Friday, May 6, 2016

vannak

ហេតុផល​ ៨​យ៉ាង​​ដែល​ស្ត្រី​ឆ្លាត​ៗ​ ពិបាក​ស្វែង​រក​គូ

សេចក្តី​​ស្នេហា​​​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​​​ស្វែង​រក និង​បង្កើត​ឡើង​នោះ​ទេ​។ អ្នក​ខ្លះ​ពូកែ​​លើ​ការ​សិក្សា​ និង​បំពេញ​ភារកិច្ច​ តែ​​ក៏​ពូកែ​ខាង​ស្នេហា។ ​​ខាង​ក្រោម​នេះ​ជា​ហេតុផល​ ៨​​យ៉ាង​ដែល​ស្ត្រី​ឆ្លាត​ៗ​ ​ពិបាក​ស្វែង​រក​​ដៃ​គូ​ស្នេហា​ពិត​ប្រាកដ​៖
១) ​ដោយ​សារ​តែ​ ​​ពួក​គេ​មិន​ខ្លាច​រស់​នៅ​តែ​ឯង​​៖ ​ស្ត្រី​ដែល​ឆ្លាត​ គឺ​​ដឹង​​យ៉ាង​​ច្បាស់​ថា​ខ្លួន​ចង់​បាន​អ្វី​​ឱ្យ​ពិត​ប្រាកដ​ ហើយ​មិន​ងាយ​នឹង​សម្រេច​ចិត្ត​​ផ្ដេសផ្ដាស​នោះ​ទេ។ ពួក​គេ​ដឹង​យ៉ាង​ច្បាស់​អំពី​សារៈសំខាន់​នៃ​​ការ​ពិត​ចំពោះ​ខ្លួន​គេ​ និង​ពួក​គេ​ដឹង​យ៉ាង​ច្បាស់​ថា​ ការ​លះបង់​តម្រូវ​ការ​ដើម្បី​ស្នេហា​ជា​មួយ​មនុស្ស​ខុស​ នឹង​ធ្វើ​ឱ្យ​ខាតបង់​​​ច្រើន។ ​ពួក​គេ​មិន​ខ្លាច​រស់​នៅ​តែ​អាច​ទេ​។
២) ​ពួក​គេ​ដឹង​ថា​ ពួក​គេ​ចង់​បាន​អ្វី៖ ​ស្ត្រី​ដែល​ឆ្លាត​ គឺ​ដឹង​ច្បាស់​ថា​ពួក​គេ​ចង់​បាន​អ្វី ហើយ​អ្វី​ដែល​ពួក​​គេ​ចង់​បាន​ គឺ​​ប្រហែល​មាន​លក្ខណៈ​ពិសេស​ច្រើន​ជាង​នារី​ធម្មតា។ ​​ពួក​គេ​បាន​កំណត់​យ៉ាង​ច្បាស់​ថា​ ​​មនុស្ស​ប្រភេទ​​ណា​ដែល​ពួក​​គេ​ត្រូវ​ការ​ និង​អាច​រស់​នៅ​ជា​មួយ​បាន។
៣) ​ពួក​គេ​មិន​ត្រូវ​ការ​នរណា​ម្នាក់​ទៅ​បំពេញ​ជីវិត​របស់​គេ៖​ ​​​ជា​ការ​ពិត​ស្ត្រី​មួយ​ចំនួន​ចង់​រស់​នៅ​ដោយ​ឯករាជ្យ​ ពោល​គឺ​មិន​​ចង់​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​ ឬ​​មិន​អាច​សម្រេច​ចិត្ត​ដោយ​ឯកឯង​​បាន​ ១០០%​នោះ​ទេ។ ​ជាក់​ស្ដែង​ ការ​មាន​គូ​ពេល​ខ្លះ​ពិបាក​សម្រាប់​រូប​នាង​ ជា​ពិសេស​បើ​នាង​ត្រូវ​ផ្លាស់​ទៅ​រស់​នៅ​ខាង​ប្រុស​ជា​ដើម។ ​និយាយ​ដោយ​ខ្លី​ គឺ​នាង​​មិន​ចង់​បាន​នរណា​ម្នាក់​មក​បំពេញ​ជីវិត​របស់​នាង។
៤) ​នាង​ចាត់​ទុក​ការ​ណាត់​ជួប​​​​មិន​មែន​ជា​រឿង​សំខាន់៖ ​​នារី​មួយ​ចំនួន​បាន​ចាត់​ទុក​ អាជីព​ ​មិត្តភាព​ គ្រួសារ​ ​និង​សកម្មភាព​​របស់​ខ្លួន​​​គឺ​សំខាន់​ និង​ធ្វើ​ឱ្យ​នាង​គ្មាន​ពេល​ចំពោះ​ការ​ណាត់​ជួប​នោះ​ទេ។
៥) ​​​នាង​អាច​ជា​មនុស្ស​ឆ្នាស់​ខ្លាំង៖​ បើ​នារី​ដែល​ពូកែ​ ​រៀន​បាន​ខ្ពស់​ ហើយ​ឆ្នាស់​ថែម​ទៀត​នោះ​ ប្រហែល​ជា​មិន​សូវ​មាន​បុរស​ៗ​ហ៊ាន​​​ចូល​នោះ​ទេ។ ​នេះ​​ក៏​អាច​ជា​មូលហេតុ​ដែល​ធ្វើ​​​​ឱ្យ​នាង​​ពិបាក​​ស្វែង​រក​មិត្ត​ ​១០០​ឆ្នាំ​ដែរ។
៦) ​នាង​មិន​ងាយ​នឹង​ទុក​ចិត្ត​មនុស្ស​ប្រុស​៖ ​ស្ត្រី​ដែល​ឆ្លាត​ ​​មិន​ងាយ​នឹង​ទុក​ចិត្ត​មនុស្ស​​ផ្ដេសផ្ដាស​នោះ​ទេ​ ​ជា​ពិសេស​មនុស្ស​ប្រុស​តែ​ម្ដង។ ​នាង​តែ​គិតគូរ​វែង​ឆ្ងាយ​ ពោល​គឺ​គិត​គ្រប់​ជ្រោយ​ ហើយ​បើ​មាន​ការ​ណាត់​ជួប​តែ​ពីរ​នាក់​ទៀត​ រឹត​តែ​ធ្វើ​ឱ្យ​​​នាង​មិន​ទទួល​ព្រោះ​ថា​មិន​ទុក​ចិត្ត។
៧) ​​នាង​មិន​ចូល​ចិត្ត​និយាយ​លេង​បែប​ញ៉ែប៉ប្រែ៖ ​មិន​ថា​និយាយ​ដោយ​ផ្ទាល់​ ឬ​និយាយ​តាម​ទូរស័ព្ទ​ ​​នារី​ដែល​ពូកែ​មួយ​ចំនួន​មិន​ចូលចិត្ត​និយាយ​ញ៉ែប៉ប្រែ​នោះ​ទេ ​នេះ​ជា​ហេតុផល​មួយ​​ដែល​​ធ្វើ​ឱ្យ​បុរស​ៗ​​ពិបាក​នឹង​ឆក់​យក​បេះ​ដូង។
៨) ​នាង​ឆ្លាត​​ផ្នែក​ចំណេះ​ដឹង​ តែ​មិន​ឆ្លាត​ផ្នែក​សម្ផស្ស​៖ នេះ​ជា​រឿង​ពិត​មួយ​ដែល​នារី​ឆ្លាត​មួយ​ចំនួន​ មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​ និង​ពូកែ​សព្វ​គ្រប់​ ប៉ុន្តែ​ខ្វះ​ខាង​​ផ្នែក​សម្ផស្ស។ ​នេះ​ជា​មូលហេតុ​មួយ​ធ្វើ​​ឱ្យ​នាង​ មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​​ប្រុសៗ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :