Wednesday, May 4, 2016

vannak

អ្នក​ធ្លាប់​ដើរ​កាន់​ដៃ​គ្នា​ទេ? ​ដឹង​ថា​មាន​​ប្រយោជន៍​យ៉ាង​ម៉េច​ខ្លះ​ទេ?​

ការ​ដើរ​កាន់​ដៃ​គ្នា​​​គឺ​ជា​រឿង​ដ៏​សាមញ្ញ​រវាង​​គូ​ស្នេហ៍​ ឬ​មិត្តភក្ដិ​ (ស្ត្រីៗ) ដែល​និយម​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ទៅ​ហើយ។ ​ចុះ​មាន​ដឹង​ថា​ ​ការ​​ដើរ​កាន់​ដៃ​គ្នា​មាន​ប្រយោជន៍​​យ៉ាង​ម៉េច​ខ្លះ​ទេ?

១) ជួយ​កាត់​បន្ថយ​ភាព​តានតឹង​៖ ​​ដើរ​កាន់​ដៃ​គ្នា​ អាច​ជួយ​ធ្វើ​ឱ្យ​អ្នក​​​កម្ចាត់​ចោល​បាន​នូវ​ភាព​​តានតឹង​ ឬ​ស្ត្រេស្ដ​ដែល​បង្ក​ឡើង​ដោយ​អរម៉ូន​ម្យ៉ាង​គឺ​ cortisol។

២) ​ធ្វើ​ឱ្យ​​ចំណង​ស្នេហា​ ឬ​មិត្តភាព​កាន់​តែ​រឹងមាំ៖​ ច្បាស់​ណាស់​ថា​ ការ​​ដើរ​កាន់​ដៃ​គ្នា​អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​​ស្នេហា​ ឬ​មិត្តភាព​កាន់​តែ​ស្និទ្ធស្នាល​​ និង​រឹងមាំ​ជាង​មុន​។ ​បើ​លក្ខណៈ​ជា​គូស្នេហ៍​វិញ​ ការ​ដើរ​កាន់​ដៃ​គ្នា​ជូន​កាល​នៅ​ពេល​អ្នក​ទាំង​ពីរ​ដើរ​ជិត​គ្នា​​គឺ​ដៃ​ រត់​រក​គ្នា​ដោយ​​មិន​ដឹង​ខ្លួន​តែ​ម្ដង។

៣) ​កាន់​ដៃ​គ្នា​ល្អ​សម្រាប់​បេះ​ដូង​របស់​អ្នក៖ ​​ដើរ​ កាន់​ដៃ​គ្នា​ អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​បាន។ ​នៅ​ពេល​ដែល​ដៃ​ប៉ះ​គ្នា​​ វា​ផ្ដល់​នូវ​​រំញោច​មួយ​ដែល​ជួយ​ដល់​ចលនា​បេះដូង។

៤) ​កាន់​ដៃ​គ្នា​ជួយ​បំបាត់​ការ​ឈឺ​ចាប់៖ ពេល​ខ្លះ​ការ​កាន់​ដៃ​គ្នា​​ក៏​អាច​បំបាត់​ចោល​​នូវ​ការ​ឈឺ​ចាប់​បាន​ផង​ដែរ។

៥) ​កាន់​ដៃ​គ្នា​ដើម្បី​បំបាត់​ការ​ភ័យ​​ខ្លាច៖​ នេះ​ជា​សញ្ញា​ដែល​មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ​។ នៅ​ពេល​ដែល​ភ័យ​ គឺ​កាន់​ដៃ​គ្នា។ ​កាន់​ដៃ​គ្នា​ គឺ​ធ្វើ​ឱ្យ​អ្នក​​ទាំង​ពីរ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ ឬ​កក់​ក្ដៅ​ ដែល​អាច​បំបាត់​​អារម្មណ៍​ភ័យ​ខ្លាច​បាន៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :