Tuesday, May 24, 2016

vannak

ចម្លើយ​ទាំង​៤​យ៉ាង​​​ដែល​ល្អ​បំផុត​ នៅ​ពេល​គេ​​តម្រូវ​ឲ្យ​អ្នក​ណែនាំ​អំពី​ខ្លួន​អ្នក ​ក្នុង​ពេល​សម្ភាសន៍​ការងារ

នៅពេលទៅសម្ភាសន៍ម្ដងៗ អ្នកសម្ភាសន៍កម្រភ្លេចសំនួរនេះណាស់ ហើយសំនួរនេះទៀតសោតគឺជា
សំនួរមួយដែលធ្វើឲ្យបេក្ខជន ឬបេក្ខនារីភាគច្រើនមានអារម្មណ៍ថាពិបាកឆ្លើយ ព្រោះវាហាក់បីដូចជាភ្លា
មៗពេក។ តែបន្ទាប់ពីអានអត្ថបទនេះហើយ អ្នកនឹងមានអារម្មណ៍ថាធូរស្បើយក៏ដូចជាមានគំនិតច្រើន
ជាងមុនផងដែរសម្រាប់សំនួរមួយនេះ៖

១) ប្រភេទទី១៖ ‘ខ្ញុំជាមនុស្សម្នាក់ដែលអាចសម្របបានទៅគ្រប់ស្ថានការណ៍ និងគ្រប់កាលៈទេសៈ
 ហើយខ្ញុំក៏អាចកែប្រែស្ថានការណ៍ពីខ្មៅងងឹតមកជាភ្លឺវិញបាន។’ ឃ្លានេះនឹងធ្វើឲ្យអ្នកសម្ភាសន៍យល់
ឃើញថាអ្នកជាមនុស្សដែលមោះមុតហើយមានភាពតស៊ូនៅក្នុងអាជីពការងារជាខ្លាំង។

២) ប្រភេទទី២៖ ‘ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តបង្កើតអ្វីថ្មីៗ ហើយខ្ញុំអាចមើលឃើញឱកាសល្អៗដែល
អ្នកដទៃមើលមិនងាយឃើញ។’ ឃ្លានេះនឹងធ្វើឲ្យអ្នកសម្ភាសន៍របស់អ្នកយល់ថាអ្នកមនុស្សម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេទទួលជោគជ័យបាន។

៣) ប្រភេទទី៣៖ ‘ខ្ញុំជាមនុស្សម្នាក់ដែលមានគំនិតខុសប្លែកពីបុគ្គលិកធម្មតាដោយសារតែខ្ញុំមានគំនិត
ឆ្នៃប្រឌិតខ្ពស់។’ ឃ្លានេះនឹងធ្វើឲ្យអ្នកសម្ភាសន៍របស់អ្នកយល់ឃើញថា អ្នកនឹងអាចក្លាយទៅជាបុគ្គលិក
មួយរូបដែលនឹងផ្ដល់គំនិតថ្មីៗទៅដល់ក្រុមហ៊ុនរបស់ពួកគេក៏ដូចជាធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេមានភាព
ល្អខុសប្លែកពីគេផងដែរ។

៤) ប្រភេទទី៤៖ ‘ខ្ញុំជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ខ្ពស់ទៅលើការងារដែលខ្ញុំរ៉ាប់រង ហើយខ្ញុំតែង
តែធ្វើវាឲ្យហើយតាមពេលវេលាកំណត់រាល់ពេល។’ មួយឃ្លាចុងក្រោយនេះនឹងធ្វើឲ្យអ្នកសម្ភាសន៍របស់
អ្នកយល់ឃើញថាអ្នកជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវនិងគោរពពាក្យសម្ដីខ្លួនឯងក៏ដូចជាតម្លៃនៃ
ការងារផងដែរ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :