Thursday, May 5, 2016

vannak

ពេជ្រ សោភា ៖ មិន​បាន​ទទួល​ប្រាក់ គ្រាន់តែ​សរសើរ​រីករាយ​ណាស់​ទៅ​ហើយ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ប្រភព​មួយ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​នាង ពេជ្រ សោភា និង​លោក​ដេ​វីត បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​លោក​ទឹកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​តារាចម្រៀង​ទាំង​ពីរ​ខាងលើ​នេះ បាន​តាក់តែង​និពន្ធ​បទ​ចម្រៀង មិន​ចម្លង​ពី​បរទេស ជា​ពិសេស​បទ «​រាំ​ញី​កែងជើង​» ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង ។
Page ដែល​មានឈ្មោះ​ថា សិល្បករ​កម្ពុជា បាន​ទម្លាយ​ព័ត៌មាន​ខាងលើ​នេះ តាម​បណ្តាញ​សង្គម​ជុំវិញ​ព័ត៌មាន​ដ៏​ល្អ​នេះ ក្នុង​នោះ​ម្ចាស់ Page ក៏​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​ដល់​តារាចម្រៀង​ទាំង​ពីរ​ខាងលើ​នេះ និង​បាន​ថ្លែង​អណរ​គុណ​ដល់​ប្រមុខ​ដឹកនាំ​ដែល​តែងតែ​យកចិត្តទុកដាក់ និង​គាំទ្រ​លើកទឹកចិត្ត​ដល់​អ្នកសិល្បៈ ។
បើ​តាម Page សិល្បករ​កម្ពុជា​បានឱ្យ​ដឹង​ថា ពេជ្រ សោភា និង​លោក​ដេ​វីត ទទួល​បាន​ប្រាក់​ចំនួន​៤០.០០០$ (​បួន​ម៉ឺន​ដុល្លារ​) ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​តារា​ទាំង​ពីរ​រូប​នេះ ក្នុង​ការ​ដែល​ខិតខំ​ប្រឹងប្រែង​តែង​និពន្ធ និង​ច្រៀង​បទ​ថ្មី​មិន​ចម្លង​ពី​បរទេស ហើយ​បទ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​រាំ​សប្បាយ​រីករាយ​ ពេល​ចូល​ឆ្នាំ​ខ្មែរ រហូត​ដល់​ឆក់​បេះដូង​សម្តេច​តេ​ជោ ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​កំពូល​ៗ​ក្នុង​ប្រទេស រាំ​កម្សាន្ត​សប្បាយ​ផង​ដែរ​នោះ គឺ​បទ​រាំ​ញី​កែងជើង ដែល​បទ​នេះ គឺជា​បទ​មួយ​ដែល​ល្បី និង​ទទួល​បានការ​គាំទ្រ​ខ្លាំង​បំផុត ។
ដំណឹង​ល្បី​ថា ប្រាក់​ដែល​ពេជ្រ សោភា និង​ដេ​វីត ទទួល​បាន គឺ​មាន​អ្នក​សិល្បករ​និយាយ​ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ មិនតែប៉ុណ្ណោះ ក៏​មានការ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ម​ន្ត្រី្ត​ម្នាក់​ថា អាភា​និង​ដេ​វីត ពិតជា​បាន​ទទួល​ប្រាក់​លើកទឹកចិត្ត​ពី​ពូ (​សម្តេច​តេ​ជោ​) ពិតប្រាកដ​មែន ។
បន្ទាប់​ពី​ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​រួច​មក មាន​ប្រិ​យ​មិត្ត​ជា​ច្រើន​សម្តែង​ការ​គាំទ្រ និង​ត្រេកអរ​ដល់​តារាចម្រៀង​ទាំង​ពីរ​ខាងលើ​នេះ ចំពោះ​ការ​លើកទឹកចិត្ត​ពី​ប្រមុខ​រដ្ឋាភិបាល ដើម្បី​បន្តការងារ​តែ​និពន្ធ​បទ​ចម្រៀង​ថ្មី​ៗ ដែល​មិន​ចម្លង​ពី​បរទេស​បន្ថែម​ទៀត ។
យ៉ាងណា​ទាក់ទង​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ តារាចម្រៀង​នាង​ពេជ្រ សោភា បាន​ចេញ​មុខ​បដិសេធ និង​បាន​ស្នើ​សុំ​ឲ្យ​ទស្សនិកជន​កុំ​មានការ​យល់​ច្រឡំ ចំពោះ​ព័ត៌មាន​មួយ​នេះ ។
ពេជ្រ សោភា បាន​សរសេរ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សុំ​ទោស សូមកុំ​មានការ​យល់​ច្រឡំ ចំពោះ​ព័ត៌មាន​មួយ​នេះ សូម​បង​ៗ​សារព័ត៌មាន មេត្តា​គិត និង​សរសេរ​ព័ត៌មាន​ពិត​ក្នុង​ការ​ចុះ​ផ្សាយ ។ នាង​បញ្ជាក់​ថា នាង​ខ្ញុំ​និង​ដេ​វី​ដ ពុំ​ទទួល​បាន​ប្រាក់​អី​នោះ​ទេ តែ​ពួក​ខ្ញុំ​សប្បាយចិត្ត​ណាស់​ទៅ​ហើយ ដែល​ស្នាដៃ​នេះ មានការ​ទទួលស្គាល់ និង​គាំទ្រ​ពី​បងប្អូន ពិសេស​ការ​កោតសរសើរ​ពី​ប្រមុខ​រាជរដ្ឋាភិបាល វា​ជា​មោទនភាព និង​មហា​កិត្តិយស​ណាស់​ទៅ​ហើយ សម្រាប់​ពួក​ខ្ញុំ ពួក​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ធ្វើ ដើម្បី​មុខមាត់​ខ្មែរ មិន​មាន​សំដៅលើ​ប្រាក់​រង្វាន់​នោះ​ទេ អរគុណ​... ខ្មែរ​ស្រលាញ់​ខ្មែរ ។
ដោយឡែក ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ ម្ចាស់ Page សិល្បករ​កម្ពុជា​លោក​អ៊ឹម ជីវ៉ា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា សម្រាប់​ព័ត៌មាន​នេះ លោក​អាច​និយាយ​ថា ពិត​៦០ ទៅ​៧០​ភាគរយ ដោយសារ​លោក​បាន​ទទួល​ព័ត៌មាន​នេះ ពី​មន្ត្រី​ថ្នាក់ខ្ពស់ ដែល​មានមុខមាត់​ម្នាក់​នៅ​ក្នុង​សង្គម និង​ក៏​មានការ​និយាយ​ត​ៗ​គ្នា​ពី​ចង្កោម​អ្នកសិល្បៈ​ដូច​គ្នា​ផង​ដែរ ។
យ៉ាងណា​ក៏​ដោយ លោក​ចាត់​ទុក​ការ​បដិសេធ​ពី​សំណាក់​នាង​ពេជ្រ សោភា នា​ពេល​នេះ គឺជា​រឿង​បុគ្គល ព្រោះ​លោក​យល់​ថា កន្លង​មក មាន​អ្នកសិល្បៈ​ជា​ច្រើន ត្រូវ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែ​មិន​ត្រូវ​បាន​ទទួល​ការ​បាន​អនុញ្ញាត​ឲ្យ​មានការ​ចេញ​មុខ​ថ្លែងអំណរគុណ​ តប​ទៅ​វិញ និង​ទម្លាយ​ឱ្យ​ដឹង​ជា​សា​ធា​ណៈ​ឡើយ ។
ទោះជា​យ៉ាងណា ក្នុង​នាម​ម្ចាស់ Page និង​ជា​ក្រុមប្រឹក្សាភិបាល​របស់​សមាគម​សិល្បករ​ខ្មែរ​លោក​អ៊ឹម ជីវ៉ា បាន​ថ្លែង​អំណរ
អរគុណ ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ ជា​ពិសេស​គាំទ្រ​លើកទឹកចិត្ត​ស្នាដៃ​កូន​ខ្មែរ ឱ្យ​មាន​កម្លាំងចិត្ត​ក្នុង​ការ​តែង​និពន្ធ និង​ផលិត​បទ​ថ្មី​ៗ​បន្ថែម​ទៀត ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :