Tuesday, May 17, 2016

vannak

​ចំណុច​ ៧​យ៉ាង​​ដែល​លុយ​អាច​បំផ្លាញ​​​ស្នេហា​របស់​អ្នក​បាន​

ជា​ការ​ពិត​ណាស់​ នៅ​ពេល​មាន​លុយ​ ​ប្រហែល​ជា​ធ្វើ​​ឱ្យ​មនុស្ស​មួយ​ចំនួន​ធំ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​​ហើយ ​ក្នុង​នោះ​ រឿង​ទំនាក់ទំនង​ជា​មួយ​មិត្តភ័ក្ដិ​ ក៏​ដូច​ជា​​ទំនាក់ទំនង​ជា​មួយ​ដៃ​គូ​ស្នេហា​ក៏​ប្រែ​ប្រួល​ដែរ។ ​តើ​ហេតុអ្វី​បាន​ជា​លុយ​​​អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​មាន​ការ​ប្រែ​ប្រួល?
១) តើ​លោក​​អ្នក​ទុក​​លុយ​​ជា​ធំ​ជាង​​ដៃគូ​ឬ​យ៉ាង​ណា?​
​ប្រសិន​បើ​លោក​​អ្នក​ចាត់​ទុក​​លុយ​ជា​រឿង​ធំ​​ និង​អាទិភាព​ ច្បាស់​ណាស់​គឺ​ថា​ ទំនាក់ទំនង​របស់​អ្នក​នឹង​​​ដើរ​ថយ​ក្រោយ។ ​អ្នក​ត្រូវ​ចាំ​ថា​​ អ្វី​ដែល​អ្នក​ផ្ដោត​ខ្លាំង​ទៅ​លើ​​អ្វី​មួយ​ ​នោះ​លោក​អ្នក​នឹង​ទទួល​​បាន​អ្វី​មួយ​នោះ។ ដូច្នេះ​បើ​អ្នក​ផ្ដោត​ទៅ​លើ​លុយ​ខ្លាំង​ ​​ពោល​គឺ​ចំណាយ​ទាំង​កម្លាំង​កាយ​ និង​ពេល​វេលា​ខ្លាំង​ ដោយ​​មិន​អើពើ​ពី​តម្រូវ​ការ​ និង​ការ​ចង់​បាន​នៃ​ដៃគូ​របស់​អ្នក​ ​ច្បាស់​ណាស់​ថា​ ទំនាក់ទំនង​របស់​អ្នក​​នឹង​ទទួល​បាន​ផល​អវិជ្ជមាន។ ដូច្នេះ​កុំ​ឱ្យ​អ្នក​ក្លាយ​ជា​ទាសករ​នៃ​លុយ​ ពោល​គឺ​កុំ​ឱ្យ​លុយ​គ្រប់​គ្រង​លើ​អ្នក​ និង​ទំនាក់ទំនង​របស់​អ្នក។

២) ​​អ្នក​ជ្រើស​​រើស​ដៃគូ​ដើម្បី​បាន​លុយ?
​​​​​​​ប្រសិន​បើ​លោក​អ្នក​ជ្រើស​រើស​នរណា​ម្នាក់​ ដោយ​សារ​តែ​គេ​មាន​លុយ​ ​ដើម្បី​ផ្ដល់​ឱ្យ​អ្នក​ និង​គ្រួសារ​បាន​ក្ដី​សុខ​ ចូរ​បំភ្លេច​ស្នេហា​​ពិត​របស់​អ្នក​​ចោល​ទៅ។ ​បន្តិច​ម្ដង​ៗ​ លោក​អ្នក​នឹង​អស់​អារម្មណ៍​ និង​លុយ​នឹង​មិន​អាច​​ប៉ះប៉ូវ​បាន​នោះ​ទេ។ ​ទោះ​លុយ​រាប់​លាន​ដុល្លារ​ ក៏​មិន​អាច​ទិញ​ស្នេហា​បាន​ដែរ​ដូច្នេះ​កុំរំពឹង​ឱ្យ​សោះ​បើ​​អ្នក​ជ្រើស​ រើស​នរណា​ម្នាក់​ដើម្បី​តែ​លុយ។
៣) ​តើ​អ្នក​កំពុង​ប្រកួត​ប្រជែង​ជា​មួយ​ដៃ​គូ​រឿង​រក​ប្រាក់​ចំណូល?
ដៃគូ​ស្នេហា​របស់​អ្នក​ មិន​មែន​ជា​អ្នក​ប្រកួត​ប្រជែង​នោះ​ទេ។ ​​លោក​អ្នក​ក៏​មិន​ត្រូវ​និយាយ​ដែរ​ថា​ នរណា​រក​លុយ​បាន​ច្រើន​ជាង។ ​ប្រសិន​បើ​អ្នក​រក​លុយ​បាន​ច្រើន​ជាង​ដៃ​គូ​របស់​អ្នក​ ហើយ​​អ្នក​មិន​បាន​ទទួល​ស្គាល់​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​គេ​ ឬ​មិន​បាន​​ឱ្យ​តម្លៃ​នោះ​ទេ​ ​ស្នេហា​របស់​អ្នក​នឹង​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អីចឹង។ ​​លោក​អ្នក​ត្រូវ​ចាំ​ថា​ ​មិន​ថា​គាត់​រក​ចំណូល​បាន​តិច​ ឬ​ក៏​ច្រើន​ ការ​គាំទ្រ​ ការ​លើក​ទឹក​ចិត្ត​ និង​ការ​ទទួល​ស្គាល់​ត្រូវ​​តែ​មាន​ជា​និច្ច។
៤) ​តើ​អ្នក​អន់​ចិត្ត​ប្រសិន​បើ​ដៃ​គូ​របស់​អ្នក​​ផ្ញើ​លុយ​ទៅ​​ឱ្យ​គ្រួសារ​គេ​ខ្លះៗ?
​វា​ជា​ការ​ប្រសើរ​ប្រសិន​បើ​អ្នក​​មាន​គោល​គំនិត​ក្នុង​ការ​​សន្សំ​ ​និង​ការ​ចំណាយ​ច្បាស់​លាស់។ ​ក៏​ប៉ុន្តែ​ កុំ​អន់​ចិត្ត​ប្រសិន​បើ​ដៃគូ​ស្នេហា​របស់​អ្នក​ផ្ញើ​​លុយ​​បន្តិច​បន្តួច​ ទៅ​ឱ្យ​សមាជិក​គ្រួសារ​ តែ​បើ​​លោក​អ្នក​មិន​អាច​ធ្វើ​បាន​ នោះ​ប្រាកដ​​ណាស់​​ទំនាក់ទំនង​របស់​​អ្នក​អាច​នឹង​ឈាន​ដល់​ចំណុច​​ប្រេះឆា។
៥) ​តើ​អ្នក​​ច្រើន​តែ​មាន​ទំនាស់​ជា​មួយ​​ដៃ​គូ​រឿង​លុយ​កាក់​​មែន​ទេ?​
បើ​សិន​ជា​មាន​ជម្លោះ​ញឹកញាប់​តែ​រឿង​លុយ​កាក់​ជា​មួយ​ដៃ​គូ​របស់​អ្នក​ ច្បាស់​ណាស់​ថា​ ទំនាក់ទំនង​របស់​អ្នក​នឹង​ឈាន​ដល់​ចំណុច​​​​ផ្លូវ​បំបែក។
៦) ​តើ​អ្នក​ធ្លាប់​លាក់​បាំង​រឿង​លុយ​កាក់​ដែរ​ឬ​ទេ?
​នេះ​ក៏​ជា​សញ្ញាណ​មិន​ល្អ​ដែរ​ សម្រាប់​ទំនាក់ទំនង​​​​របស់​អ្នក​។​ ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ ការ​សន្សំ​ ឬ​ការ​ចំណាយ​ផ្សេងៗ​ ​ឬ​ការ​វិនិយោគ​​ គឺ​ត្រូវ​តែ​មាន​ការ​ពិភាក្សា​គ្នា​ជា​មួយ​ដៃគូ​របស់​អ្នក។ ប្រសិន​បើ​អ្នក​លាក់​​រឿង​ហិរញ្ញវត្ថុ​​ជា​មួយ​ដៃ​គូ​ ​គឺ​មិន​យូរ​មិន​ឆាប់​​ នឹង​​បែក​គ្នា។
៧) ​អ្នក​ជា​មនុស្ស​​អាត្មានិយម​? ​ឬ​សម្ភារៈនិយម?
​​​​​បើ​លោក​អ្នក​​ជា​មនុស្ស​អាត្មា​និយម​ ឬ​សម្ភារៈ​និយម​​ ច្បាស់​ណាស់​គឺ​លោក​អ្នក​គិត​តែ​ពី​ផល​ប្រយោជន៍​ខ្លួន​ឯង​ ឬ​ទិញ​អ្វី​តែ​សម្រាប់​ខ្លួន​ឯង​ មិន​សូវ​មើល​ឃើញ​ដៃគូ​របស់​អ្នក​នោះ​ទេ។ ​ទាំង​នេះ​ ក៏​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​លុយ​​គ្រប់គ្រង​អ្នក​ និង​បំបែក​ស្នេហា​របស់​អ្នក​ដែរ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :