មានស្ត្រី ២នាក់បានណាត់គ្នាទៅមើលខ្សែភាពយន្តនៅឯរោងភាពយន្តមួយ។
ស្ត្រីទី១ : ព្រះជាម្ចាស់អើយ! ឯងបានណាត់ជាមួយខ្ញុំថា ម៉ោង ៨ព្រឹកនេះ ជួបគ្នានៅមុខរោងភាពយន្ត ឥឡូវនេះម៉ោង ១០ទៅហើយ ភាពយន្តចាប់បញ្ចាំងយូរណាស់ទៅហើយ...
ស្ត្រីទី២ : ខ្ញុំមកយឺតយ៉ាងនេះ ឯងដឹងទេថាមកពីមូលហេតុអ្វី? គឺមកពីអាគាត់មួយហ្នុងចេះតែតាមញ៉ែខ្ញុំ។ ខ្ញុំខំដើរលឿននោះលឿន...
ស្ត្រីទី១ : បើដើរលឿន ម្តេចក៏នៅតែយឺត?
ស្ត្រីទី២ : មកពីអាគាត់ហ្នុង! ខ្ញុំខំដើរលឿនណាស់ដែរ តែអាគាត់ហ្នុងដើរយឺត ចឹងហើយខ្ញុំត្រូវចាំអាគាត់ហ្នុង ទំរាំតែដើរតាមមកទាន់៕