Tuesday, May 10, 2016

vannak

អនុវត្ត​គន្លឹះ​​៧​ចំណុច​នេះ ​សម្រាប់​ត្រៀម​ខ្លួន​​​​ប្រលង​ ​ដើម្បី​ទទួល​បាន​លទ្ធផល​​ល្អ

សិស្សានុសិស្សភាគច្រើនមានបញ្ហាជាមួយបញ្ហាមួយនេះ ការមើលមេរៀនមិនមែនមើលតែមួយថ្ងៃនោះទេ តែវិធីសាស្ត្រទាំងប៉ុន្មានខាងក្រោមនេះនឹងធ្វើឲ្យយកពិន្ទុបានខ្ពស់ជាងអ្វីដែលអ្នករំពឹងទុកទៅទៀត៖

១) អានបន្តិចមុនគេង៖ បន្ទាប់ពីចំណាយពេលប៉ុន្មានថ្ងៃក្នុងការទន្ទិញឬអាន អ្នកគួរតែអានទ្រួសៗទៅលើចំណុចសំខាន់ៗដែលអ្នកគិតថាអាចនឹងមាននៅក្នុងពេលប្រលង រួចសឹមគេង។

២) ញាំអាហារប្រូតេអ៊ីន៖ អ្នកគួរជ្រើសរើសអាហារណាដែលផ្ដល់ជំនួយទៅដល់សុខភាពក្បាលរបស់អ្នក ព្រោះថាអ្នកនឹងត្រូវពឹងពាក់សឹងតែទាំងស្រុងទៅលើវានៅពេលប្រលង។

៣) សើចឲ្យបានច្រើន៖ ក្នុងកំឡុងពេលមុនប្រលង អ្នកគួរធ្វើអ្វីដែលខ្លួនចូលចិត្តឬរីករាយជាដើម ដើម្បីជួយអ្នកមានអារម្មណ៍ហើយបំបាត់ភាពស្រ្តេស្តបានទៀតផង។

៤) ត្រូវតែក្រោក៖ នៅពេលដែលអ្នកក្រោកម្ដងហើយ អ្នកមិនត្រូវពន្យារពេលចាំនេះចាំនោះទេ ដោយសារវាអាចធ្វើឲ្យអ្នកខកពេលវេលាបាន។

៥) ដឹងពេលដែលគួរបញ្ឈប់៖ អ្នកមិនគួរប្រឹងមើលមេរៀនរបស់អ្នករហូតដល់វិនាទីចុងក្រោយនោះទេ ហើយនៅពេលដែលជិតដល់ពេលមែនទែន អ្នកគួរតែឈប់មើលវាទៅ ហើយទុកឲ្យខួរក្បាលបានសម្រាកខ្លះ។

៦) អង្គុយឲ្យបានស្រួល៖ ពេលទៅប្រលង អ្នកគួរតែជ្រើសរើសទីតាំងព្រមទាំងកៅអីដែលធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការអង្គុយ ហើយព្យាយាមអង្គុយឲ្យពេញខ្លួននិងរៀបចំខ្លួនសម្រាប់ប្រលងតែម្ដង។

៧) កុំផឹកទឹកច្រើនពេក៖ ការផឹកច្រើនគឺជាការល្អ តែមិនមែនក្នុងកាលៈទេសៈមួយនេះទេ ដោយសារតែវានឹងធ្វើឲ្យអ្នកចង់ទៅបន្ទប់ទឹកជាញឹកញាប់ ហើយធ្វើឲ្យមានការរំខានដល់ការប្រលងរបស់អ្នកផងដែរ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :