ជាមួយនឹងការចូលទៅកាន់ព័ត៌មានគ្មានដែនកំណត់
និងនិងទីផ្សារសកលដើម្បីរកទំនិញ វេសាកម្ម និងទេព្យកោស្យ
អ្នកត្រូវប្រើពេលវេលាគ្រប់វិនាទីអោយមានប្រយោជន៍ដើម្បីរក្សាបាន
នូវសង្វាក់ផលិតកម្មរបស់នាក់។ ការនិយាយពិតជាងាយជាងធ្វើ។
យើងស្វែងរកឧទាហរណ៍ទាំងអស់គ្នា
ដើម្បីធ្វើអោយពេលវេលា២៤ម៉ោងរៀងរាល់ថ្ងៃរបស់យើងត្រូវបានប្រើ
ប្រកបដោយប្រសិទ្ធិភាព។ បញ្ជីទាំងបីខាងក្រោមនេះអ្នកគួរតែធ្វើ៖
១៖ អ្វីដែលត្រូវការបន្ថែម
តើអ្នកត្រូវការអ្វីបន្ថែមទៀតនៅក្នុងជីវិតរបស់អ្នក?
មិនថាតម្រូវការរបស់អ្នកជាអ្វីនោះទេ
អ្នកធ្វើបញ្ជីឈ្មោះរឿងទាំង៧ដែលអ្នកត្រូវការបំផុត។
តម្រូវការទាំង៧នេះគឺជាចំណុចដែលនឹងនាំអ្នកឆ្ពោះទៅរកគោលដៅ
ធំ។
២៖ អ្វីដែលអ្នកត្រូវកាត់បន្ថយ
អ្វីទៅដែលមិនសូវចាំបាច់សម្រាប់អ្នក
ហើយអ្នកត្រូវកាត់បន្ថយចេញពីពេលវេលា២៤ម៉ោងរបស់អ្នក?
ការលេងហ្វេសបុក មើលកម្មវិធី ឬរឿងភាគទូរទស្សន៍?
រឿងអ្វីក៏ដោយដែលអ្នកគិតថាមិនសំខាន់
ហើយធ្វើអោយអ្នកបាត់បង់ការផ្ដោតចិត្តទុកដាក់លើការងារសំខាន់របស់
អ្នក
អ្នកត្រូវស្វែងរកវាអោយបាន៧ហើយចុះក្នុងបញ្ជីដែលត្រូវកាត់
បន្ថយរបស់អ្នក។
៣៖ អ្វីដែលអ្នកត្រូវឈប់
មនុស្សគ្រប់គ្នាសុទ្ធតែមានបញ្ជីការងារដែលត្រូវធ្វើ
ប៉ុន្តែមានមនុស្សប៉ុន្មាននាក់បានរៀបចំបញ្ជីរឿងដែលមិនត្រូវ
ធ្វើ។
បញ្ជីនេះអ្នកត្រូវដាក់បញ្ចូលសកម្មភាពណាដែលមិនមានប្រយោជន៍ទាល់
តែសោះសម្រាប់អ្នក ហើយជាអ្វីដែលអ្នកត្រូវតែឈប់ធ្វើទាងស្រុង។
សូមសាកល្បងធ្វើបញ្ជី និងអនុវត្តន៍រយៈពេល៣០ថ្ងៃ។ បញ្ជី៣
មានរឿង៧ក្នុងបញ្ជីនីមួយៗ។
ខណៈដែលសប្ដាហ៍ទីមួយប្រហែលជាពិបាកសម្រាប់អ្នកក្នុងការកែប្រែ
ទម្លាប់ចាស់ៗ អ្នកនឹងសប្បាយចិត្តនឹងលទ្ធផលនៅចុងសប្ដាហ៍ទី២។
អ្នកអុនុវត្តន៍រយៈពេលកាន់តែវែង ឥទ្ធិពលនឹងមានកាន់តែខ្ពស់៕
