រាជធានីភ្នំពេញ ៖ ធនាគារអេស៊ីលីដា ភីអិលស៊ី
បានចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វតតេដើម្បីផ្សព្វផ្សាយបម្រើសេវាធានារ៉ាប់រងអាជីវកម្ម
ក៏ដូចជាទ្រព្យសម្បត្តិដល់អតិថិជនរបស់ធនាគារអេស៊ីលីដាក្នុងគោលបំណងទប់ស្កាត់នូវហានិភ័យដែលកើតឡើងជាយថាហេតុចំពោះមុខជំនួញ
និងអាជីវកម្មរបស់អតិថិជនអេស៊ីលីដា ។
ក្នុងពិធីចុះហត្ថលេខាដែលធ្វើឡើងកាលពីរសៀលថ្ងៃទី៦ ឧសភា
នៅការិយាល័យកណ្ដាលរបស់ធនាគារអេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី
បានមានប្រសាសន៍ថា ៖ « តម្រូវការរបស់អតិថិជនបានកើនឡើងខ្ពស់
ដោយសារតែធនាគារបម្រើអតិថិជនល្អ និងយកចិត្តទុកដាក់ស្តាប់អតិថិជន។
ធនាគារអេស៊ីលីដា ភីអិលស៊ី យល់ឃើញថា
គប្បីបម្រើដល់សាធារណជនដែលមានតម្រូវការសេវាកម្មធានារ៉ាប់រងគ្រប់
ប្រភេទនេះទូទាំងប្រទេសនៅតាមគ្រប់សាខារបស់ធនាគារអេស៊ីលីដា
ភីអិលស៊ី នាឆ្នាំបន្ទាប់ជាលក្ខណៈទ្រង់ទ្រាយធំ » ។
លោកបន្តថា ៖ «កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ
នឹងផ្តល់ជូននូវផលិតផល
និងសេវាកម្មធានារ៉ាប់រងគ្រប់ប្រភេទជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ។ កិច្ចព្រមព្រៀងរវាងធនាគារអេស៊ីលីដា ភីអីលស៊ី
និងក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ដែលធ្វើឡើងនេះ
គឺជាកិច្ចសហប្រតិបត្តិការក្នុងការបម្រើ និងផ្តល់ជូនផលិតផល
និងសេវាកម្មធានារ៉ាប់រងគ្រប់ប្រភេទជូនដល់អតិថិជនរបស់ធនាគារអេ
ស៊ីលីដា ភីអិលស៊ី ទាំងអស់ ។ ជាងនេះទៅទៀត
សេវាធានារ៉ាប់រងនេះនឹងដាក់បម្រើជាផ្លូវការបន្ទាប់ពីធនាគារអេ
ស៊ីលីដា ភីអិលស៊ី
ទទួលបានការអនុញ្ញាតពីអាជ្ញាធរដែលជាអាណាព្យាបាល » ។
លោកបន្ថែមថា ៖ «
កិច្ចសហការនេះដើម្បីធានាដល់អតិថិជនដែលប្រើប្រាស់ឥណទានរបស់អេស៊ី
លីដាទៅធ្វើអាជីវកម្ម ។ ឧទាហរណ៍ថា
អតិថិជនរបស់យើងខ្ចីលុយទៅប្រកបរបរសេវាកម្មដឹកជញ្ជូន
ហើយនៅពេលនោះយើងមិនដឹងថា
គាត់អាចនឹងមានបញ្ហាអ្វីកើតឡើងចំពោះអាជីវកម្មរបស់គាត់ទេ
តែបើសិនជាគាត់មានគ្រោះថ្នាក់ចរាចរណ៍ទៅបុកគេ
ឬប៉ះពារគ្នាផ្សេងៗនោះ មុខរបររបស់គាត់នៅតែដើរទៅមុខ
ហើយគាត់នៅមានចំណូលជាប្រចាំ ដូចគ្មានរឿងអុីចឹងដែរ
បើសិនជាគាត់ប្រើប្រាស់សេវាធានារ៉ាប់រង។
បន្ទាប់ពីកិច្ចសហការគ្នានេះហើយ
បុគ្គលិករបស់យើងនឹងពន្យល់ដល់អតិថិជនអំពីសេវាធានារ៉ាប់រង
និងណែនាំអតិថិជនរកសេវារបស់ហ្វតតេដើម្បីទប់ហានិភ័យនានា»។
លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ
បានឲ្យដឹងដែរថា ៖ « កិច្ចព្រមព្រៀងនៅថ្ងៃនេះ
រវាងស្ថាប័នធំជាងគេពីរក្នុងវិស័យរបស់ខ្លួននឹងផ្តល់ឱកាសសម្រាប់
នាំមកនូវការការពារ
និងភាពស្ងប់ចិត្តដល់អតិថិជនរបស់ខ្លួនបន្ថែមទៀត ។
កិច្ចសហប្រតិបត្តិការនេះជាសមិទ្ធផលដ៏ធំធេងមួយដែលនឹងជំរុញឲ្យក្រុមហ៊ុនហ្វតតេសម្រេចបាននូវទស្សនវិស័យរបស់ខ្លួនបន្ថែមទៀត
ក្នុងការផ្តល់ជូនសេវាធានារ៉ាប់រងដែលមានលក្ខណៈស្តង់ដាអន្តរជាតិ
ជូនដល់ប្រជាជនកម្ពុជាឲ្យកាន់តែមានភាពទូលំទូលាយ។
ក្រុមហ៊ុនធានារ៉ាប់រង Forte សង្ឃឹមជឿជាក់យ៉ាងមុតមាំថា
ធនាគារអេស៊ីលីដា ភីអិលស៊ី
គឺជាដៃគូដ៏ស័ក្តិសមឥតខ្ចោះសម្រាប់ការសម្រេចបាននូវទស្សនវិស័យនេះ
» ។
លោកបន្តថា ៖ « កិច្ចសហការនៅពេលនេះ នឹងផ្ដល់អត្ថប្រយោជន៍ធំណាស់
ពីព្រោះថា កន្លងមកហ្វតតេមិនទាន់បានទៅដល់កន្លែងឆ្ងាយៗទេ
ដោយប្រតិបត្តិការរបស់ហ្វតតេប្រមាណ៩៥% ផ្តោតនៅទីក្រុងធំ
និងខេត្ត៥ ឬ៦ប៉ុណ្ណោះ ដោយយើងអត់បានទៅខេត្តផ្សេងទៀតទេ
ហើយក្រោយពីកិច្ចសហការគ្នានេះទៅ ខ្ញុំជឿថា នឹងមានការរីកចម្រើន
ដោយសារតែធនាគារអេស៊ីលីដា មានសាខានៅគ្រប់ខេត្ត-ក្រុង
និងគ្រប់ទីកន្លែង » ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ធនាគារអេស៊ីលីដា ភីអិលស៊ី
មានបណ្តាញប្រតិបត្តិការរហូត ២៥៨សាខាទូទាំងព្រះរាជាណាចក្រកម្ពុជា
និង៤១ការិយាល័យនៅប្រទេសឡាវ និង៦ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា។ធនាគារមានទ្រព្យសកម្មសរុបចំនួនជាង៤.១៩០លានដុល្លារអាមេរិក
សមតុល្យឥណទានសរុបចំនួន២.៧៣៣លានដុល្លារអាមេរិក
និងប្រាក់បញ្ញើសន្សំសរុបចំនួន២.៨៦៥លានដុល្លារអាមេរិក
គិតត្រឹមខែមីនា ឆ្នាំ២០១៦ នេះ ៕
