Sunday, May 8, 2016

vannak

សម្រាប់​នារី​ដែល​មាន​បំណង​ចង់​ធ្វើ​ជំនួញ​ដ៏​ជោគជ័យ ​ត្រូវ​ចងចាំ​ គន្លឹះ​ទាំង​៤​នេះ

មិនថា ស្រីី ឬ ប្រុសនោះទេ គឺសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ក្នុងការធ្វើការងារផ្សេងៗ ក្នុងនោះរួមទាំងការធ្វើជំនួញផងដែរ។ ក្នុងនោះ ក៏មានស្រ្តីជាច្រើនបាននាំមុខគេក្នុងការធ្វើ ជំនួញ ដែលប្រការនេះបញ្ជាក់ច្បាស់ថា ស្រ្តីក៏មានសមត្ថភាពមិនចាញ់បុរសនោះទេ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនសម្រាប់នារីដែលមានបំណងចង់មានអាជីវកម្មផ្ទាល់ខ្លួន៖

១)ត្រូវរកចំណង់ចំនូលចិត្តរបស់អ្នកអោយឃើញ៖ អ្នកចាំបាច់ត្រូវតែរកវាអោយឃើញពីព្រោះថា អ្នកត្រូវចំណាយពេលច្រើនម៉ោងក្នុងការធ្វើការងាររបស់អ្នក។ ពេលដែលអ្នករកឃើញនូវអ្វីដែលអ្នកចូលចិត្ត អ្នកមិនត្រឹមតែមានទឹកចិត្តក្នុងការធ្វើវានោះទេ តែថែមនោះមានជំនឿចិត្តក្នុងការធ្វើវាថែមទៀតផង។

២)រកជំនួញណាដែលទាក់ទងនឹងក្តីសុបិនរបស់អ្នក៖ តើអ្នកកំពុងតែរកការងារក្រៅម៉ោងដើម្បីជួយសម្រួលដល់គ្រួសាររបស់អ្នកមែនទេ? តើអ្នកចង់ធ្វើការដើម្បីលុយឬធ្វើការដែលទាក់ទងនឹងក្តីបំណងរបស់អ្នក? ពីព្រោះថាអ្នកមិនអាចធ្វើការពេញម៉ោងរួមពេលដែលអ្នកមានជំនួញផ្ទាល់ខ្លួននោះទេ។ ដូច្នេះហើយ អ្នកគួរតែរកការងារណាដែលអ្នកអាចសម្រេចក្តីបំណងនាថ្ងៃអនាគតបាន។

៣)ត្រូវបែកចែកឲ្យដាច់រវាងការងារនិងជីវិតផ្ទាល់ខ្លួន៖ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការលៃលកម៉ោងសម្រាប់ការងារនិងរឿងបុគ្គល។ អ្នកត្រូវមានម៉ោងធ្វើការច្បាស់លាស់ហើយមិនត្រូវធ្វើការក្រោយម៉ោងដែលអ្នកបានកំណត់ឡើយ។

៤) ការទំនាក់ទំនង៖ វាពិតជាពិបាកក្នុងការធ្វើការម្នាក់ឯង ដូច្នេះហើយការមានទំនាក់ទំនងជាមួយអ្នកដទៃជារឿងសំខាន់។ អ្នកត្រូវរកក្រុមណាដែលមានគំនិតដូចគ្នានឹងជួយលើកទឹកចិត្តដល់អ្នក។

៦) កំណត់ម៉ាកយីហោ៖  អ្នកត្រូវកំណត់ម៉ាកយីហោរបស់អ្នកអោយបានច្បាស់លាស់។ តើអ្នកចង់អោយវាមានរូបរាងយ៉ាងម៉េច? តើវាតំណាងអោយអ្វី? អ្នកត្រូវជ្រើសរើសពណ៌ម៉ូតតាមដែលអ្នកត្រូវការ។ ម៉ាកយីហោគឺជាសញ្ញាមួយដែលអនុញ្ញាតអោយអតិថិជនស្គាល់អ្នក ចងចាំអ្នក និងជឿជាក់លើអ្នក។

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :