តារាសម្តែងប៉ុស្តិ៍ទូរទស្សន៍ហុងកុង TVB និងជាអតីតបវរកញ្ញាហុងកុងឆ្នាំ២០០៤ នាង Kate Tsui បច្ចុប្បន្នកំពុងតែល្បីល្បាញខ្លាំងក្នុងពិភពសិល្បៈ ព្រមទាំងរីកចម្រើនលើមុខរបរលក់គ្រឿងអលង្ការ ។ កាលពីពេលថ្មីៗកន្លងនាង Kate Tsui បានបង្ហាញសម្រស់ល្វែងលើ ដើម្បីផ្សព្វផ្សាយឱ្យក្រុមហ៊ុនគ្រឿងអលង្ការរបស់នាងដែលបានបង្កើត កាលពីចុងឆ្នាំ២០១៥ ។
តារាស្រីវ័យ៣៦ឆ្នាំ តែសម្រស់មិនចាញ់នារីក្រមុំ១៨ឆ្នាំ មានទំហំចង្កេះ២២អ៊ីង បបូរមាត់ក្រាស់ និងមានដងខ្លួននាង Kate Tsui ស្រឡូនបានបញ្ចេញសម្រស់ល្វែងលើ ស្ថិតក្នុងរូបភាពឈរចំហៀង ហើយយកដៃបិទបាំងសុដន់ទាំង ។ រូបថតមួយសន្លឹកនេះបានធ្វើឱ្យអ្នកគាំទ្ររបស់នាង ក៏ដូចជាមិត្តរួមអាជីពលើកឡើងថា នាង Kate Tsui កំពុងតែប្រជែងសម្រស់ជាមួយតារាម៉ូដែលអាជីព ដោយគិតថានាងស្រស់ស្អាតចាំបាច់អីទៅជួលពួកគេឱ្យមកផ្សព្វផ្សាយ ឱ្យក្រុមហ៊ុនគ្រឿងអលង្ការរបស់ខ្លួន ។
នាង Kate Tsui បានបើកក្រុមហ៊ុនគ្រឿងអលង្កការឈ្មោះថា « K.S Sze & Sons Ltd» កាលពីចុងឆ្នាំ២០១៥ ៕
