Friday, May 20, 2016

vannak

គុណសម្បត្តិ​​ ៥​យ៉ាង​​ដែល​នារី​គួរ​មាន​​ដើម្បី​​ទាក់ទាញបុរស​ ​ទោះ​រូបសម្បត្តិ​អន់​ក៏​ដោយ

អ្នកប្រហែលជាធ្លាប់អានអត្ថបទជាច្រើននិយាយអំពីវិធីដែលបុរសស្រលាញ់នារីឬចាប់អារម្មណ៍នារីត្រង់ចំណុចណាខ្លះ។ ខាងក្រោមនេះ Business Khmer នឹងបង្ហាញពីរឿងប្រាំយ៉ាងដែលបុរសពេញចិត្តអំពីនារីដោយគ្មានការជាប់ទាក់ទងអ្វីសោះចំពោះរូបសម្បត្តិ ។
១) ចិត្តល្អ៖ អ្នកប្រហែលជាគិតថា វាមិនសមហេតុផលនោះទេ។ ប៉ុន្តែ វាជាការពិត ព្រោះចិត្តល្អពិតជាពិបាករកណាស់សម័យនេះ។ អ្នកក៏ប្រហែល ជាមានមិត្តភ័ក្រ្តដែលអ្នកធ្វើល្អជាមួយ។ តើមានមនុស្សប៉ុន្មាននាក់ដែលសុខចិត្តនិយាយទៅមនុស្សដែលគេមិនស្គាល់? មនុស្សរាល់គ្នាសុទ្ធតែចង់នៅជាមួយមនុស្សដែលធ្វើល្អចំពោះយើង។
២) ភាពវិជ្ជមាន និងកំប្លែង៖ អ្វីដែលសំខាន់ជាងគេក្នុងទំនាក់ទំនងគឺភាពសប្បាយរីករាយ និងអាចលេងសើចជាមួយគ្នាបាន។ ការមានអារម្មណ៏ល្អ គឺសំខាន់ណាស់ អ្នកគួរតែគិតពីវា។ បើអ្នកអាចធ្វើបាន ភាពវិជ្ជមាននឹងកើតមានក្នុងជីវិតអ្នក។ បុរសណាក៏ចង់នៅក្បែរនារីដែលគេអាចមានភាពរីករាយពេញមួយជីវិតរបស់គេដែរ។
៣) ក្តីស្រលាញ់៖ មនុស្សមួយចំនួនចង់មានការជំរុញទឹកចិត្តពីមនុស្សដែលគេស្រលាញ់ ឬ មនុស្សស្រីដែលមានក្តីបំណងច្បាស់លាស់ក្នុងជីវិតរបស់គេ។ អ្នកនឹងមិនធុញធ្រាន់នោះទេ ពេលនៅជាមួយគ្នា ព្រោះថាអ្នកតែងតែមានប្រធានបទជជែកជាមួយមនុស្សស្រីដែលមានក្តីស្រលាញ់ច្បាស់លាស់។
៤) មានទំនាក់ទំនងល្អជាមួយមិត្តភ័ក្រ្ត៖ សុភាសិតចិនមួយបានពោលថា ៖«បុរសដែលមានប្រពន្ធមានទំនាក់ទំនងល្អជាមួយមនុស្សទូទៅឬមិត្តភ័ក្តិ នឹងមានអាយុវែង និងភាពរីករាយក្នុងជីវិត»។ អ្នកប្រហែលជាមិនជឿទេមើលទៅ។ ប៉ុន្តែ វាពិតជាមានអារម្មណ៏ល្អមួយដែលនៅជាមួយមនុស្សស្រីដែលងាយស្រួលចុះសម្រុះជាមួយមនុស្សទូទៅ។
៥) ភាពជឿជាក់៖ បុរសជាច្រើនតែងតែចង់នៅជាមួយមនុស្សស្រីដែលសប្បាយចិត្ត និង ពេញចិត្តចំពោះខ្លួនគេ។ ម៉្យាងវិញទៀត មនុស្សស្រីដែលឆ្លើយតបពោលពេញដោយក្តីជឿជាក់ និងមានទំនុកចិត្តទៅលើអ្វីដែលគេជឿជាក់៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :