Monday, May 9, 2016

vannak

សាហាវ ​! កាន់​ប៉័ងតោ​កាប់​សត្រូវ​ដាច់​ដៃ​ម្ខាង

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់ខ្លួន បន្ទាប់​ពី​យក​កាំបិតប៉័ងតោ​កាប់​បុរស​ម្នាក់​ចំ​ក្បាល និង​កាប់​ដាច់​ប្រអប់ដៃ​ម្ខាង​គួរ​ឱ្យ​ញាក់សាច់ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៧ និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា ស្ថិត​នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​ក្រពើ​ហា សង្កាត់​ព្រែក​ប្ញ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យ​ខាងលើ​ឈ្មោះ​ដួង ចាន់​រស្មី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ឡៅ ចាន់​ក្តឹប ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ លក់​តែ​គុ​ជ មាន​ទីលំនៅ​ក្នុងភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។
ប្រភព​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​តែ​អង្គុយ​លក់​តែ​គុ​ជ​នៅ​កន្លែង​កើតហេតុ​ខាងលើ ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​ម្នាក់ឯង​កាន់​កាំបិត​បុ័ងតោ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​២​កាំបិត បណ្តាល​ឱ្យ​ត្រូវ​ចំ​ក្បាល​ផ្នែក​ចំហៀង​ខាងឆ្វេង និង​ដាច់​ប្រអប់ដៃ​ខាងឆ្វេង​ចេញពី​ដៃ ហើយ​រត់គេច​ខ្លួន ។
ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម ត្រូវ​កម្លាំង​សមត្ថ​កិ​ច្ជួ​យ​សង្គ្រោះ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទី​ពេទ្យ និង​ដោយ​បាន​ចម្លើយ ច្បាស់លាស់​ពី​ជន​រង​គ្រោះ កំលាំង​ក៏​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន នៅ​វេលា​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក ថ្ងៃ​ដដែល ហើយ​នាំ​ទៅ​យក​កាំបិត ដែល​លាក់​ទុក​ក្នុង​គុម្ព​ចេក​នៅ​បរិវេណ​មន្ទីរពេទ្យ​ជ័យ​ជំនះ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ធ្វើការ​សាកសួរ  ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ព្រោះ​ខឹង និង​បាន​វាយ​ម្តាយ​របស់​ខ្លួន​កាលពី​ប្រាំ​ថ្ងៃមុន ។ កាំបិត​ដែល​ជនសង្ស័យ យក​ទៅ​កាប់​ជន​រង​គ្រោះ គឺ​ទិញ​ពី​ផ្សារ​តា​ខ្មៅ​ចាស់ ក្នុង​តំលៃ​១.៨០០០​រៀល ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :