Tuesday, May 31, 2016

vannak

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

ជា​ទូទៅ​សិស្ស​និស្សិត​មាន​ភាព​មមាញឹក​ជាមួយ​នឹង​កិច្ចការ​សាលា​របស់​ពួក ​គេ​ ហើយ​ពេល​ខ្លះ​ទៀត​ពួក​គេ​មាន​ការ​ប្រលង​ជាច្រើន​មុខ​វិជ្ជា​ទៀត​ផង​ ។ សំខាន់​ជាង​នេះ​ទៅ​ទៀត​ បើ​សិន​ជា​អ្នក​រៀន​២​សាកល​វិទ្យាល័យ​ វា​នឹង​ ក្លាយ​ទៅ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ​ជា​ខ្លាំង។ តែ​ពេល​នេះ​អ្នក​ ប្រហែល​ជា​លែង​ជួប​ការ​លំបាក​ទៀត​ហើយ​បន្ទាប់​ពី​បាន​ធ្វើ​តាម​ចំណុច​ទាំង​៥ ​នេះ៖

១) រៀន​ប្រើប្រាស់​ Flashcard៖ Flashcard ត្រូវ​បាន​គេ​ពេញ​និយម​ប្រើប្រាស់​វា​ដោយ​សារ​តែ​វា​មាន​ប្រសិទ្ធភាព​ សម្រាប់​ការ​ចង​ចាំ។ ជាទូទៅ​គឺ​គេ​សរសេរ​សំនួរ​នៅ​ម្ខាង និង​ចម្លើយ​នៅ​ ម្ខាង ហើយ​គេ​បើក​មើល​តែ​ខាង​សំនួរ​សិន​ដោយ​ព្យាយាម​ឆ្លើយ​សំនួរ​នោះ​តាម​ ការ​យល់ដឹង​​និង​ការ​ចងចាំ​របស់​ខ្លួន។

២) មិន​ពន្យារ​ពេល​រៀន​ជា​ដាច់​ខាត៖ ពេល​ខ្លះ​ សិស្ស​ភាគច្រើន​ចូល​ចិត្ត​រអ៊ូ​ រទាំ​ថា​ខ្លួន​ឯង​គ្មាន​ពេល​ទំនេរ​ តែ​យើង​ភ្លេច​ហើយ​ថា​មនុស្ស​ម្នាក់ៗ​មាន ​ពេល​២៤​ម៉ោង​ក្នុង​ថ្ងៃ​ដូច​ៗ​គ្នា។ អ្នក​អាច​មាន​ពេល​ចុច​ទូរស័ព្ទ មើល​ រឿង​ ឬ​អង្គុយ​លេង ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ឆ្លៀត​ពេល​មើល​មេរៀន​ដែល​ ផង​ទៅ? នេះ​ជា​សំនួរ​ដែល​អ្នក​គួរ​តែ​សួរ​ខ្លួន​ឯង។

៣) ស្រាវជ្រាវ​បន្ថែម​ទៅ​លើ​មុខវិជ្ជា​ដែល​អ្នក​ចង់​អភិវឌ្ឍ​ បន្ថែម៖ សិស្សានុសិស្ស​ជាច្រើន​ហាក់​បី​ដូចជា​មិន​មាន​ការ​ចាប់​អារម្មណ៍​ទៅ ​លើ​ការ​រៀន​បន្ថែម​ដោយ​ខ្លួន​ឯង​នោះ​ទេ។ យ៉ាង​ណា​មិញ​ វា​ជា​រឿង​ដែល​គួរ​ ឲ្យ​ចាប់​អារម្មណ៍​មួយ​ ហើយ​ធ្វើ​ឲ្យ​យើង​មាន​ការ​យល់​ដឹង​រឹតតែ​ទូលំទូលាយ​ ហើយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចាប់​យក​អ្វី​ដែល​ទាក់ទង​នឹង​មុខវិជ្ជា​នោះ ​ផង​ដែរ។

៤) បង្កើត​វិញ្ញាសា​ដោយ​ខ្លួន​ឯង៖ វា​មិន​មែន​ជា​រឿង​អ្វី​ដែល​លំបាក​ណាស់​ណា​ នោះ​ទេ​ ព្រោះ​អ្នក​អាច​ទៅ​រក​មើល​ក្រដាស​ប្រលង​មុនៗ​ដែល​បាន​កែ​ហើយ​ រួច​ អ្នក​អាច​មើល​បាន​ថា​អ្នក​ខ្សោយ​ចំណុច​ណា​ខ្លាំង​ជាង​គេ​ ហើយ​ចំណុច​ណា​ខ្លះ ​ដែល​អ្នក​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ។ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​មាន​ភាព ​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ស្វែង​រក​ចំណុច​ខ្សោយ​និង​ចំណុច​ខ្លាំង​របស់​ ខ្លួន។

៥)  រៀបចំ​ការ​កត់ត្រា​របស់​អ្នក​ឡើង​វិញ​ម្ដង​ទៀត៖ នៅ​ពេល​ដែល​នៅ​ថ្នាក់​ មាន ​សិស្ស​ឧស្សាហ៍​មួយ​ចំនួន​ចូលចិត្ត​កត់ត្រា​ទុក​នូវ​អ្វី​ដែល​សាស្ត្រាចារ្យ ​របស់​ពួកគេ​និយាយ​នៅ​ពេល​ដែល​គាត់​បង្រៀន តែ​ភាគច្រើន​ពួកគេ​មិន​សូវ​ជា​ បាន​រៀបចំ​ការ​កត់ត្រា​ទាំង​នោះ​ម្ដង​ទៀត​ឡើយ។ ដូច​ដែល​យើង​ដឹង​ហើយ​ថា​ នៅ​ ពេល​ដែល​យើង​ស្ដាប់​បណ្ដើរ កត់​បណ្ដើរ​ វា​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​ហើយ​ អក្សរ​មិន​សូវ​ជា​ស្អាត​នោះ​ទេ​ ហើយ​ព្រម​ទាំង​គ្មាន​ការ​រៀបចំ​បាន​ ស្អាតបាត​នោះ​ទេ។ ហេតុនេះ​ហើយ​យើង​គួរ​តែ​យក​ការ​កត់ត្រា​ទាំង​នោះ​យក​មក​ អាន​ហើយ​រៀបចំ​វា​ឲ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​ការ​មើល​ម្ដង​ទៀត។

ប្រភព៖ www.lifehack.org

ប្រភព ៖ www.lifehack.or

vannak

About vannak -

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :