Sunday, May 8, 2016

vannak

ប្តឹង​ហាង​កាហ្វេ​ «Starbucks» ពី​បទ​​បោកប្រាស់អតិថិជន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Stacy Pincus រស់នៅ​ក្រុង​ស៊ី​កា​ហ្គោ សហរដ្ឋអាមេរិក បាន​ប្តឹង​តុលា​ការ​ទាម​ទារជំងឺចិត្ត​៥​លាន​ដុល្លារ ពី​ហាង​កាហ្វេ «Starbucks» ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ។ ការ​ប្តឹង​នោះ ពី​បទ​លក់​កាហ្វេ ដាក់​ទឹកកក​ច្រើន​លើសលប់ ឯកា​ហ្វេ​មាន​បរិមាណ​តិច​បំផុត ។
ឯកសារ​ដែល​នាង Pincus ប្តឹង​ទៅ​តុលាការ​បញ្ជាក់​ថា Starbucks បោកប្រាស់​អតិថិជន​តាម​រយៈ​ការ​ឃោសនា​គួរ​ឱ្យ​ជឿជាក់ តែ​ការណ៍​ពិត​បរិមាណ​កាហ្វេ​តិច​ជាង​ការ​ឃោសនា​ជិត​ពាក់កណ្តាល ។ នាង Pincus បញ្ជាក់​ក្នុង​ពាក្យបណ្តឹង​ថា តាំងពី​ខែមេសា ២០០៦ មក​មាន​អតិថិជន​ជា​ច្រើន​លាន​នាក់​រង​ការ​បោកប្រាស់​ព្រោះ​ទាំង​កែវ​តូច ទាំង​កែវ​ធំ​មាន​បរិមាណ​កាហ្វេ ឬ​ភេសជ្ជៈ​តិច ឯ​ភាគច្រើន​ជា​ទឹកកក​។  ក្រុមហ៊ុន Starbucks បាន​ប្រើ​ខ្សែ​គំនូស​ខ្មៅ​នៅ​លើ​កែវ ដើម្បី​ឱ្យ​ប្រាកដ​ថា បុគ្គលិក​របស់​ខ្លួន​ដាក់​ភេសជ្ជៈ​ក្នុង​ចំនួន​តិច​ជាង​ការ​បញ្ជាក់​ក្នុង​ ពេល​ឃោសនា ។ ក្រៅពី​នេះ  Pincus លក់​ភេសជ្ជៈ​ក្នុង​តម្លៃ​ខ្ពស់ ។
ចំណែក​ក្រុមហ៊ុន « Stabucks » បញ្ជាក់​ថា «​បណ្តឹង​នោះ​មិន​សម​ហេតុផល និង​មិន​អាច​យក​ជា​ការ​បាន​ទេ ។ អតិថិជន​របស់​យើង​បាន​យល់ និង​សង្ឃឹមថា ទឹកកក​ជា​គ្រឿងផ្សំ​ដ៏​សំខាន់​នៃ​ភេសជ្ជៈ​ត្រជាក់ » ។
Starbucks ជា​ហាង​កាហ្វេ​មាន​សាខា​ចំនួន ២៣.០០០ នៅ​ទូ​ទាង​ពិភពលោក អាច​រក​ចំណូល​បាន​ប្រហែល​១៩.២០០​លាន​ដុល្លារ ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៥ ដោយ​កើន​លើស​១៦,៥% ពី​ឆ្នាំ​២០១៤ ៕

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :