Sunday, May 15, 2016

vannak

ហេតុផល៦យ៉ាង ​ដែល​មនុស្ស​មួយចំនួនមិន​ចង់​មាន​ស្នេហា

យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ឈ្មោះ Gallup poll បាន​បង្ហាញ​ថា​​៦០​ភាគរយ​នៃ មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី​១៨​ដល់​២៩​ឆ្នាំ គឺ​​នៅ លីវ។ នៅ​ពី​ក្រោយ​ភាព​នៅ​លីវ​នេះ​មនុស្ស​ជា​ច្រើន​យល់​ថា​ការ​នៅ​ម្នាក់​ឯង​ គឺ​​​ធ្វើ​​អោយ​ជីវិត​មាន​ភាព​ស្រស់​ថ្លា​ជាង​អ្នក​ដែល​មាន​គូ​។ តើ​នៅ​​មាន​ហេតុផល​អ្វី​ផ្សេង​ទៀត?
១) ពួក​គេ​សប្បាយ​ចិត្ត​ពេល​នៅ​ម្នាក់​ឯង៖ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​ ស្រណុក​ខ្លួន​និង​​ មាន​ពេល​វេលា​សម្រាប់​បំពេញ​ចិត្ត​ខ្លួន​ឯង​ នៅ​ពេល​នៅ​ម្នាក់​ឯង។ ពេល​ខ្លះ មិត្តភាព​ស្នេហា​ក៏​មិន​អាច​មាន​សុភមង្គល​ទាំង​ស្រុង​នោះ​ដែរ ហេតុ​នេះ​​ទើប​ការ​លែងលះ​តែង​តែ​មាន​។
២) ចង់​អភិវឌ្ឍ​ខ្លួន​ឯង​​អោយ​បាន​ច្រើន​ជាង៖ មិន​មែន​ថា​អ្នក​ដែល​មាន​ស្នេហា​មិន​អាច​អភិវឌ្ឍខ្លួន​ឯង​បាន​ទេ។ ប៉ុន្តែ​ពេល​អ្នក​នៅ​ម្នាក់​ឯង​ អត្រា​ដែល​អ្នក​អាច​មាន​ពេល​សម្រាប់​ខ្លួន​ឯង​គឺ​មាន​ច្រើន​ជាង។
៣) ចង់​ផ្ដល់​ពេលវេលា​សម្រាប់​អនាគត​ខ្លួន​ឯង​៖ ពួក​គេ​ចង់​យក​ពេល​វេលា​សម្រាប់​ធ្វើ​អ្វី​ ដែល​សំខាន់​សម្រាប់​អនាគត។ការ​យក​ពេលវេលា​បច្ចុប្បន្ន​មក​គិត​ពី​រឿង​ស្នេហា​គឺ​គ្មាន​ប្រយោជន៍​ សម្រាប់​ពួក​គេ​ទេ។
៤) មិន​ចង់​មាន​ការ​តាំង​ចិត្ត​ខ្ពស់៖ មនុស្ស​បែប​នេះ​តែង​មិន​ចង់​មាន​ការ​តាំង​ចិត្ត​ខ្លាំង​ពេក​ក្នុង​ការ​ធ្វើ​ អ្វី​មួយ។ ជា​ការ​ពិត​ណាស់​ស្នេហា​ពិត​ប្រាកដ​គឺ​ទាមទារ​ការ​តាំង​ចិត្ត​ខ្ពស់​បំផុត​ ដើម្បី​សម្រេច​បាន​អ្វី​មួយ​ តែ​បើ​អ្នក​ធ្វើ​មិន​បាន​ ចូរ​នៅ​ម្នាក់​ឯង​ទៅ​ល្អ​ជាង។
៥) ពួក​គេ​មាន​មនុស្ស​សំខាន់​រួច​ទៅ​ហើយ៖ អាច​មាន​មនុស្ស​មួយ​ចំនួន​ដែល​ស្រលាញ់​មិត្តភ័ក្ដិ​ ​និង​ក្រុម​គ្រួសារ​ខ្លាំង​ជាង​អ្វី​ៗ ទាំង​អស់។ ហេតុនេះ​ហើយ​ទើប​ធ្វើ​អោយ​គេ​ គ្មាន​គំនិត​ក្នុង​ការ​ស្វែង​រក​ដៃ​គូ​ស្នេហា​ដូច​អ្នក​ដទៃ។
៦) ធ្លាប់​បរាជ័យ​នឹង​ស្នេហា៖​ នេះ​គឺ​ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​ជួប​ការ​បែកបាក់​សារ​ជា​ថ្មី​ទើប​ពួក​គេ​ សម្រេច​ចិត្ត​នៅ​ម្នាក់​ឯង។​ មនុស្ស​បែប​នេះ​ប្រហែល​ជា​មិន​ទាន់​ត្រៀម​ចិត្ត​ក្នុង​ការ​ទទួល​យក​មនុស្ស​ ថ្មី​នៅ​ឡើយ​ទេ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :