Monday, May 23, 2016

vannak

គន្លឹះ​សំខាន់ៗ​ទាំង​៥​នេះ ​អាច​ជួយ​ឲ្យ​អ្នក​លែង​​ព្រួយបារម្ភ​​ហួសហេតុ​ជ្រុល​​ក្នុង​ជីវិត

ការព្រួយបារម្ភពីអ្វីមួយ នឹងធ្វើឲ្យភាពខ្លាំងរបស់មនុស្សម្នាក់បាត់បង់ ព្រោះពួកគេនឹងមិនអាចបញ្ចេញអ្វីដែលពួកគេមាន បានឡើយ ដោយសារតែគំនិតភ័យខ្លាចអស់ទាំងនោះគ្រប់គ្រងអ្នក។ ខាងក្រោមនេះ នឹងបង្ហាញវិធីដ៏ល្អៗសម្រាប់អ្នក ក្នុងការកាត់បន្ថយសេចក្ដីព្រួយបារម្ភដែលអ្នកមាន រួមមាន៖
១) ត្រូវគិតថាអ្វីដែលអ្នកគិតនេះមិនអាចកើតឡើងទេ៖ នៅពេលដែលអ្នកមានការព្រួយបារម្ភពីអ្វីមួយ អ្នកមានដែលសួរទៅកាន់ខ្លួនឯងទេថា៖« តើវាធ្លាប់កើតឡើងក្នុងឆាកជីវិតអ្នកម្ដងហើយឬនៅបានជាអ្នកគិតពីវាយ៉ាងនេះ? ទោះបីជាវាធ្លាប់កើតមានយ៉ាងណាក្ដី តើវាហាក់ដូចជាធ្ងន់ធ្ងរដូចអ្វីដែលអ្នកបានគិតទេ?» ជាការពិតណាស់ ការព្រួយបារម្ភនេះគឺវាគ្រាន់តែជា បិសាចមួយដែលអ្នកបង្កើតឡើងនៅក្នុងខ្លួនប៉ុណ្ណោះ។
២) កុំគិតពីអារម្មណ៍អ្នកដទៃដែលមានមកលើអ្នកពេក៖ ការគិតច្រើនឬក៏ខ្វាយខ្វល់ច្រើនពីអារម្មណ៍អ្នកដទៃហួសហេតុពេក នឹងធ្វើឲ្យអ្នកគិតច្រើនពីអ្វីដែលមិនមែនជាការពិតក៏ថាបាន។ ដូចនេះអ្នកត្រូវចេះស្វែងរកផ្លូវណា ដែលធ្វើឲ្យចិត្តនិងអារម្មណ៍របស់អ្នកមានភាពស្ងប់ស្ងាត់ ហើយគ្មានការខ្វាយខ្វល់។ អ្នកអាចសួរ និងពិភាក្សាជាមួយអ្នកដទៃបានចំពោះអ្វីដែលអ្នកឆ្ងល់ ដើម្បីជៀសវាងការមានមន្ទិលសង្ស័យនានា។
៣) ធ្វើការហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណក៏ជាវិធីមួយដ៏មានប្រយោជន៍សម្រាប់បញ្ឈប់ការព្រួយបារម្ភរបស់អ្នកបានផងដែរ ព្រោះ តាមរយៈការហាត់ប្រាណនេះអ្នកអាចសម្រួលអារម្មណ៍ដែលតប់ប្រមល់ចេញពីខួរក្បាល ហើយផ្ដល់គម្លាត ក្នុងការគិតអ្វីមួយដោយមិនមានភាពស្មុគស្មាញបានទៀតផង។
៤) ចំណាយពេលវេលាជាមួយអ្វីដែលកើតឡើងចំពោះមុខ៖ នៅពេលអ្នកគិតពីបញ្ហាដែលកើតឡើងពីអតីតកាល អ្នកនឹងចាប់ផ្ដើមគិតពីវានៅពេលអនាគតបន្តទៀត។ ហេតុនេះហើយទើបការគិតពីអ្វីដែលកើតឡើងចំពោះមុខគឺជារឿងល្អសម្រាប់អ្នកធ្វើ ព្រោះ វាជាអ្វីដែលអ្នកត្រូវប្រឈមមុខពិតៗ។
៥) កែប្រែអ្វីដែលអ្នកបារម្ភនោះឲ្យប្រសើរឡើងបន្តិចម្ដងៗ៖ ដើម្បីធ្វើរឿងឲ្យកាន់តែប្រសើរសម្រាប់ខ្លួនឯងនោះ អ្នកគួរចាប់ផ្ដើមដើរទៅមុខបន្តិចម្ដងៗ ដើម្បីដោះស្រាយវា។ វាគ្មានរឿងអ្វីដែលអ្នកត្រូវបារម្ភខ្វល់ខ្វាយនោះទេ លុះត្រាតែអ្នកមិនហ៊ានប្រឈមមុខនឹងវាទើបអ្នកមិនអាចដោះស្រាយវាបាន៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :