Tuesday, May 10, 2016

vannak

ចំណុច​សំខាន់ៗ​ដែល​គួរ​អនុវត្ត​ ដើម្បី​រស់នៅ​​​ក្នុង​ជីវិត​​ស៊ីវិល័យ​ ​​ដោយ​​ចំណាយ​លុយ​តិច


អ្នកមិនចាំបាច់ត្រូវមានលុយច្រើនដើម្បីរស់នៅបែបអ្នកមាននោះទេអ្នកក៏មិនចាំបាច់ចាំ
ត្រូវធ្វើការងារធំនោះទេវាអាស្រ័យលើរបៀបដែលអ្នកចំណាយលុយ។ អនុវត្តវិធីខាងក្រោម
នេះអ្នកអាចរស់នៅបែបអ្នកមានបាន។

១)ត្រូវគិតលើគុណភាពច្រើនជាងបរិមាណ៖ មិនថាអ្នកទិញឬជ្រើសរើសរបស់អ្វីទេ អ្នកគួរជ្រើសរើសវត្ថុដែលមានគុណភាពការទិញរបស់ថ្លៃៗមិនមែនន័យថាអ្នកចំណាយច្រើន
នោះទេដូច្នេះហើយការជាវនូវទំនិញដែលមានគុណភាពអាចជួយសន្សំលុយដែលអ្នកនឹង
ស្មានមិនដល់។
២) ការញុាំអាហារពេលថ្ងៃ៖ ប្រសិនជាអ្នកជាមនុស្សដែលចូលចិត្តពិសាអាហារនៅខាងក្រៅ អ្នកគួរតែជ្រើសរើសអាហារពេលថ្ងៃជាជាងអាហារពេលល្ងាចព្រោះថាតម្លៃមានលក្ខណៈថោកជាង។ ម៉្យាងវិញទៀត ម្ហូបក៏មិនអន់ដែរ។

៣) ហាត់ប្រាណ៖ អ្នកអាចហាត់ប្រាណបានដែលមិនចំណាយប្រាក់កាក់អ្វីទាំងអស់ ដូចជារត់ ដើរ ជិះកង់ ហែលទឹកជាដើម វាអាស្រ័យទៅលើទីតាំងដែលអ្នករស់នៅ។ បន្ថែមពីនេះទៀត ទេសភាពនៅខាងក្រៅមានលក្ខណៈស្រស់ស្អាតជាងសសរផ្ទះរបស់អ្នក ឬក្លឹបហាត់ប្រាណមួយចំនួន។

៤) រ៉ូមែនទិច៖ អ្នកមិនចាប់ត្រូវញុាំអាហារពេលល្ងាចឬមើលគុនបានហៅថារ៉ូមែនទិចនោះទេ។ អ្នកអាចនាំមនុស្សពិសេសទៅដើរលេងនៅខាងក្រៅដោយអាហារពេលល្ងាចដ៏សាមញ្ញមួយនៅ
ក្រោមព្រះច័ន្ទ។ ការធ្វើបែបនេះ គឺអាចចំណាយតិច តែក៏ទទួលបានភាពរីករាយផងដែរ។

៥)ធ្វើអ្វីថ្មី៖ប្រសិនជាអ្នកចង់រាប់អានមិត្តភ័ក្ដិថ្មីឬធ្វើអ្វីដែលថ្មីនៅក្នុងទីក្រុងរបស់អ្នក អ្នកអាចស្វែងរកកម្មវិធីដែលអ្នកចូលរួមបានក្លឹបសម្រាប់អានសៀវភៅជាដើម។ ដូច្នេះហើយអ្នកមិនត្រឹមតែអាចធ្វើអ្វីដែលប្លែកៗនោះទេ អ្នកអាចរាប់អានមិត្តភ័ក្ដិថ្មីៗទៀតផង។

៦)ឆុងកាហ្វេនៅផ្ទះនៅតាមហាងមួយចំនួនកាហ្វេអាចមានតម្លៃថ្លៃខ្លាំង។ប្រសិនជាអ្នកចង់ផឹកកាហ្វេជាមួយនឹងអាហាររបស់អ្នកនៅផ្ទះ អ្នកអាចឆុងខ្លួនឯងបាន។ វិធីនោះអាចជួយសន្សំលុយបានយ៉ាងច្រើន។

៧) ការជ្រើសរើសកន្លែងស្នាក់នៅ៖ ពេលអ្នកទៅដើរលេងនៅក្រៅប្រទេស សណ្ឋាគារមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកទេ។ មុននឹងធ្វើការសម្រេចចិត្ត អ្នកគួរតែចូលទៅគេហទំព័រអោយបានច្រើនដើម្បីទទួលបានតម្លៃដ៏ល្អមួយ។

៨) ដំណើរកម្សាន្តរយៈពេលខ្លី៖ អ្នកមិនចាំបាច់ដើរលេងរយៈពេលវែងនោះទេ អ្នកអាចដើរកម្សាន្តរយៈពេលខ្លីបាន។ ដំណើរកម្សាន្តរយះពេលខ្លីក៏អាចជួយសម្រួលដល់កិច្ចការរបស់អ្នកដែល។

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :