រាជធានីភ្នំពេញ ៖ កញ្ញាវណ្ណ វលក្ខណ៍
ដែលជាប់ឈ្មោះជាតារាសិចស៊ីបានសម្របខ្លួនតាមក្រសួងវប្បធម៌ និង
វិចិត្រសិល្បៈដែលហាមស្លៀកពាក់សិចស៊ីខ្លាំងហួសហេតុ ។
ក្នុងនាមជាតារាស្រីសិចស៊ីនិយមសម្ញែងដើមទ្រូង កញ្ញាវណ្ណ វលក្ខណ៍
មិនហ៊ានប្រទាំងប្រទើសចំពោះបម្រាមរបស់ក្រសួងវប្បធម៌ទេ ។
កញ្ញាវលក្ខណ៍ ព្យាយាមកែប្រែពីភាពសិចស៊ី
ដោយទាក់់ទាញប្រជាប្រិយភាពក្នុងពិភពសិល្បៈឱ្យកាន់តែល្បីឡើងពឹងលើ
ទេពកោសល្យវិញ ។
ក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ កញ្ញាវណ្ណ វលក្ខណ៍ ប្រាប់អ្នកយកព័ត៌មានកាលពីពេល ថ្មីៗកន្លងមកថា «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញសេចក្តីប្រកាសឱ្យស្លៀកពាក់សម ភ្នែក នោះជាឱកាសសម្រាប់យើងសាងខ្លួនជាថ្មីដោយអាចនឹងឈប់ថតបែបសិចស៊ី ដោយស្តារកេរ្តិ៍ឈ្មោះតាមរយៈសមត្ថភាពវិញម្តង ។ ចាប់ពីពេលនេះទៅនាងខ្ញុំធ្វើអ្វីមិនឲ្យជ្រុលហួសហេតុឡើយ ហើយសិចស៊ីអាចទទួលយកបានសមភ្នែកញាតិ ។ ក្នុងពេលដែលនាងខ្ញុំត្រូវបានគេស្គាល់តាមរយៈតួអង្គ យេៗបង្ហាញភាពសិចស៊ី ពេលខ្លះក៏សប្បាយចិត្ត ពេលខ្លះក៏ពិបាកចិត្ត ដោយសារតែមានការរិះគន់ដែរ ។ ក្នុងចិត្តនាងខ្ញុំគឺមិនគិតច្រើនពេកទេបើគេថាបែបណាជារឿងយល់ ឃើញ ព្រោះអារម្មណ៍មនុស្សខុសគ្នា សំខាន់ឲ្យតែយើងចេះកែប្រែ គឺបានហើយ ព្រោះសិល្បៈនាងខ្ញុំក៏គិតពីគោលដៅដើរបែបណាដែរ សម្រាប់ខ្លួនឯង» ។
តារាជំនាន់ថ្មីដែលមានឱកាសក្តាប់បានតំណែងទាំងតួឯក តួរងក្នុងពិភពសិល្បៈភាពយន្តភាគនៅតាមកញ្ចក់ទូរទស្សន៍នានា កញ្ញាវណ្ណ វលក្ខណ៍និយាយថា ដ្បិតតែនាងធ្លាប់បានតំណែងតួឯកក្នុងរឿង«កូនស្រីមេភូមិ» ក៏នាងមិនមានជំងឺតួឯកទេ ពោលតួអ្វីក៏បាន តែភាគច្រើននាងមានចំណូលចិត្តតួកាចជាង ។ ពីមុនវលក្ខណ៍ចង់បានតំណែងតួឯក ដល់ពេលបានភ្លក់រសជាតិតួឯកហើយអត់ចង់បានតួឯកខ្លាំងពេកទេ ។ ប្រការសំខាន់តួអ្វីក៏ដោយឱ្យតែសម្តែងល្អ មហាជនឲ្យតម្លៃ ។ ពេលខ្លះតួឯកអត់មានប្លង់ថតច្រើនជាងតួរង ឬតួកាចទេ ។ ដូច្នេះហើយទើបវលក្ខណ៍អត់ផ្តោតខ្លាំងលើតំណែងតួឯកទេ សំខាន់តួសម្តែងបែបណាឲ្យតែមើលទៅលេចធ្លោព្រោះអ្នកមើលចេះផ្តោតលើ តួអង្គបែបណាហើយ មិនសំខាន់ទាល់តែតួឯកទើបគេមើលឡើយ ។
កញ្ញាវណ្ណ វលក្ខណ៍ និយាយថា «បើសិនជាក្រសួងវប្បធម៌ស្នើបែបនេះគួរតែធ្វើតាម បើគេមើលទៅមិនល្អយើងក៏មិនល្អដែរ គ្រាន់តែយើងខំសម្តែងឱ្យល្អវិញ ។ រហូតមកទល់ពេលនេះអាជីពសិល្បៈរបស់នាងខ្ញុំបានកើនជាងមុន ព្រោះបានថតរឿងភាគច្រើន ហើយសុទ្ធតែចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ល្បីៗរហូតគេហៅថតជាបន្តបន្ទាប់រកពេលថតឲ្យគេមិនទាន់ផង» ។
ខ្សែភាពយន្តដែលវណ្ណ វលក្ខណ៍ ចូលរួមសម្តែងមានរឿង «កំលោះស្រុកស្រែស្នេហ៍ក្រមុំ ឡប់ៗ» រឿង«កូនស្រីលោកមេភូមិ» រឿង«ខ្សែ.កពេជ្រ» កំពុងថត និងពីររឿងទៀត គឺរឿង «ភូមិខ្ញុំក្រមុំឆ្នាស» និងរឿង«និស្ស័យស្នេហ៍» ត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ជាបន្តបន្ទាប់ ។ ទាំងនេះហើយជាឱកាសសម្រាប់វណ្ណ វលក្ខណ៍ សាងកេរ្តិ៍ឈ្មោះដោយមិនពឹងផ្អែកលើការបង្ហាញភាពសិចស៊ី ៕