Tuesday, May 17, 2016

vannak

អ្នក​វិទ្យាសាស្ត្រ​រក​​ឃើញ​ គុណ​ប្រយោជន៍​ ១៤​យ៉ាង​​ពី​ការ​ស្តាប់​បទ​​ចម្រៀង!​

ការ ​ស្ដាប់​​បទ​​ចម្រៀង​ ​ក៏​ផ្ដល់​ផល​​ប្រយោជន៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ផង​ដែរ​​ដល់​​លោក​អ្នក​។ នេះ​បើ​តាម​ការ​អះអាង​ពី​ក្រុម​អ្នក​វិទ្យាសាស្ត្រ​កាល​ពី​ពេល​ថ្មី​ៗ​​ កន្លង​ទៅ​នេះ​ប្រាប់​ Lifehack។ ​​ខាង​ក្រោម​នេះ​គឺ​ជា​អត្ថបទ​ប្រយោជន៍​នៃ​ការ​ស្ដាប់​តន្ត្រី៖
) ធ្វើ ​ឱ្យ​អ្នក​សប្បាយ​ជាង​មុន៖ ​នៅ​ពេល​ស្ដាប់​តន្ត្រី​ ​ខួរក្បាល​នឹង​បញ្ចេញចោល​​នូវ​ ដូប៉ាមីន​​ដែល​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​សប្បាយ​ជាង​មុង​ និង​អាច​បំភ្លេច​ទុក​កង្វល់​ផ្សេង​ៗ​បាន។
) ​ជួយ​​​ឱ្យ​រត់​លឿន​ជាង​មុន៖​តាម​ការ​​ពិសោធន៍​ អ្នក​ស្ដាប់​តន្ត្រី​អាច​រត់​លឿន​​ជាង​មុន។
) ​បំបាត់ ​តប់​ប្រមល់​ និង​បង្កើន​សុខភាព៖ ​ប្រសិន​បើ​អ្នក​​​បំបាត់​តប់​ប្រមល់​បាន​ គឺ​មាន​ន័យ​ថា​ លោក​​អ្នក​ឈប់​ខ្វល់​ពី​​​ផ្សេង​ទៀត​ ដែល​ធ្វើ​ឱ្យ​សុខភាព​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។
) ​ធ្វើ​ឱ្យ​លោក​អ្នក​គេង​លក់​ស្រួល៖ មុន​ពេល​គេង​ ​វា​អាច​រន្ដំ​ចិត្ត​អ្នក​ឱ្យ​ឆាប់​គេង​លក់។
) ​ជួយ ​បំបាត់​ការ​បាក់​ទឹក​ចិត្ត៖ ​នៅ​ពេល​ដែល​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​ពិបាក​ចិត្ត​ខ្លាំង​ បើ​អាច​បាន​ស្ដាប់​ចម្រៀង​ដែល​អ្នក​ចូលចិត្ត​បំផុត​ នឹង​អាច​ជួយ​​បំបាត់​​ការ​បាក់​ទឹក​ចិត្ត​បាន។
) ​ជួយ​អ្នក​​ឱ្យ​ញ៉ាំ​តិច​ជាង​មុន៖​​ ស្ដាប់​ចម្រៀង​ច្រើន​ ​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​​ញ៉ាំ​តិច​ជាង​មុន​ដែរ។
) ​ធ្វើ ​​ឱ្យ​អារម្មណ៍​​កាន់​តែ​រឹងប៉ឹង​នៅ​ពេល​បើកបរ៖ ​ការ​សិក្សា​នៅ​ប្រទេស​ហុឡង់ដ៍​បង្ហាញ​ថា​ ​ស្ដាប់​តន្ត្រី​ធ្វើ​ឱ្យ​អ្នក​បើកបរ​កាន់​តែ​​មាន​អារម្មណ៍​រឹងប៉ឹង​ឡើង។
) ​ជួយ​ដល់​​ការ​សិក្សា​ និង​ការ​ចង់​ចាំ​​ (ព្រោះ​ថា​ តន្ត្រី​ជា​ភាសា​នៃ​ការ​ចងចាំ)
) ​តន្ត្រី​អាច​ធ្វើ​​ឱ្យ​អ្នក​ជំងឺ​ធូរស្បើយ​បន្ទាប់​ពី​វះកាត់​រួច​
១០) ​ជួយ​បំបាត់​ការ​ឈឺ​ចាប់៖ ​​ការ​សិក្សា​របស់​សកលវិទ្យាល័យ​ Philadephia អះអាង​ថា​ ​តន្ត្រី​​អាច​បំបាត់​ការ​ឈឺ​ចាប់​បាន។
១១) ​អាច​ជួយ​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​​ឱ្យ​ប្រសើរ​ឡើង​វិញ​បាន​ខ្លះ
១២) ​​តន្ត្រី​អាច​ធ្វើ​ឱ្យ​​​ការ​ទំនាក់ទំនង​​តាម​ការ​សន្ទនា​គ្នា​នឹង​កាន់​​តែ​ប្រសើរ​
១៣) ​អាច​ជួយ​បន្តើន​កម្រិត​ IQ និង​ការ​​សិក្សា​​ផង​ដែរ
១៤) ​ធ្វើ​ឱ្យ​ខួរក្បាល​របស់​អ្នក​នៅ​ល្អ​ដដែល​ ទោះ​បី​មាន​វ័យ​ជ្រេ​​បន្តិច​ក្ដី៕​

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :