រាជធានីភ្នំពេញ ៖
សន្តិសុខឯកជនម្នាក់បានយកសាំងទៅចាក់ដុតខ្លួនឯងឆេះខ្លោចពេញខ្លួន
ស្ទើរស្លាប់ស្ទើរស់បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២
និង ៣០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ៣៨៨
ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ប៊ុន កុសល អាយុ៤០ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនឯកជនមួយ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានយកសាំងដុតប៉ុនប៉ងសម្លាប់ខ្លួនឯងនៅកន្លែងធ្វើការរបស់ខ្លួន ។
ប្រភពបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ខណៈពេលដែលបុរសជាសន្តិសុខឯកជនរូបនេះមកបំពេញការងារយាមឃ្លាំងទំនិញ មួយកន្លែងនៅក្បែរកន្លែងកើតហេតុ ស្រាប់តែបុរសគិតខ្លីរូបនោះបានដើរចុះឡើងៗនៅលើផ្លូវខាងលើ រួចក៏យកដបសាំងដែលមានចំណុះកន្លះលីត្រពីក្នុងហោប៉ៅដែលបាន ត្រៀមទុកជាស្រេចមកចាក់ស្រោចលើខ្លួនប្រាណ និងកេះដែកកេះដុតបង្កអោយមានជាអណ្តាតភ្លើង និងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ។ ក្នុងពេលនោះដែរគេបានឃើញបុរសរងគ្រោះរត់ចុះឡើង និងដេកននៀលទៅលើផ្លូវ ហើយត្រូវប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងទឹកទៅជួយបាញ់ពន្លត់ទាន់ពេល ទើបអណ្តាតភ្លើងដែលឆាបឆេះយ៉ាងសន្ធោសន្ធៅនោះរលត់ទៅបាន ។
ទោះបីជាប្រជាពលរដ្ឋដែលនៅក្បែរនោះជាច្រើននាក់បាននាំគ្នា ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងបាញ់ទឹកពន្លត់ភ្លើងទាន់ពេលវេលាពិតមែន តែបុរសជាសន្តិសុខរូបនោះត្រូវបានភ្លើងឆេះអស់សម្លៀកបំពាក់ ឆេះខ្លោច រលាត់ស្បែកពេញដងខ្លួនស្ទើរស្លាប់ស្ទើរស់ ។
ក្នុងការប៉ុនប៉ងដុតខ្លួនសម្លាប់ខ្លួនឯងនេះត្រូវបានគេប្រាប់ ឱ្យដឹងថា បណ្តាលមកពីរូបគាត់មានទំនាស់ក្នុងគ្រួសារ ហើយត្រូវប្រពន្ធនាំកូនរត់ទៅស្រុកកំណើតឯខេត្តសៀមរាបបាត់ ទើបបណ្តាលអោយគាត់ខឹងនឹងប្រពន្ធរបស់គាត់រត់ចោលបែបនេះ ក៏សម្រេចចិត្តធ្វើបែបនេះតែម្តង ។
ក្រោយពេលកើតហេតុ សន្តិសុខឯកជនរងគ្រោះត្រូវបានកម្លាំងអាជ្ញាធរមូលដ្ឋានហៅរថយន្តសា មុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដើម្បីសង្គ្រោះជីវិត ៕