Wednesday, May 4, 2016

vannak

៧​ ចំណុច​​​​​ដែល​​អ្នក​​មិន​គួរ​ធ្វើ​ទាល់​តែ​សោះ​​ មុន​ពេល​​គេង​

មានរឿងមួយចំនួនដែលលោកអ្នកមិនគួរធ្វើដាច់ខាតមុនពេលគេង ដើម្បីឱ្យដំណេករបស់លោកអ្នកលង់លក់ស្រួល គ្មានការរំខាន និងមិនប៉ះពាល់ដល់សុខភាព។ រឿងទាំងនោះគឺ៖

១) កុំប្រើឧបករណ៍អេឡិចត្រូនិចអ្វីឱ្យសោះ៖ ការដែលប្រើឧបករណ៍អេឡិចត្រូនិកដែលមានអេក្រង់ និងពន្លឺ ធ្វើឱ្យភ្នែករបស់អ្នកទទួលរងពន្លឺពណ៌ខៀវ និងស ដែលធ្វើឱ្យខួរក្បាលរបស់អ្នកមិនអាចបញ្ចេញអរម៉ូនមេឡាតូនីនបាន។ ជាលទ្ធផល គឺធ្វើឱ្យអ្នកគេងមិនលក់។

២) កុំប្រើថ្នាំងងុយគេង (លើកលែងតែអ្នកកើតជំងឺគេងមិនលក់)៖ មានជនជាតិអាមេរិកមិនតិចនាក់នោះទេ ដែលប្រើថ្នាំងងុយគេងដើម្បីជំនួយដល់ដំណេក។ តាមការឱ្យដឹងពីអ្នកវិទ្យាសាស្ត្រ ការប្រើប្រាស់ថ្នាំងងុយគេងបណ្ដាលឱ្យឈឺសាច់ដុំ និងបាត់បង់ការចងចាំ។

៣) កុំសេពសុរា៖ ការញ៉ាំសុរាបន្តិចបន្តួច (ពីរឬបីកែវ) អាចធ្វើឱ្យអ្នកងងុយគេងបាន ក៏ប៉ុន្តែក៏អាចបណ្ដាលឱ្យអ្នកមិនលង់លក់ស្រួលពេញមួយយប់ដែរ។ វាអាចធ្វើឱ្យអ្នកភ្ញាក់នៅពេលពាក់កណ្ដាលយប់ (យាមទីពីរ)។ ចំណុចមួយទៀតនោះ គឺបើលោកអ្នកមានទម្លាប់ញ៉ាំសុរា វាអាចធ្វើប៉ះពាល់ដល់ចលនាភ្នែក (rapid eye movement) ដែលចាំបាច់សម្រាប់ការចងចាំ និងការផ្ដោតអារម្មណ៍ទៅលើការងារ។

៤) កុំធ្វើការងារនៅលើគ្រែគេង៖ តាមការស្រាវជ្រាវ ការធ្វើការងារនៅលើគ្រែគេង ធ្វើឱ្យអារម្មណ៍របស់អ្នកគិតពីគេង ពោលគឺមិនអាចធ្វើការងារបានយូរម៉ោងនោះទេ។

៥) កុំញ៉ាំអាហារដែលមានជាតិកាហ្វេអ៊ីនចាប់ពីម៉ោង ៥ល្ងាចទៅ៖ តាមការស្រាវជ្រាវ គឺច្បាស់ណាស់ថា បើអ្នកញ៉ាំអាហារដែលមានជាតិកាហ្វេអ៊ីន ៦ម៉ោងមុនដំណេក គឺនឹងបង្កផលប៉ះពាល់ដល់ដំណេករបស់អ្នក។

៦) កុំញ៉ាំអាហារដែលធ្វើឱ្យធាត់៖ ការស្រាវជ្រាវ ឱ្យដឹងថា បើញ៉ាំអាហារប្រភេទនេះ រយៈពេលមួយម៉ោងមុនគេង នឹងធ្វើឱ្យប៉ះពាល់ដល់ដំណេក ទាំងគុណភាព និងបរិមាណ ជាពិសេសស្ត្រីតែម្ដង។ ប្រសិនបើអ្នកឃ្លានខ្លាំង សូមកុំញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនដូចជា សណ្ដែក ឬនំប៉័ងធ្វើពីស្រូវសាឡីជាដើម។

៧) កុំហាត់ប្រាណឱ្យសោះ៖ ហាត់ប្រាណមុនគេង ក៏បណ្ដាលឱ្យប៉ះពាល់ដល់ដំណេករបស់អ្នកដែរ ដូច្នេះបើជៀសវាងបាន គួរតែហាត់ប្រាណពេលព្រលឹម។ ប៉ុន្តែ បើហាត់យូហ្គា ឬពត់ពេនខ្លួនអាចធ្វើបាននៅពេលមុនគេង៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :