើត​វិន័យ​មួយ​គឺ ហាម​អាន​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជុំ​គ្រួសារ។
៣៖ លោក​ផ្ដល់​​កិត្តិយស​ដល់​អ្នក​ដទៃ
ពេល​ត្រូវ​បាន​គេ​សួរ​ក្នុង​កិច្ច​សម្ភាសន៍​អោយ​រាប់​ឈ្មោះ​ការ​សម្រេច​ ចិត្ត​​លើ​ពាណិជ្ជកម្ម​​ល្អ​បំផុត​ដែល​លោក​បាន​ធ្វើ លោក Gates ឆ្លើយ​ថា “ខ្ញុំ​អាច​និយាយ​បាន​ថា ការ​សម្រេច​ចិត្ត​លើ​ពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ​គឺ​មាន​ការ​ ពាក់ព័ន្ធ​ពី​មនុស្ស​ច្រើន​ណាស់”។ បើ​ទោះ​​ជា​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ដ៏​សាំញ៉ាំ លោក​ Gates បាន​និយាយ​ថា ការ​ជ្រើសរើស Paul Allen ជា​ដៃគូ​ពាណិជ្ជកម្ម​គឺ​ជា​រឿង​ដែល​សំខាន់​បំផុត​នៅ​ពី​ក្រោយ​ជោគជ័យ​ទាំង​ ឡាយ។
៤៖ លោក​ទុក​ចិត្ត​លើ​ការ​វិនិច្ឆយ​របស់​លោក
អ្នក​អាច​នឹង​មាន​ការងារ​ល្អ ប្រសិន​បើ​អ្នក​តែងតែ​ស្ដាប់​គំនិត និង​ការ​ព្យាករណ៍​របស់​អ្នក​ដទៃ។ ប៉ុន្តែ​ដើម្បី​មាន​អាជីព​មួយ​ដ៏​អស្ចារ្យ​ដូច​ជា Gates និង Jobs អ្នក​ត្រូវ​តែ​ស្ដាប់​ខ្លួន​អ្នក​មុន​គេ សូម្បី​​តែ​ពិភពលោក​ទាំង​មូល​ថា​អ្នក​ខុស​ក៏​ដោយ។ នោះ​គឺ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ដែល Gates និង Allen ដំណើរការ​ក្រុមហ៊ុន Microsoft។ នៅ​ក្នុង​សុន្ទរកថា​មួយ​លោក Gates បាន​និយាយថា ក្រុមហ៊ុន​ពេល​នោះ​ផ្អែក​លើ “គំនិត​ដ៏​ចម្លែក​ដែល​គ្មាន​នរណា​ឯកភាព ដែល​ថា​ Chips កុំព្យូទ័រ​នឹង​មាន​នៅ​លើ​គ្រប់​តុ​ធ្វើការ និង​នៅ​ក្នុង​គ្រប់​ផ្ទះ”។ មនុស្ស​គ្រប់​គ្នា​ពេល​នោះ​យល់​ថា​អ្នក​ទាំង​ពីរ​ខុស ប៉ុន្តែ​ពួក​គេ​នៅ​តែ​ចាប់​ផ្ដើម​ដំណើរការ​ក្រុមហ៊ុន និង​បាន​បង្កើត​ប្រវត្តិសាស្ត្រ។
៥៖ លោក​មាន​គំនិត​បុរាណ​ជាមួយ​នឹង​លុយ​
“ខ្ញុំ​ចង់​មាន​លុយ​គ្រប់គ្រាន់​នៅ​ក្នុង​​ធនាគារ​សម្រាប់​ការ​ចំណាយ​ពេញ ​មួយ​ឆ្នាំ បើ​ទោះ​ជា​​យើង​គ្មាន​ចំណូល​អ្វី​សោះ​ក៏​ដោយ ហើយ​ខ្ញុំ​ធ្វើ​រឿង​នោះ​បាន​ស្ទើរ​តែ​គ្រប់​ពេល។ ពេល​នេះ​យើង​មាន​លុយ​ស្ទើរ​តែ​១០​ពាន់​លាន​ដុល្លារ គឺ​ពិត​ជា​ច្រើន​គ្រប់គ្រាន់​​សម្រាប់​ការ​ចំណាយ​នៅ​ឆ្នាំ​ក្រោយ"។ លោក​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​កាល​ពី​ឆ្នាំ​១៩៩៨។
៦៖ លោក​រៀន​ពី​កំហុស​របស់​លោក
នៅ​ក្នុង​បទសម្ភាសន៍​ឆ្នាំ​២០០៨ លោក Gates បាន​និយាយ​ពី​ជោគជ័យ​របស់ Microsoft ខ្លះ​​​ដែល​បាន​មក​ពី​លទ្ធភាព​នៃ​ការ​កត់សម្គាល់​ឃើញ​ពី​កំហុស​ក្នុង​ការ​ ដឹក​នាំ​របស់​លោក។ “អូ! ធ្វើ​បែ​ប​នេះ​មិន​ដំណើការ ហើយ​យើង​សាក​តាម​វិធី​ផ្សេង”។ តាម​ពិត​លោក​បាន​ធ្វើ​អោយ​មាន​កំហុស​ជា​ច្រើន​នៅ​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ ​មក​នេះ ហើយ​លោក​រៀន​ពី​កំហុស​ទាំង​នោះ។ អ្នក​នៅ​ឆ្នាំ​ Windows Vista បាន​ទេ?
៧៖ លោក​គេង​ច្រើន
យើង​សុទ្ធ​តែ​ដឹង​ថា​ ការ​គេង​មាន​ប្រយោជន៍​យ៉ាង​ណា។ ជំនួស​អោយ​ការ​និយាយ​ពី​ការ​ធ្វើ​ការ​យប់​ជ្រៅ​យ៉ាង​ណា Gates តែង​តែ​គេង​អោយ​គ្រប់​៧​ម៉ោង​ក្នុង​មួយ​យប់ ព្រោះ​លោក​និយាយ​ថា ប្រសិន​បើ​មិន​គេង​អោយ​គ្រប់​ទេ​លោក​នឹង​គ្មាន​គំនិត​ច្នៃ​ប្រឌិត​ឡើយ​។
៨៖ លោក​ពិត​ជា​​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​​អ្វី​ដែល​លោក​កំពុង​ធ្វើ
មនុស្ស​ជា​ច្រើន​ងាយ​នឹង​ច្រឡំបល់ ឬ​វង្វេង​នឹង​ការងារ​ច្រើន។ លោក Gates មិន​ត្រឹម​តែ​ប្រឹងប្រែង​នឹង​ការ​ងារ​ដ៏​ច្រើន​សម្បើម​ទេ លោក​ថែម​ទាំង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ម៉ត់ចត់​លើ​ការងារ​ដ៏​ច្រើន ​​ទាំង​នោះ។ ការងារ​ច្រើន​យ៉ាង​នោះហើយ​ ប៉ុន្តែ​ដោយសារ​ការ​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់ លោក​ត្រូវ​បាន​គេ​ដឹង​ថា ពេល​ដែល​លោក​លង់លក់​​​ខណៈកំពុង​សរសេរ​កូដ លោក​ភ្ញាក់​ឡើង​វិញ​គឺ​អាច​ចាប់​​ផ្ដើម​ចំ​កន្លែង​ដែល​លោក​បាន​ឈប់។
តើ​ប្រិយមិត្ត​អ្នក​អាន The Phnom Penh Times ជឿ​ថា ទម្លាប់​ទាំង​នេះ​ជួយ​អោយ​លោក Gates ក្លាយ​ជា​មហាសេដ្ឋី​ទេ? តើ​ទំលាប់​ណា​ខ្លះ​​ដែល​អ្នក​នឹង​​ធ្វើ​អោយ​ទៅ​ជា​ទម្លាប់​របស់​អ្នក?

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :