Thursday, May 5, 2016

vannak

ការ​ផ្តល់​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កើនឡើង​ប្រមាណ​8% ក្នុង​ត្រីមាស​ទី​1


រាជធានី​ភ្នំពេញ ៖ មីក្រូហិរញ្ញវត្ថុ ជា​វិស័យ​មួយ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​ការ​ផ្ដល់​កម្ចី បញ្ញើ និង​សេវាកម្ម​ផ្សេង​ៗ​ទៀត ដែល​ផ្ដោត​សំខាន់​ទៅ​លើ​កសិករ​ក្នុង​ការ​ផ្ដល់​កម្ចី​សម្រាប់​របរ​កសិកម្ម ការ​ចិញ្ចឹមសត្វ និង​ការ​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ ។ ក្រៅពី​នោះ មីក្រូហិរញ្ញវត្ថុ​ក៏​ផ្ដល់​កម្ចី​សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ៗ​ មួយ​ចំនួន​ផង​ដែរ ។ វិស័យ​មួយ​នេះ​បាន​និង​កំពុង​រីក​ចម្រើន​គួ​ឲ្យ​កត់សម្គាល ដែល​អាច​ឆ្លុះ​បញ្ចាំង​តាម​រយៈ​វត្តមាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ថ្មី​ៗ និង​ការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​គ្របដណ្តប់​នៅ​ទូ​ទាំង​ប្រទេស ។
គិត​មក​ដល់​ចុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ ទំហំ​នៃ​ការ​ផ្តល់​ឥណទាន​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ មាន​ទឹកប្រាក់​ប្រមាណ​៣​ប៊ី​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ កើនឡើង​ប្រមាណ​៨% ហើយ​ភាគច្រើន គឺ​ផ្តល់​ឥណទាន​ខាង​វិស័យ​ពាណិជ្ជកម្ម និង SMEs » ។ នេះ​បើ​តាម​ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ។
លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​ប្រធាន​អគ្គនាយក​គ្រឹះ​សា្ថ​ន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លី​មី​ធី​ត បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​ទទួល​បាន​នូវ​កំណើន​ប្រមាណ​៨%​នេះ ខ្ញុំ​មើលឃើញ​ថា ដោយសារ​តែ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កំណើន​ល្អ ហើយ​ការ​រកស៊ី​ទទួលទាន​របស់​ប្រជាពលរដ្ឋ​នៅ​តែ​ល្អ​ធម្មតា​។ ម្យ៉ាងទៀត ស្ថានភាព​នយោបាយ​កម្ពុជា​នៅ​តែ​មាន​ស្ថិរ​ភាពល្អ​ដែល​អនុញ្ញាត​ឲ្យ​ ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​ផ្សេង​ៗ​ប្រកប​មុខរបរ​ទទួលទាន​បាន​ងាយស្រួល » ។
ទាក់ទង​នឹង​ដំណើរ​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុ​ជានា​បច្ចុប្បន្ន​ នេះ លោក​ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានឱ្យ​ដឹង​ថា ហាក់ដូចជា​មាន​ភាព​ប្រសើរ​ឡើង ដោយសារ​តែ​គ្រប់​ដៃគូ​ទាំងអស់​មានការ​ពង្រឹងគុណភាព និង​សេវាកម្ម​របស់​ខ្លួន​បាន​ល្អ ។
លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ « យើង​ដូច​ជា​មើល​មិនឃើញ​នូវ​ហានិភ័យ​អ្វី​ធ្ងន់ធ្ងរ​ទេ ទោះបី​ការ​ប្រកួតប្រជែង​កាន់តែ​ច្រើន​ក្តី ប៉ុន្តែ​ការ​ប្រកួតប្រជែង​កើត​មាន វា​មិនមែន​ជា​រឿង​ហានិភ័យ​ទៅ​ដល់​វិស័យ​នេះ​ទេ ។ ការ​ប្រកួតប្រជែង​កើតឡើង រឹតតែ​ធ្វើ​ឲ្យ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កាន់តែ​ល្អ​ប្រសើរ​ឡើង ពីព្រោះ​គ្រប់​គ្រឹះស្ថាន​ទាំងអស់ គាត់​នឹង​ពង្រឹងគុណភាព​សេវាកម្ម និង​ខិតខំ​ថែរក្សា​អតិថិជន​របស់​គាត់ ហើយ​ការ​ប្រកួតប្រជែង​គ្នា​នេះ គឺ​វា​ជា​រឿង​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​សេវាកម្ម » ។
លោក​ឧកញ៉ា​បន្ថែម​ទៀត​ថា ៖ « ដោយសារ​តែ​ការ​ប្រកួតប្រជែង​នេះ​កាន់តែ​ខ្លាំង​ឡើង​ៗ អ៊ឺ​ចឹ​ង​ហើយ​យើង​ឃើញ​ថា អត្រា​ការ​ប្រាក់​មាន​ភាពល្អ​មែនទែន ។ ខ្ញុំ​យល់​ឃើញ​ថា អត្រា​ការ​ប្រាក់​បាន​ថយ​ចុះ​រហូត​ដល់​ខ្ទង់​១,១% ឬ​១,២%​ក្នុង​មួយ​ខែ ហើយ​វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​យើង​កាន់តែ​មានកា​រវិ​វត្ត​ល្អ ។ ដោយឡែក ការ​ផ្តល់​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​ត្រីមាស​ទី​២​ ខាង​មុខ​នេះ ខ្ញុំ​គិត​ថា វា​នឹង​នៅ​តែ​កើនឡើង​បន្ត​ទៀត ដោយសារ​តែ​កត្តា​សន្តិភាព​របស់​ប្រទេស​កម្ពុជា​យើង​ល្អ ហើយ​ឱកាស​នៃ​ការ​ធ្វើ​អាជីវកម្ម​នៅ​តែ​ល្អ​ដដែល » ។
យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា គិ​ត្រឹម​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៥ បង្ហាញ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ មាន​ចំនួន​សរុប​៥៨ ក្នុង​នោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៨ មាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន ។ ធនាគារពាណិជ្ជ​មាន​ចំនួន​៣៦, ធនាគារ​ឯកទេស​មាន​១២ និង​ការិយាល័យ​តំណាង​ចំនួន​៨ ។ ដោយឡែក​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​មាន​ចំនួន​៩ ។ រីឯ​អង្គការ និង​សមាគម​មិនមែន​រដ្ឋាភិបាល​ដែល​ជា​ប្រតិបត្តិ​ករ​ឥណទាន​មាន​ចំនួន​១០៩ ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :