Tuesday, May 10, 2016

vannak

ចង់​រៀន​ឆាប់​ចេះ​ប្រើប្រាស់​​​ភាសា​បរទេស​​ ​​​គេហទំព័រ​ទាំង​៥​នេះអាចជួយអ្នកបាន

យើងដឹងហើយថានៅមានភាសាជាច្រើនទៀតដែលអ្នកចង់រៀន ប៉ុន្តែវាពិបាកណាស់ក្នុងការស្វែងរកកន្លែងចាប់ផ្ដើមនៃការសិក្សានោះ។ ទាំងនេះគឺជាគេហទំព័រដ៏ល្អៗជាងគេទាំង៥ដែលជួយអោយអ្នករៀនភាសាដែលអ្នកគិតថាសាកសមសម្រាប់ខ្លួនរួមមាន៖

១) BBC Languages គេហទំព័រនេះរួមបញ្ចូលដោយកម្មវិធីសិក្សា និងវីដេអូ ដែលអ្នកអាចជ្រើសរើសភាសាបានជាច្រើនរួមមានភាសាបារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី។

ប្រភព៖neiljones.org
ប្រភព៖neiljones.org



២) Duolingo គេហទំព័រនេះ អ្នកអាចរៀនភាសាបរទេសបានច្រើនតាមរយៈការលេងហ្គេមប្រាជ្ញា។ ហើយអ្នកក៏អាចរៀនពីពាក្យគន្លឹះ ក៏ដូចជាឃ្លា និងប្រយោគរបស់ភាសាទាំងនោះផងដែរ។

ប្រភព៖titantime.org
ប្រភព៖titantime.org

៣) Rype ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់រៀនភាសាអេស្ប៉ាញនោះ គេហទំព័រនេះគឺពិតជាអាចជួយអ្នកបានច្រើន។ អ្នកនឹងបានរៀនជាមួយគ្រូដែលជាជនជាតិដើមអេស្ប៉ាញ ហើយពួកគេគឺមានពេលទំនេរជានិច្ចសម្រាប់អ្នក។

ប្រភព៖www.lifehack.org
ប្រភព៖www.lifehack.org

៤) Busuu គេហទំព័រមួយនេះគឺវាមានភាពស្រដៀងគ្នាទៅនឹងគេហទំព័រDuolingo ដែរ ។ ពួកគេប្រើប្រាស់ហ្គេម សម្រាប់ជាវិធីក្នុងការបង្រៀនភាសាដល់អ្នកទាំងអស់គ្នា។

ប្រភព៖www.busuu.com
ប្រភព៖www.busuu.com

៥) Memrise គេហទំព័រមួយនេះគឺកាន់តែអាចជួយអោយអ្នកឆាប់ចេះនូវភាសាដែលអ្នកត្រូវការ ព្រោះវានឹងជួយអោយខួរក្បាលអ្នកឆាប់ចងចាំនូវពាក្យដែលអ្នកបានរៀន។ អ្នកអាចជ្រើសរើសភាសាបានជាច្រើនរួមមានភាសាបារាំង អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី និងចិនផងដែរ៕

ប្រភព៖tech.firstpost.com
ប្រភព៖tech.firstpost.com

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.lifehack.org

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :