Monday, May 16, 2016

vannak

សញ្ញា​ទាំង​ ៤​ដែល​បង្ហាញ​ថា​ មាន​គេ​ចង់ ​Crush លើ​អ្នក​ហើយ!

ជារៀងរាល់ថ្ងៃនេះ មនុស្សម្នាក់ៗតែងមានភាពមមាញឹកជាមួយនឹងជីវភាពប្រចាំថ្ងៃ ការរកស៊ី ក៏ដូចជាការសិក្សាផងដែរ។ ហេតុនេះហើយទើបធ្វើឲ្យ ពួកគេមិនបានចាប់អារម្មណ៍ខ្លាំងទៅនឹងមនុស្សជុំវិញខ្លួន។ ពេលខ្លះក៏មានមនុស្សដែលចង់យកឈ្នះបេះដូងអ្នកផងដែរ។ នេះជាអ្វីដែលអ្នកត្រូវដឹង៖
១) មនុស្សដែលតែងតែផ្ដល់អ្វីដែលអ្នកចូលចិត្ត៖ មិនថាជាម្ហូប ឬក៏ភេសជ្ជដែលអ្នកចូលចិត្តនោះទេ ពួកគេតែងតែផ្ដល់ឲ្យអ្នកដើម្បីបង្ហាញថា ពួកគេគឺយកចិត្តទុកដាក់នឹងអ្វីដែលអ្នកចូលចិត្តណាស់។ មនុស្សបែបនេះគឺច្បាស់ណាស់ពួកគេចង់ទទួលបានការចាប់អារម្មណ៍ពីអ្នក។
២) អ្នកដែលតែងសរសើរអ្នកជានិច្ច៖ ទោះបីជាការសរសើរតាមរយៈការផ្ញើសារ តាមបណ្ដាញសង្គមនានា ឬក៏សរសើរមុខទល់នឹងមុខក្ដី ពួកគេតែងតែនិយាយពាក្យផ្អែមល្ហែមចំពោះអ្នក ហើយខ្វាយខ្វល់គ្រប់ទង្វើដែលអ្នកធ្វើជានិច្ច។
៣) តែងតែសម្លឹងភ្នែកអ្នកចំៗ៖ តាមរយៈការសិក្សាមួយរបស់សកលវិទ្យាល័យ Chicago បានបង្ហាញថា៖ «នៅពេលមាននរណាម្នាក់សម្លឹងដោយមិនដាក់ភ្នែកទៅកាន់អ្នក នោះមានន័យថា គេកំពុងចាប់អារម្មណ៍អ្នកហើយ»។ ការសម្លឹងភ្នែកនេះគឺវាមិនមែនងាយស្រួលទេ ប៉ុន្តែនៅពេលដែលគេមានចិត្តទៅលើអ្នកហើយនោះ ប្រាកដណាស់គេនឹងសម្លឹងមករកអ្នកដោយក្រសែភ្នែកបែបនេះ។
៤) តែងតែស្ដាប់អ្នកនិយាយយ៉ាងផ្ចិតផ្ចង់៖ គេតែងតែផ្ទៀងស្ដាប់ពាក្យអ្នកនិយាយយ៉ាងផ្ចិតផ្ចង់ជាទីបំផុត ព្រោះគេគិតថា ការស្ដាប់នេះនឹងធ្វើឲ្យអ្នកដឹងថា រូបគេពិតជាចង់ស្ដាប់នូវពាក្យគ្រប់ម៉ាត់ទាំងអស់របស់អ្នក។ ហើយពេលក្រោយ គេនឹងអាចលើកពាក្យទាំងនោះ មកនិយាយដើម្បីបានឱកាសនិយាយជាមួយអ្នកម្ដងទៀត៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :